• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ព្រះតេជគុណថាច់រ៉ីយ៍៖ សកម្មក្នុងការងារសប្បុរសធម៌ មនុស្សធម៌

14/09/2021 08:48

ដោយមានព្រះទ័យយល់ឃើញថា ការអនុវត្តន៍សារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងសេចក្តីប្រកាសលេខ ០៥ របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត “ស្តីពីការអនុវត្តន៍បណ្តាវិធានការចាំបាច់បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩” នោះព្រះសង្ឃនៅតាមវត្តមិននិមន្តទៅបិណ្ឌបាតតាមលំនៅឋានរបស់ពុទ្ធបរិស័ទបានដូចជាថ្ងៃធម្មតា។ អាស្រ័យហេតុនោះ ព្រះតេជគុណ ថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង បានចំណាយ​ថវិការបស់ព្រះអង្គ រួមជាមួយការបំផុសចលនាបណ្តាសប្បុរសជនប្រគេនទេយ្យ​វត្ថុជាច្រើនដល់បណ្តាវត្តក្នុងរដូវអាសន្នរោគកំពុងរីករាលដាលស្មុគស្មាញ។

ព្រះតេជគុណថាច់រ៉ីយ៍។

        ព្រះតេជគុណថាច់រ៉ីយ៍ មានថេរដីកាឱ្យដឹងថា៖ គិតតាំងពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ អាត្មា ប្រគេនទេយ្យវត្ថុដល់វត្តទាំង ២៣ លើភូមិ សាស្រ្តស្រុកបាន ៤ លើករួមមាន៖ អង្ករ ៧៥ គីឡូក្រាម មី ៥ ធុង ត្រីខ ២០ កំប៉ុង ព្រមទាំង គ្រឿងឧបភោគមួយចំនួនទៀត និងទឹកប្រាក់ ៥០០ ពាន់ដុង។ ទន្ទឹមនឹងនោះ ជូនអំណោយជាង ៥០០ ចំណែករួមមាន៖ អង្ករ ទឹកស៊ីអ៊ីវ ប៊ីចេង ប្រេងចម្អិន។ល។ ដល់បណ្តាគ្រួសារក្រីក្រ នៅកន្លែងនានា  គិតជាតម្លៃអំណោយមួយចំ ណែកៗ ១៥០ ពាន់ដុង។​
     ព្រះតេជគុណថាច់រ៉ីយ៍ ឱ្យដឹងបន្ថែមទៀតថា៖ ក្នុងស្ថានភាពត្រូវជះឥទ្ធិពលរួម មានគ្រួសារពុទ្ធបរិស័ទជាច្រើនជួបការលំបាកក្នុងជីវភាព។ អាស្រ័យហេតុនោះ អាត្មាក៏ត្រូវមានការចែករំលែក ដល់ស្ថានភាពទាំងនោះ ទោះបីអំណោយ មានតម្លៃ មិនធំធេងក៏ដោយ ប៉ុន្តែក៏រួមចំណែកសម្រាលការលំបាកក្នុងជីវភាពរបស់មាមីងផងដែរ។មិនត្រឹមតែក្នុងលើកឥទ្ធិពលដោយអាសន្នរោគកូវីដ ១៩ ឡើយ នៅបណ្តាថ្ងៃធម្មតា ព្រះតេជគុណ ថាច់រ៉ីយ៍ ក៏តែងឆ្លៀតពេលនិមន្តទៅសួរសុខទុក្ខ ជូនអំណោយស្ថានភាពអនាថា អ្នកជំងឺក្រីក្រ ចាស់ ព្រឹទ្ធាចារ្យ អ្នកជួបប្រទះគ្រោះថ្នាក់។ល។ ចូលរួមវិភាគទានបណ្តាប្រភេទមូលនិធិដូចជា៖ មូលនិធិបង្ការ ជម្នះគ្រោះធម្មជាតិ មូលនិធិសុខុមាល ភាពសង្គម មូលនិធិសន្តិសុខការពារប្រទេស។ល។
លោក ហ្វិញវុាំងសាញ់ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហ៊ីបហ្វា បានឱ្យដឹងថា៖ វត្តកំណើតរបស់ព្រះតេជគុណថាច់រ៉ីយ៍គឺនៅវត្តរាជមល្ល ឃុំគីមហ្វា។ អំឡុងពេល ប្រហែលនៅឆ្នាំ ២០១៨ ដោយពិនិត្យឃើញវត្ត គិរីសុវណ្ណ (ចុងមីសចាស់) មានភាពអន់ខ្សោយ អំពីការចាត់តាំងសកម្មភាពក្នុងវត្តអារាម ក៏ដូចជាការសាងសង់បណ្តាសំណង់នៅក្នុងវត្ត ម៉្លោះហើយ ព្រះតេជគុណស្ម័គ្រចិត្តនិមន្តមកគង់នៅវត្តគិរីសុវណ្ណ (ចុងមីសចាស់) ឃុំហ៊ីបហ្វាវិញ រួចទទួលរ៉ាប់រងការងារសាងសង់បណ្តាសំណង់នៅក្នុងវត្ត។ ទោះបីមានការមមាញឹកក្នុងការងារសាងសង់ សកម្មភាពសមាគម សកម្មភាពសាសនាក៏ដោយ ប៉ុន្តែព្រះតេជគុណនៅតែឆ្លៀតពេលបំពេញការងារសង្គម លេចធ្លោបំផុតគឺអំពីការងារសប្បុរសធម៌ មនុស្សធម៌និងរួមវិភាគទានជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តសម្រេចបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋាន។ 
     ព្រះអង្គ សកម្មក្នុងការផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទខ្មែរឱ្យអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគទៀតផង។លោកថាច់សៅរ៍ ប្រធានគណៈអារាមាភិបាលវត្តគិរីសុវណ្ណ (ចុងមី សចាស់)  បានឱ្យដឹងថា៖ ព្រះតេជគុណថាច់រ៉ីយ៍ ជាអង្គមានទឹកព្រះទ័យក្នុងការពង្រីកស្មារតីសាមគ្គីក្នុងជនរួមជាតិខ្មែរ មិនត្រឹមតែនៅវត្តកំណើត របស់ព្រះតេជគុណឡើយ សូម្បីពេលមកគង់នៅក្នុងវត្តចុងមីសចាស់ ព្រះតេជគុណសហការ ជាមួយបណ្តាសមាជិកគណៈអារាមាភិបាល និង បំផុសចលនាកសាងបានសំណង់ជាច្រើននៅក្នុងផ្ទៃវត្ត។ ខណៈដែលរងឥទ្ធិពលរួមអំពីអាសន្ន រោគ ព្រះតេជគុណក៏ឆ្លៀតបម្រុងនូវមនោសញ្ចេត នាល្អប្រសើរដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋាន គិតគូររាល់ស្ថានភាពរបស់ប្រជាជនជាមួយស្មារតី “ល្អទាំងសាសនា ថ្លៃថ្លាទាំងសង្គម”៕           អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.