• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ផ្ទេរតំណែងរវាងនាគ និងពស់

23/04/2025 07:42

ថ្ងៃចន្ទពីររោចចេត្រមេសា               តាមក្បួនហោរាដាច់ឆ្នាំចាស់
ឆ្នាំថ្មីបន្តចូលមកផ្លាស់                  នាគអស់ភារៈដោយថ្លាថ្លៃ ។
ទើបនាគហៅពស់ថាស្ងួនភ្ងា            ចូរប្អូនម្នីម្នាចូលមកអាយ
បងសូមផ្ដែផ្ដាំបែបបរិយាយ             ប្អូនត្រូវត្រៀមកាយច្នៃលកលៃ។
ពស់សសៀរចូលខិតមកជិត             ស្ដាប់ពាក្យពិសិដ្ឋនាគថ្លែងស្ដី
ពីបច្ចុប្បន្នភាពបានផ្លាស់ថ្មី ជឿនលឿនស៊ីវិល័យប្លែកពេកពន់។
នាគថាសេដ្ឋកិច្ចនៅខេត្តយើង        ឆ្នាំចាស់កើនឡើងយ៉ាងលើសលន់
មានប្រៀបជាងខេត្តក្នុងតំបន់ ​​​​    ជួយប្រជាជនបានធូរធា។
ពស់ថាមែនហើយណានាគបង          ដោយខេត្តបានជ្រោងគោលមាគ៌ា
គោលការណ៍ប្រត្យ័ក្សផ្នែកនានា បានជាសេដ្ឋកិច្ចបានផលល្អ។
នាគថាដូច្នេះក្នុងឆ្នាំថ្មី                   រូបស្ងួនពិសីសូមបន្ត
ឱ្យគ្រប់វិស័យបានបវរ                    បង្កជាភាពវិវឌ្ឍន៍ក្រៃ។
ពស់ថាម្យ៉ាងទៀតឆ្នាំទៅមិញ            ត្រាវិញសម្រេចជនបទថ្មី
នេះឯងកម្លាំងរួមសាមគ្គី ប្អូននឹងលកលៃជួយថែមទៀត។
នាគស្ដាប់ឮហើយចាប់បន្ត               រីឯគោលនយោបាយជនជាតិ
តែងអនុវត្តល្អមិនឱ្យឃ្លាត                ជួយឱ្យជនជាតិខ្មែរផុតក្រ។
កាលមុនគេហាលំបាកក្រៃ                ឥឡូវប្រែក្លាយជាផ្ទះថ្ម
មានផាសុកភាពគួរត្រេកអរ              រស់នៅកុះករសែនសប្បាយ។
វិស័យច្រើនទៀតគ្រប់ជ្រោយជ្រុង        លូតលាស់ពីក្រុងដល់ទីឆ្ងាយ
ជាតិខ្មែរចាកផុតភាពខ្វល់ខ្វាយ        សេវាទាំងឡាយបានគ្រប់គ្រាន់។
ស្ពានថ្នល់កសាងជាហូរហែរ                 ជួយជនជាតិខ្មែរគ្រប់តំបន់
ងាយស្រួលបើកបរសព្វយានយន្ត អភិវឌ្ឍទាន់សម័យកាល។
សាលារៀនសោតសាងល្អចែស            នាំយកចំណេះពីថ្នាក់ថ្នាល
រហូតមាំមួនយ៉ាងត្រកាល                   ប្រជាអម្បាលពេញត្រេកអរ។
ខេត្តមានផែនការប្រាកដស្ដែង            ចូលរួមជ្រោមជ្រែងនឹងកសិករ
ផលិតស្រូវគុណភាពជួយបង្ក                ជាការគាំទ្រកសិកម្មជាតិ។
ខេត្តក៏តែងតែរក្សាល្អ                         សង្គមបវរសន្តិសុខជាតិ
ពង្រីកសាមគ្គីឥតរវាត                        មិនឱ្យចាកឃ្លាតគោលពិសិដ្ឋ។
ពស់ថាឆ្នាំពីរពាន់ម្ភៃប្រាំ                      នេះឯងជាឆ្នាំបញ្ចប់ពិត
អនុវត្តសេចក្ដីសម្រេចចិត្ត                  គុណផលវិបត្តិបក្សខេត្តយើង។
ខេត្តបានដាក់ចេញគោលការណ៍ធំ      ដើម្បីផ្ដូចផ្ដុំប្រឹងប្រែងឡើង
កសាងត្រាវិញរុងរឿងថ្កើង                    ដំឡើងប្រជែងក្នុងតំបន់។
គោលការណ៍នោះឯងមានភាពប្លែក       ហើយជាអម្រែកដ៏សែនធ្ងន់
ប្អូនខិតខំជួយឱ្យលើសលន់                    សម្រេចឱ្យទាន់តាមផែនការ។
នាគថាស្លេះស្ដីតែត្រឹមហ្នឹង                     ចូរប្អូនប្រិតប្រឹងខំឧស្សាហ៍
ជូនពរដល់ប្អូនស្នងកិច្ចការ                     ជោគជ័យថ្លៃថ្លាយ៉ាងសក្ដិសម។
ហើយសូមកុំភ្លេចកត់ចំណាំ                    ខំរៀនធ្វើតាមគំរូអ៊ំ
ដែលចែងរៀបចំរៀងរាល់ឆ្នាំ                   ជាគោលលំនាំដ៏ប្រពៃ។
ជូនពរដល់រាល់រូបប្រជា                          បានសុខរមនាក្នុងឆ្នាំថ្មី
រកទទួលទានគ្រប់អ្វីៗ                            បានផលដូចក្ដីប្រាថ្នាហោង៕      
                                                                                                    សម្បត្តិ
TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.