• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 30/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

សម្ព័ន្ធពលករស្រុកចូវថាញ់៖ ចូលរួមដំណើរជាមួយបណ្តាស្ថានភាពជួបការលំបាក

14/09/2021 11:33

ជាមួយស្មារតីសាមគ្គី ប្តេជ្ញាចិត្តរួមកម្លាំងជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ ក្នុងរយៈកាលកន្លង បណ្តាអង្គការសហជីពមូលដ្ឋាន ស្រុកចូវថាញ់ មានសកម្មភាពជាច្រើនពោរពេញដោយទង្វើជាក់ស្តែង និងមានអត្ថន័យដើម្បីរួមដំណើរបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩។

រថយន្តដឹកជញ្ញូនគ្រឿងបរិភោគអាហាររបស់សម្ព័ន្ធពលករស្រុកចូវថាញ់ជូនដល់ទីក្រុងហូជីមិញ។

លោកវ៉ត្រឿងថាំង ប្រធានសម្ព័ន្ធពលករស្រុកចូវថាញ់បានឧ្យដឹង៖ អនុវត្តតាមកិច្ចចង្អុលការរបស់សហជីពថ្នាក់លើ និងគណៈកម្មាធិការបក្សស្រុកចូវថាញ់ សម្ព័ន្ធពលករស្រុកចូវថាញ់បានផ្សព្វផ្សាយ បំផុសចលនាសមាជិក និងពលករ និយោជិតពលករ ចូលរួមកម្លាំងឧបត្ថម្ភបណ្តាប្រភពកម្លាំងក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។ ឆ្លងតាមនោះ គិតតាំងពីអាសន្នរោគជំងឺកូវីដ‑១៩ រីករាលដាលមកវិញ សម្ព័ន្ធពលករស្រុកចូវថាញ់ បាន ចាត់តាំងបំផុសចលនាសប្បុរសជន កម្មាភិបាល សមាជិកសហព័ន្ធ និងពលករនិយោជិត ពល ករចូលរួមគបវាល់សម្ភារប្រើប្រាស់ចាំបាច់​ជូនដល់កម្មករ ពលករនៅទីក្រុងហូជីមិញ និងចូល រួមទាំងកម្លាំងកាយចិត្តសម្រាប់បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩​ នៅលើភូមិសាស្ត្រ ស្រុកចូវថាញ់។ គិតពីថ្ងៃទី ២៧ កក្កដា រហូតដល់ថ្ងៃ ២៨ សីហាឆ្នាំ ​២០២១ បំផុសចលនា បានអង្ករជាង ២.៧០០ គីឡូក្រាមបន្លែ មើម ផ្លែឈើជាង ៥​.១០០ គីឡូក្រាម។ល។ គិត ជាប្រាក់ជាង ១៨២,៤ លានដុង។ ក្រៅពីនោះ សម្ព័ន្ធពលករស្រុកចូវថាញ់នៅទាំងបំផុស ចលនាបានសាច់ប្រាក់ ៤៨,៨​ លានដុង សម្រាប់ទិញអង្ករ ៥.៥០០ គីឡូក្រាម និងពងទាបាន ២០០.០០០ ពង សម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជូនដល់បណ្តាគ្រួសារជួបលំបាក។

ក្នុងរយៈពេលអនុវត្តការគម្លាតសង្គម ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ការ ចូលរួមកម្លាំងរបស់សហគមន៍ ទទួលឧបត្ថម្ភបណ្តាគ្រួសារជួបការលំបាក មានភារកិច្ចយ៉ាង សំខាន់។ ប្រធានសហជីពឃុំហ្វាឡើយ បងថាច់មិញត្វឹង បានចែករំលែកថា​៖ ដើម្បីឧបត្ថម្ភ មាមីងជួបការលំបាក អាស្រ័យមហាសន្នរោគ សហជីពឃុំហ្វាឡើយ មិនត្រឹមតែបំផុសចលនា សមាជិក សប្បុរសជនចូលរួមគបវាល់សម្ភារប្រើប្រាស់ចាំបាច់ដើម្បីឧបត្ថម្ភបណ្តាគ្រួសារជួបលំបាកនៅលើភូមិសាស្ត្រឃុំបានអង្ករ ១០០ គីឡូក្រាមដើម្បីឧបត្ថម្ភបណ្តាប្រភពកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ នៅលើភូមិសាស្ត្រស្រុក​ និងបំផុសចលនាសម្ព័ន្ធពលករខេត្តឧបត្ថម្ភមាមីងជួបការលំបាកនៅតំបន់ចត្តាឡីស័កនៅភូមិចុងព្រៃ ឃុំហ្វាឡើយអំណោយ ១៥ ចំណែក មានតម្លៃជាង ៣,៧ លានដុង។

បងស្រីគាងធីចិន្តា នៅភូមិចុងព្រៃ ឃុំហ្វាឡើយឲ្យដឹង៖​ ជាគ្រួសារជួបការលំបាក ពេល ទទួលបានអំណោយឧបត្ថម្ភ​គ្រួសារខ្ញុំត្រេកអរណាស់ អាស្រ័យកាត់បន្ថយបានក្តីលំបាកក្នុង រយៈពេលអាសន្នរោគកើតឡើង គ្រួសារគ្មានការងារធ្វើ។

មិនត្រឹមតែគិតគូរដល់គ្រួសារជួបការលំបាកនៅស្រុកចូវថាញ់ ក្នុងរយៈកាលកន្លង សម្ព័ន្ធពលករស្រុកចូវថាញ់បានសហការជាមួយបណ្តាផ្នែក បណ្តាថ្នាក់ អង្គការមហាជន សកម្មផ្សព្វ ផ្សាយ បំផុសចលនាចូលរួមគបវាល់មុខទំនិញ សម្ភារប្រើប្រាស់ចាំបាច់ឧបត្ថម្ភសមាជិកសហជីព ពលករជ្រាបជំងឺកូវីដ‑១៩ កំពុងព្យាបាលនៅមន្ទីរពេទ្យបណ្តោះអាសន្ន និងសហការ ជាមួយសម្ព័ន្ធពលករខេត្តទៅសួរសុខទុក្ខកងកម្លាំងសមរភូមិមុខបង្ការជំងឺនៅលើភូមិសាស្ត្រស្រុកចូវថាញ់ អស់ទឹកប្រាក់ជាង ២១ លានដុង។ បណ្តាសម្មភាពទាំងនោះ ដើម្បីគោល ដៅចូលរួមប្រឆាំង ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩៕          

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.