
ក្នុងរយៈកាល ០៥ ឆ្នាំកន្លង ទន្ទឹមជាមួយការផ្តុំប្រភពកម្លាំងជំរុញសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានខិតខំកសាងឃុំជនបទថ្មីលើកកម្ពស់ បក្ខភាគឃុំហ៊ឹងម៉ី ស្រុកចូវថាញ់តែងយកចិត្តទុកដាក់អនុវត្តសារាចរលេខ ០៥ CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ“ស្តីពីការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” (សារាចរលេខ ០៥) ផ្តើមពីនោះនៅលើភូមិសាស្ត្រឃុំលេចធ្លោសមូហភាព បុគ្គលឆ្នើមជាច្រើនមានទម្រង់ ពូកែ របៀបធ្វើមានប្រសិទ្ធភាព រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅមូលដ្ឋាន។
21/09/2021 13:02
ដើមឆ្នាំ ២០២១ ស្រុកយ្វៀងហាយផ្តល់សច្ចាប័នវិនិយោគបង្កើនកម្រិត ជួសជុលសំណង់ផ្លូវ គមនាគមន៍ ១២ ខ្សែ ដោយមានសរុបប្រវែង ជាង ១៥ គីឡូម៉ែត្រ សរុបថវិកាជិត ១០ ពាន់ លានដុង។ គិតមកទល់ពេលនេះ អនុវត្តសម្រេច បាន ៥ សំណង់ ជាមួយនឹងប្រវែងសរុបរួម ៨,២៦ គីឡូម៉ែត្រ ដោយថវិកាអនុវត្តសរុបរួមជាង ៦ ពាន់លានដុង នៅសំណង់ចំនួន ៧ កន្លែងទៀត កំពុងស្ថិតក្នុងដំណាក់កាលដំណើរការកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២១។
17/09/2021 09:36
កាលពីថ្ងៃទី ១៣ កញ្ញា ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍-សមាគមសហព័ន្ធនារីខេត្ត បានទៅប្រគេនគ្រឿងឧបភោគដល់វត្តយសមេត្រី (មេរងចាស់) ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង សរុបទឹកប្រាក់ជាង ១០ លានដុង អាស្រ័យដោយអង្គភាពទាំង ០២ ចលនាសប្បុរសជន ឧបត្ថម្ភ។
17/09/2021 08:53
ផ្ដើមពីរបៀបធ្វើប្រកបដោយគំនិតច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយ អនុវត្តសារាចរលេខ ០៥ CT/TW របស់ការិយាល័យនយោបាយ បណ្តាមូលដ្ឋាននៅស្រុកថ្កូវកសាងបាន ទម្រង់ជាច្រើននាំមកលទ្ធផលជាក់ស្តែង។
14/09/2021 11:33
ជាមួយស្មារតីសាមគ្គី ប្តេជ្ញាចិត្តរួមកម្លាំងជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ ក្នុងរយៈកាលកន្លង បណ្តាអង្គការសហជីពមូលដ្ឋាន ស្រុកចូវថាញ់ មានសកម្មភាពជាច្រើនពោរពេញដោយទង្វើជាក់ស្តែង និងមានអត្ថន័យដើម្បីរួមដំណើរបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩។
10/09/2021 09:40
ក្នុងបណ្តាថ្ងៃអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមសារាចរលេខ ១៦ របស់រដ្ឋាភិបាល និងសារាចរលេខ ១០ របស់គណៈកម្មាធិការប្រជាជនខេត្ត សមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិខេត្ត បណ្តាស្រុក ទីក្រុង និង ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការគ្រប់វត្តក្នុងខេត្តតែងជ្រោងខ្ពស់ស្មារតី “ល្អសាសនា ថ្លៃថ្លាសង្គម” សាមគ្គីជនជាតិ សាមគ្គីសាសនា និងពង្រីកប្រវេណីបដិវត្តន៍ដ៏ល្អល្អះរបស់ប្រជាជាតិ ពុទ្ធសាសនាខ្មែរ តែងបញ្ចេញកម្លាំងរួមជាមួយនឹងបក្ស រដ្ឋអំណាច មូលដ្ឋាន ភូមិស្រុក ក្នុងការកសាង និងការពារមាតុ ប្រទេស ក៏ដូចជាសុខុមាលភាពសង្គមជួយឧបត្ថម្ភ ដល់ប្រជាជន ពុទ្ធបរិស័ទឆ្លងផុតពីអាសន្នរោគំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
10/09/2021 09:10
កាលពីថ្ងៃទី ០៦ កញ្ញា លោកស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញអញ្ជើញ ទៅសួរសុខទុក្ខ និងប្រគេនអំណោយដល់បណ្តាវត្តខ្មែរ និងប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រ ស្រុកចូវថាញ់ និងទីក្រុងត្រាវិញ៖ វត្តមហិង្គុទ្សារាម (សំរោងធំ) វត្តពោធិទេពចេត្យារាម (ផ្នោអណ្តែត) វត្តចម្ប៉ាបុរី (ត្រោកលិច) វត្តចម្បី សោភ័ណ (ត្រោកកើត) វត្តសុវណ្ណនទីសិរីឧត្តម (អូរតាពៅ) វត្តព្រះពន្លាជ័យ (ពន្លា) វត្តកំពង់និគ្រោធ (កំពង់ជ្រៃ) វត្តបុទុមគង្គា (រួម មិត្រ) វត្តពោធិវង្សារាម (ចុថទ័ព) វត្តបទុមវង្សកំពុង់ថ្មី (ទ័ពថ្ម) និងវត្តចម្ប៉ាអង្គជ័យ (ចំការ) ។ល។
07/09/2021 09:34
ដើម្បីចែករំលែកជាមួយស្ថានភាពក្រីក្រ លំបាកក្នុងលើកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ បណ្តាវត្តខ្មែរលើភូមិសាស្រ្តស្រុកកូវង៉ាង បំផុសចលនាសប្បុរសជន ពុទ្ធបរិស័ទនៅកន្លែងនានាបានអំណោយជាង ១.២០០ ចំណែកជូនដល់គ្រួសារក្រីក្រ គ្រួសារលំបាក។ អំណោយមួយចំណែកៗរួមមាន អង្ករ មី ប្រេងចម្អិន និងគ្រឿងឧបភោគគិតជាតម្លៃពី ២០០.០០០‑៣០០.០០០ ដុង៕
03/09/2021 08:51
តាមថេរដីការបស់ព្រះតេជគុណ ថាច់ញ៉ឹក អនុប្រធានអចិន្រ្តៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុកថ្កូវ ក្នុងរយៈពេលអនុវត្តគម្លាតសង្គម តាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ១០ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវចលនាសប្បុរសជននៅក្នុង និងក្រៅខេត្ត ឧបត្ថម្ភចង្ហាន់ អាហារ និងគ្រឿងឧបភោគដល់ព្រះសង្ឃទាំង ៣៧ វត្ត និងប្រជាជនកំពុងរងទុក្ខលំបាកលើ ភូមិសាស្រ្តស្រុក រួមមានអង្ករ ១២ តោន អំណោយ ៥.៤៨២ ចំណែក សរុបតម្លៃ ១.៥១៤.៥០០.០០០ ដុង។
27/08/2021 04:06
កាលពីថ្ងៃទី ២៣ សីហា ព្រះសង្ឃវត្តសាលាពិភក្តារាម (តាសឹក) ឃុំឡុងហ៊ីប ស្រុកថ្កូវនិមន្តទៅផ្ទាល់ ដល់គេហដ្ឋានចែកជូនអំណោយ ៦០ ចំណែកដល់ពុទ្ធបរិស័ទក្រីក្រជួបលំបាកដោយសាររង ឥទ្ធិពលជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តឃុំឡុងហ៊ីប។
24/08/2021 09:15
ក្នុងបណ្តាថ្ងៃធម្មតា វត្តអារាមគឺជាកន្លែងដែលពុទ្ធបរិស័ទបូជាដោយបូជនីវត្ថុផ្សេងៗ ដែលព្រះសង្ឃគ្រប់អង្គគឺជាបដិគ្គាហកៈការបូជារបស់ពុទ្ធបរស័ទ។ ប៉ុន្តែពេលប្រទេសជាតិនិយាយរួម ខេត្តយើងនិយាយដោយឡែកជួបការលំបាកដោយមហាអាសន្នរោគកូវីដ-១៩ ដូចសព្វថ្ងៃនេះ ព្រះសង្ឃគ្រប់ព្រះអង្គបែរមកអនុវត្តការងារសប្បុរសធម៌សង្គម ជួយដល់បណ្តាស្ថានភាពលំបាកវិញ។