• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

29/04/2025 10:16

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

តំបន់អនុស្សរណដ្ឋានវីរយុទ្ធនារីពលី ង្វៀងធីអ៊ុក រួមចំណែកអប់រំប្រវេណីស្នេហាជាតិសម្រាប់ប្រជាជនឃុំតាមង៉ាយ។

ដើម្បីបន្តប្រវេណីត្រចះត្រចង់នោះ  បក្ខភាគកំណត់យកការកសាងបក្ខភាគ ត្រូវដើរទន្ទឹមជាមួយការពង្រីកសេដ្ឋកិច្ច- សង្គម ការពារជាតិទូទាំងប្រជាជន រក្សាខ្ជាប់ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិដើម្បីរួមគ្នាកសាងមាតុភូមិតាមង៉ាយពីមួយថ្ងៃកាន់តែស្រស់ស្អាត ។
ឆ្នាំ ២០២៤ សម្ទុះកំណើនតម្លៃផលិតសម្រេចបាន ១៤,៣% សម្រេច ១០២,៩% នៃសេចក្ដីសម្រេចចិត្ត។ សរុបតម្លៃផលិត ក្នុងឆ្នាំសម្រេចជាង ១.៧៤៩ ពាន់លាន ដុង កើន ៤៦៣,៤ ពាន់លានដុងប្រៀបជាមួយឆ្នាំ ២០២៣។ បច្ចុប្បន្ន ឃុំមាន គ្រួសារប្រជាជន ៩៥% បានទទួលស្គាល់ សម្រេចលក្ខឋានវប្បធម៌ ជនបទថ្មី។ កម្រិតប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ ក្នុងមួយឆ្នាំសម្រេច ៨២,២៥ លានដុង (២០២៤) អត្រាគ្រួសារក្រីក្រពហុសណ្ឋានថយចុះនៅ ០,៧៦%។ ក្នុងឆ្នាំ ២០២៤  ឃុំដោះស្រាយការងារធ្វើជូនពលករទៅធ្វើការនៅក្នុង និងក្រៅខេត្ត បាន ៣៨៦  រូប សម្រេច ១០៦,៣៤% នៃសេចក្ដីសម្រេចចិត្ត។ បញ្ជូនពលករ ១៣ រូបទៅពលកម្ម មានពេលកំណត់នៅក្រៅប្រទេសសម្រេច ១៣០% នៃសេចក្ដីសម្រេចចិត្ត។
បណ្ដាដងប្រឡាយធារាសាស្រ្តវាលស្រែ នៅក្នុងឃុំបានវិនិយោគទុនជីកស្ដារបម្រើ ដល់ការផលិត ស្រោចស្រពផលដំណាំ របស់ប្រជាកសិករលើភូមិសាស្រ្ត។ ក្នុងទូទាំងឃុំ មានប្រព័ន្ធប្រឡាយកម្រិត ២  កម្រិត ៣ ប្រវែង ៣៦ គីឡូម៉ែត្រ ជ្រលងប្រឡាយវាលស្រែ ១៦ គីឡូម៉ែត្រ។ល។  ផ្ដើមពីនោះ កសិករនៅតាមបណ្ដាភូមិបាមី  បឹងធំអា បឹងធំបេ យ៉ុងណោយង៉ាយញឹកង៉ាយញី កំបាំងបាត់ ដាំបានបណ្ដាប្រភេទ ឈើហូបផ្លែមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា ក្រូចពោធិ៍សាត់ ក្រូចត្លុង មង្ឃុត។ល។ ក្លាយជាមុខទំនិញមានប្រៀបនៅតំបន់ដីនេះ។ អំពីផ្លូវគមនាគមន៍ ឃុំមានផ្លូវគមនាគមន៍ជាង ៧០ គីឡូម៉ែត្របានកសាងរឹងមាំដោយក្រួសចាក់កៅស៊ូ ដោយបេតុងងាយស្រួលសម្រាប់ប្រជាជនផ្ដោះប្ដូរមុខ ទំនិញ។
កសិករថាច់យៀង នៅភូមិកំបាំងបាត់ចែករំលែក៖ ការរីកចម្រើនអំពីផ្លូវគមនាគមន៍ និងធារាសាស្រ្ត ជួយឱ្យគ្រួសារខ្ញុំមិន ក្រែងរអែងក្នុងការបង្វែរផ្ទៃដីប្រមាណ ០,៤ ហិកតាមកដាំក្រូចពោធិ៍សាត់ ជួយឱ្យសេដ្ឋ កិច្ចគ្រួសារមានលំនឹង ។
ផ្ដើមពីសក្ដានុពល កម្លាំងប្រៀបនៃតំបន់ដី ជារៀងរាល់ឆ្នាំ កសិករលើភូមិសាស្រ្តដាំ និងប្រមូលផលផ្លែឈើគ្រប់ប្រភេទសម្រេច បរិមាណផល ១៥.០០០ តោន បានដឹក ជញ្ជូនទៅលក់នៅកន្លែងផ្សេងៗ ក្នុងនោះ មានប្រភេទផ្លែឈើខ្លះបានជ្រើសចូលរួម តាំងពិព័រណ៍ថ្នាក់ខេត្ត និងថ្នាក់តំបន់។
សមមិត្ត ង្វៀងវ៉ាំងញើ លេខាគណៈកម្មាធិការបក្សឃុំតាមង៉ាយ មានប្រសាសន៍ឱ្យ ដឹងថា៖ ពង្រីកប្រវេណីវីរភាពគឺបង្កលក្ខណៈ គ្រប់យ៉ាងឱ្យប្រជាជនពង្រីកលទ្ធភាពរបស់ខ្លួន ក្នុងនោះមានភាពស្វាហាប់ក្នុងពលកម្ម ផលិត លើកស្ទួយជីវភាពចូលរួមកម្លាំង កាយកម្លាំងទ្រព្យដើម្បីរួមកសាងជនបទ ថ្មី។ រួមជាមួយនោះ ជ្រោងខ្ពស់អំពីកម្លាំង មហាសាមគ្គីរឹងមាំ គិតគូរ និងអនុវត្តគោល នយោបាយជនជាតិ សាសនា។ល។ ក្នុងខែផល្គុន ឆ្នាំរោងឆស័ក ព.ស. ២៥៦៨  គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន បង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យវត្តជ្រោយ ប្រាសាទ (ចុងខ្សាច់) ចាត់តាំងបុណ្យសម្ពោធបញ្ចុះខណ្ឌសីមាព្រះវិហារដែលកសាងថ្មី។ ក្នុងពេលប្រព្រឹត្តឡើងនៃពិធីបុណ្យ គណៈកម្មាធិការបក្សឃុំ គណៈកម្មាធិការប្រជាជនឃុំបានចង្អុលការឱ្យផ្នែកពាក់ព័ន្ធប្រចាំការដើម្បីធានាសណ្ដាប់ធ្នាប់ សុវត្ថិភាព សម្រាប់ការចាត់តាំងក៏ដូចជាអ្នកចូលរួម កម្មវិធីបុណ្យ៕ អត្ថបទ-រូបថត៖ សម្បត្តិ

 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។

  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.