• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

រួចផុតពីភាពក្រីក្រអាស្រ័យដោយដាំដំណាំ

29/06/2021 08:15

ជាច្រើនឆ្នាំបន្តបន្ទាប់បងថាច់មិញភឿង នៅភូមិត្រពាំងក្រពើ ឃុំឡុងសើុង ស្រុកកូវង៉ាង អនុវត្តទទួលបានជោគជ័យទម្រង់ដាំដំណាំក្នុងវាលស្រែ តាមរបៀប ផលិតស្រូវ ១ រដូវ-ដាំដំណាំ ២ រដូវ និងទទួលបានប្រភពចំណូលលំនឹងរួមចំណែក បង្កើនលទ្ធផលសេ្ឋកិច្ចកសិកម្ម និងប្រភពចំណូលរបស់គ្រួសារ។

បងថាច់មិញភឿងកំពុងប្រមូលផលត្រសក់ ។

     តាមការណែនាំរបស់កម្មាភិបាលកសិកម្មឃុំ យើងខ្ញុំមកកាន់ភូមិត្រពាំងក្រពើ ជួបសំណេះសំណាលជាមួយកសិករថាច់មិញភឿងកំពុងប្រ មូលផលត្រសក់ និងននោងប្រហើរ។ បច្ចុប្បន្នត្រ សក់មួយគីឡូក្រាមមានតម្លៃពី ៨.០០០-១០.០០០ ដុង ននោងប្រហើរក្នុងមួយគីឡូក្រាមមានតម្លៃពី ៥.០០០-៦.០០០ ដុង (កើន ៥០% បើប្រៀប ជាមួយដំណាក់កាលជាមួយគ្នានៃឆ្នាំមុន) ម៉្លោះហើយ ក្នុងរដូវនេះគ្រួសារបងប្រមូលបានប្រាក់ចំណេញខ្ពស់។
     បងភឿងរីករាយឲ្យដឹង៖ បច្ចុប្បន្នគ្រួសារខ្ញុំដាំននោងប្រហើរបាន ០២ កុង និងត្រសក់ ០១ កុង។ មុននោះខ្ញុំដាំតែសណ្តែកដី ទើបតែរដូវនេះ បង្វែរមកដាំត្រសក់ ហើយមានសំណាងល្អត្រសក់លក់បានតម្លៃខ្ពស់។ មុននោះត្រសក់មួយគីឡូក្រាមលក់បានតែពី ៣.០០០ - ៥.០០០ ដុង សព្វថ្ងៃខ្ញុំលក់ឲ្យឈ្មួញក្នុងមួយគីឡូក្រាមជាមួយតម្លៃពី ៨.០០០-១០.០០០ ដុង ។ ខ្ញុំឃើញថា ត្រសក់ងាយដាំ មិនសូវខូចខាត់ និងឆាប់បានប្រមូលផលទៀតផង។ ក្រោយពេលដាំប្រមាណ ២៥ ថ្ងៃ ត្រសក់ចាប់ផ្តើមចេញផ្លែ និង១០ ថ្ងៃ ក្រោយនឹងប្រមូលផល។ ខ្ញុំប្រមូលផលក្នុងមួយថ្ងៃបានពី ១១០-១២០ គីឡូក្រាម ក្នុងមួយរដូវអាចប្រមូលផលបន្តបន្ទាប់ប្រមាណ ២០ ថ្ងៃ។ តាមការប៉ាន់ស្មាន ប្រសិនបើត្រសក់នៅមានតម្លៃ ដូចបច្ចុប្បន្ន ក្រោយពេលទូទាត់ប្រាក់ចំណាយរួច ក្នុងមួយកុងខ្ញុំនៅចំណែញបានប្រមាណ ១៤ លានដុង ក្នុងមួយរដូវ។
     រយៈកាលជាង ១០ ឆ្នាំផ្សារភ្ជាប់ជាមួយរបរដាំ ដំណាំតាំងពីជីវភាពក្រលំបាក ប្តីប្រពន្ធបងភឿង ខិតខំឈានឡើងរួចផុតពីភាពក្រីក្រកាលពី ឆ្នាំ ២០១៨ អាស្រ័យចេះដាំដំណាំចម្រុះក្នុងវាលស្រែ។ បងភឿងបានឲ្យដឹងបន្ថែម៖ ក្រោយពេលមានគ្រួសារ ខ្ញុំក៏ដូចជាបណ្តាគ្រួសារក្រីក្រនៅក្នុងភូមិ គឺប្រកបមុខរបរស៊ីឈ្នួល ដើម្បីមានប្រាក់ចៃវាយ ក្នុងគ្រួសារ។  ឆ្នាំ ២០១២ ឆ្លងតាមថ្នាក់ហ្វឹកហាត់ ជំរុញកសិកម្មរៀនសូត្រតាមបណ្តាទម្រង់ដែលទទួលបានផលនៅមូលដ្ឋាន ខ្ញុំបង្វែរផ្ទៃដីផលិត ស្រូវមិនសូវមានផលមកដាំដំណាំសណ្តែកដី ពោត ត្រសក់។ល។ ប្រិតសំចៃបានប្រាក់ ខ្ញុំជួលដី ០២ កុងបន្ថែមដើម្បីបើកទូលាយទម្រង់ដាំដំណាំ។ ក្រៅពីដាំដំណាំ ខ្ញុំបានឧបត្ថម្ភឲ្យបុលទុនពីធនា គារគោលនយោបាយសង្គមស្រុក ០៨ លានដុង សម្រាប់ទិញគោមេ ០១ ក្បាលមកចិញ្ចឹម។ ខ្ញុំឆ្លៀតយកសំណល់ពីការដាំដំណាំធ្វើជាចំណីសម្រាប់គោ បច្ចុប្បន្នហ្វូងគោកើនឡើងបាន ០៣ ក្បាល។
ឆ្លងតាមការដកពិសោធន៍ អនុវត្តបច្ចេកទេសផលិតក្នុងការដាំដំណាំក្នុងវាលស្រែ ទទួលបានទិន្នផល បរិមាណផលលំនឹង។ ពេលទូទាត់ប្រាក់ ចំណាយបងមានប្រាក់ចំណេញក្នុងមួយឆ្នាំជាង ៦០ លានដុង។ លោកថាច់ញ៉ើងប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងក្រពើបានវាយតម្លៃ៖ បណ្តាការដកពិសោធន៍ដែលកសិករថាច់មិញភឿងស្រាវជ្រាវបាននោះ គាត់ក៏តែងណែនាំចែក រំលែកជាមួយកសិករដទៃ នៅក្នុងភូមិដោយអស់ ពីចិត្ត ដើម្បីពង្រីកផ្ទៃដីដាំដំណាំក្នុងវាលស្រែនៅក្នុងភូមិ បង្កើនប្រភពចំណូលគ្រួសារ រួមចំណែកអនុវត្តល្អលក្ខឋានកាត់បន្ថយគ្រួសារក្រីក្រ និងលក្ខឋានប្រភពចំណូលក្នុងការកសាងជន​បទថ្មី៕   
     

             អត្ថបទ-រូបថត៖ សុខា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.