21/09/2021 12:53
ទម្រង់ដាំដំណាំរបស់គ្រួសារបងថាច់យ៉ាង
លេចធ្លោក្នុងចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” នៅឃុំត្រឿងទ័រ ស្រុកកូវង៉ាង ត្រូវរំលឹកដល់ទម្រង់ពង្រីកសេដ្ឋកិច្ចរបស់សាខាបក្សភូមិអំពាំងសាន្ត។ លោកហូថាញ់តឹមប្រធានគណៈកម្មការប្រជាជនភូមិអំពាំងសាន្តបានឲ្យដឹង៖ ទូទាំងភូមិមានប្រជាជន ២.៤៦០ នាក់ ជនជាតិ ខ្មែរស្រូបយកអត្រា ១១% ភូមិមានបក្ខជន ២៣ នាក់។ បណ្តាបក្ខជននៅក្នុងភូមិតែងឈានមុខក្នុងចលនាផ្លាស់ពូជដាំដំណាំ សត្វចិញ្ចឹម និងអនុ វត្តវិទ្យាសាស្រ្តបច្ចេកទេស ចូលក្នុងការផលិត ជាពិសេសគឺបក្ខជនង្វៀងវុាំងយ៉ាញ ភ្នាក់ងារជានគរបាលភូមិ អនុវត្តទម្រង់សេដ្ឋកិច្ចចិញ្ចឹមគោមេ និងផលិតស្រូវលើផ្ទៃដី ១,៤ ហិកតា នាំ មកលទ្ធផលខ្ពស់ និងបានប្រជាជនក្នុងភូមិអនុវត្តតាមដើម្បីចាកផុតពីភាពក្រីក្រ។
គ្រួសារបងថាច់យ៉ាង និងផាមធីគឹមឡង ជាគំរូមួយ ក្នុងការចិញ្ចឹមគោ និងដាំដំណាំ អាស្រ័យសាខាបក្សភូមិអំពាំងសាន្តណែនាំ និងលើកទឹក ចិត្ត។ បងថាច់យ៉ាងចែករំលែកថា៖ កាលពីមុន ឆ្នាំ ២០១៧ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ បានឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី និងគម្រោងការឧបត្ថម្ភគោមេ ០១ ក្បាល។ ប្តីប្រពន្ធ ខ្ញុំប្រកបមុខរបរស៊ីឈ្នួលប្រចាំថ្ងៃ ប្រិតសំចៃប្រាក់ ទុនជួលដីស្រែបាន ០៤ កុង សម្រាប់ដាំដំណាំនិងដាំស្មៅចិញ្ចឹមគោ។ មានដីផលិត ខ្ញុំដាំបន្លែ គ្រប់ប្រភេទ ក្នុងមួយថ្ងៃៗទទួលបានប្រភពចំណូល ប្រមាណ ២០០.០០០ ដុង។ ចំណែកគោពី ០១ ក្បាលបានឧបត្ថម្ភដំបូងនោះ គ្រួសារខ្ញុំថែទាំ ហើយ កើតកូនថែម ០២ ក្បាលទៀត។ កន្លងហើយ នេះ គ្រួសារខ្ញុំបានធនាគារគោលនយោបាយស្រុក ដោះស្រាយឲ្យបុលទុន ៥២ លានដុង ខ្ញុំយក ប្រាក់នោះទិញគោមេបន្ថែម ០២ ក្បាលទៀត។ ឆ្នាំ ២០២០ គ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រ។
ក្នុងបណ្តាខែដើមឆ្នាំ ស្រុកកូវង៉ាងបានចុះឈ្មោះ រួចពង្រីកទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” បាន ២៦១ ទម្រង់លើបណ្តាវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ ការពារប្រទេស កសាង នយោបាយ បែបបទប្រជាធិបតេយ្យ។
លោកយឿងវុាំងត្រាយ ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុកកូវង៉ាងបានឲ្យដឹង៖ បណ្តាទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ស្តីពីការឧបត្ថម្ភ ជួយគ្នាពង្រីកសេដ្ឋកិច្ច ផ្លាស់ប្តូរពូជដំណាំ សត្វចិញ្ចឹម សមស្របជាមួយលក្ខណៈអាកាសធាតុ ដីធ្លី របស់មូលដ្ឋាន។ ផ្តើមពីទម្រង់ទាំងនោះ បានរួមចំណែកលើកទឹក ចិត្ត ពង្រីកតួនាទីរបស់កម្មាភិបាល បក្ខជន និងប្រជាជន ក្នុងការប្រឡងប្រណាំងផលិត ធ្វើអាជីវកម្ម លុបបំបាត់ភាពក្រីក្រចីរភាព ឈានឡើង រួចផុតពីក្រីក្រ កសាងបានកន្លែងផលិតប្រមូលផ្តុំមានទិន្នផល និងគុណភាពខ្ពស់ ផ្លាស់ប្តូរទិដ្ឋភាព ជនបទជាលំដាប់៕
អត្ថបទ-រូបថត៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។