• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ

22/04/2025 13:34

ដោយមានស្មារតីទទួលបន្ទុកខ្ពស់ អស់ពីព្រះទ័យចំពោះវត្តអារាម ការសិក្សា របស់ព្រះសង្ឃ ព្រះតេជព្រះគុណ គាងថាយហុង បាននិងកំពុងបំពេញល្អតួ នាទីជាព្រះចៅអធិការវត្តជយនទីរតនារាម(អូរក្តារ) ភូមិ អូរក្តារ ឃុំ ភឿកហាវ ស្រុកចូវថាញ់។ ព្រះអង្គតែងសហការជាមួយរដ្ឋអំណាចមូលដ្ឋាន គណៈ អារាមាភិបាល បវារណាពុទ្ធបរិស័ទចូលរួមបរិច្ចាគដី ថវិកាដើម្បីផ្ទេរកម្មសិទ្ធិ ដីពង្រីកផ្ទៃដីវត្តពី ៤១០ ម៉ែត្រក្រឡាឡើងបានជាង ១០ ពាន់ម៉ែត្រក្រឡា។

ព្រះតេជព្រះគុណ គាងថាយហុង ជាមួយសំណង់ក្នុងវត្ត ។

វត្តជយនទីរតនារាម (អូរក្តារ) កសាងកាលពី ឆ្នាំ ២០១៧ តាមសេចក្តីសម្រេចចិត្តលេខ ១២៩/ QĐ/BTS របស់គណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រាវិញស្តីពីការបង្កើតវត្តជយនទីរតនារាម (អូរក្តារ) រួចតែងតាំងព្រះ តេជព្រះគុណគាងថាយហុងទទួលនាទីជាព្រះចៅអធិការដំបូងបំ​ផុតពីនោះមក។
ព្រះតេជព្រះគុណ គាងថាយហុងមានថេរដីកាថា៖ អាត្មាមានកិត្តិយសណាស់ដោយបានតែង តាំងជាព្រះចៅអធិការដំបូងបំផុតរបស់វត្ត។ អាត្មា យល់បានដែរថា វត្តបង្កើតថ្មី អ្វីៗគ្រប់យ៉ាងជាកិច្ច ចាប់ផ្តើមរួចគង់តែងជួបនឹងបញ្ហាលំបាកជាច្រើន មិនខាន។ ម្ល៉ោះហើយ អាត្មាតែងមានឆន្ទៈមោះមុត មានស្មារតីរឹងប៉ឹងដើម្បីអនុវត្តល្អការងារគ្រប់យ៉ាង។ កត្តាដំបូងបំផុតដែលអាត្មាត្រូវអនុវត្តឲ្យបានល្អគឺធ្វើយ៉ាងណាដើម្បីបង្រួបបង្រួម អប់រំព្រះសង្ឃ និងពុទ្ធបរិស័ទបង្កើនចំណេះដឹង បង្កើនស្មា រតីសាមគ្គីទូទាំងប្រជាជាតិ អនុវត្តបណ្តាចលនានៅមូលដ្ឋានដើម្បីផ្តល់ផលប្រយោជន៍ដល់សាសនា និងសង្គម។
ដោយមានព្រះទ័យប្តេជ្ញា និងស្មារតីទទួលបន្ទុក ខ្ពស់ ព្រះតេជព្រះគុណគាងថាយហុង មិនត្រឹមតែអនុវត្តល្អការងារកសាងសំណង់នានាក្នុងវត្តប៉ុណ្ណោះទេ នៅទាំងរួមចំណែកកសាងសំណង់សាធារណៈប្រយោជន៍ក្នុងភូមិទៀតផង។ ក្នុងនោះមានកសាង ស្ពានជនបទ ០៦ កន្លែង សាលាក្នុងភូមិ ០១ កន្លែង សម្រាប់សិស្សានុសិស្សរៀនអក្សរសាស្ត្រ ខ្មែររដូវវិស្សមកាល សរុបថវិកាជាង ១,១ ពាន់ លានដុង។ ទន្ទឹមនឹងនោះព្រះអង្គនៅទាំងជូន អំណោយ ជូនសិក្ខូបករណ៍ដល់គ្រួសារក្រីក្រ សិស្ស ដែលមានស្ថានភាពលំបាកជាដើម គិតជាមធ្យម  ក្នុងមួយឆ្នាំ ២០០ លានដុង។

ព្រះតេជព្រះគុណគាងថាយហុងបង្រៀនអក្សរសាស្រ្តដល់កូនចៅខ្មែរចំណុះជើងវត្ត។
លោក ត្រឹងវ៉ាំងហុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភឿកហាវ មានប្រ សាសន៍ថា៖ តាំងពីទទួលនាទីជាព្រះចៅអធិការវត្តរហូតមកព្រះតេជព្រះគុណគាងថាយហុង  តែងសហការស្អិតល្មួតជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អនុវត្តល្អការងារផ្សព្វផ្សាយ គោលការណ៍ គោលមាគ៌ាច្បាប់របស់បក្ស និងរដ្ឋ ភ្ជាប់ជាមួយ នឹងគោលមាគ៌ារបស់ព្រះពុទ្ធសាសនាប្រគេន និង ជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ ផ្តើមពីនោះ  បានរួមចំណែកជួយឲ្យព្រះសង្ឃ ពុទ្ធបរិស័ទបង្កើន ចំណេះដឹងទាំងផ្លូវរដ្ឋ និងផ្លូវសាសនា អនុវត្តល្អរបៀបរស់អារ្យធម៌ កសាងគ្រួសារវប្បធម៌ និងចូលរួមអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ជាពិសេស ព្រះអង្គចូលរួមបំផុសចលនា កសាងហេដ្ឋារចនាសម្ព័ន្ធជនបទដូចជាស្ពាន ផ្លូវ ថ្នល់ជាដើម រួមចំណែកយ៉ាងសកម្មជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ កសាងសម្រេចលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់។
ព្រះឧបជ្ឈាយ៍គឹមថនប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់មានថេរដីកា៖ ព្រះតេជព្រះគុណ គាងថាយហុង មិនត្រឹម តែអនុវត្តល្អតួនាទីជាព្រះចៅអធិការប៉ុណ្ណោះទេ  នៅទាំងអនុវត្តល្អការងារសង្គមទៀតផង។ ព្រះ អង្គបានចូលរួមបង្រៀនកូនចៅខ្មែរនៅតំបន់  ឆ្ងាយឲ្យចេះអាន ចេះសរសេរអក្សរសាស្រ្តខ្មែរ។ ទង្វើជាក់ស្តែងរបស់ព្រះតេជព្រះគុណគាងថាយ ហុង មិនត្រឹមតែធ្វើឲ្យវត្តដែលទើបបង្កើតថ្មីបានល្បី រន្ទឺប៉ុណ្ណោះទេ នៅទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស អភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ និងពង្រីកស្មារតីសាមគ្គីរបស់ប្រជាជនក្នុង សហគន៍ទៀតផង។ 
តាំងពីទទួលតួនាទីជាព្រះចៅអធិការមក ព្រះតេជព្រះគុណគាងថាយហុងទទួលបានបណ្ណសរសើរ លិខិតសរសើរជាច្រើនច្បាប់របស់បក្ស និងរដ្ឋ។ ក្នុងនោះ មានប័ណ្ណសរសើររបស់ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត“សម្រេចស្នាព្រះហស្ត ឆ្នើមក្នុងការអនុវត្តគោលដៅជាតិក្នុងការកសាង ជនបទថ្មី” ឆ្នាំ ២០២៣៕  អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.