• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ប្រជាជនឃុំភឿកហ៊ឹងធ្វើសកម្មភាពឡើងវិញរបរលក់ដូរ

17/09/2021 08:47

ក្រោយរយៈកាលអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល​ស្តីពីបណ្តាវិធាន​ការជាបន្ទាន់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ មកដល់ថ្ងៃទី ០៩ កញ្ញាឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាន​ចេញផ្សាយសារលិខិតលេខ ៤០២១/UBND-KGVX ជួយឱ្យអ្នកលក់ដូរមុខទំ​និញមួយចំនួនតាមការកំណត់ត្រឡប់មកលក់​ដូរដោយ​សភាពធម្មតាវិញ ប៉ុន្តែត្រូវធានាការ​អនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ យើងខ្ញុំមានឱកាសកត់​សម្គាល់​សកម្មភាព​លក់ដូរនៅតាមបណ្តាផ្សារលើភូមិសាស្រ្តឃុំភឿកហ៊ឹង ស្រុកថ្កូវ ក្រោយពេលសារលិខិតបានចេញផ្សាយ និងមានសុពលភាព។

 

ការលក់ដូរបណ្តាមុខទំនិញកសិផលនៅឃុំភឿកហ៊ឹងពេលអនុវត្តសារាចរលេខ ១៥។

បងស្រីថាច់ធីស្វៀង អ្នកជំនាញខាងលក់ផលបន្លែនៅផ្សារក្បាលថ្នល់បានឱ្យដឹងថា៖ ដោយអាស្រ័យស្គាល់អ្នកជួញដូរ​ជាច្រើននៅមូលដ្ឋានដទៃៗ ម៉្លោះហើយពេលឮដំណឹងថា ផ្សារអនុញ្ញាតឱ្យធ្វើសកម្មភាពលក់​ដូរមកវិញនោះ  ខ្ញុំក៏ប្រមូលទិញ​បានបណ្តាផលបន្លែគ្រប់សម្រាប់ឆ្លើយតបដល់​តម្រូវការរបស់អ្នកប្រើប្រាស់។ ទោះបីក្រោយពេលអនុវត្តគម្លាតសង្គម តម្លៃផលបន្លែមួយចំនួនមានការ​កើន​ឡើងបន្តិច ក៏ដោយ ប៉ុន្តែចំនួនអ្នកមកទិញក៏ច្រើនបង្គួរដែរ។

នៅផ្សារភឿកហ៊ឹង បណ្តាតំបន់ដែលកាលពីមុនបានបិទទ្វារអនុវត្តគម្លាតសង្គមតាម​សារាចរលេខ ១៦ នោះ ក្នុងបណ្តាថ្ងៃនេះ ក៏ចាប់ផ្តើមចាត់តាំងលក់មកធម្មតាវិញ ប៉ុន្តែធានាការងារបង្ការ ទប់ស្កាត់អាសន្នរោគតាមវិធានការ ៥K។ បងស្រីត្រឹងធីស្វៀង អ្នកលក់គុយតៀវនៅផ្សារភឿកហ៊ឹងបានឱ្យដឹងថា៖  បើសិនក្នុងបណ្តាថ្ងៃមិនអនុវត្ត​គម្លាតសង្គមនោះ រៀងរាល់ព្រឹកហាងលក់ភោជនាហាររបស់បងមានមនុស្សជាច្រើនចូល​មកហូបចុក។ ចាប់ពីពេលអនុវត្ត គម្លាតសង្គម ហាងរបស់បងបិទទ្វារជិត ២ ខែ។ ទោះបី​គ្រួសារបងបើកហាងលក់ដូរមកវិញ ប៉ុន្តែមិនរៀបចំតុតាំងបម្រើភ្ញៀវនៅនឹងកន្លែងឡើយ មនុស្សជាច្រើនទិញរួចយកទៅផ្ទះដើម្បីជៀសវាងផ្តុំគ្នាច្រើន។

លោកង្វៀងវ៉ាំងទ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹងបានឱ្យដឹងថា៖ ភាពជោគជ័យជំហានដំបូងក្នុងការនាំយកមូលដ្ឋានចេញចាក “តំបន់ក្រហម” គឺអាស្រ័យមានការជ្រោមជ្រែងយ៉ាងខ្ពស់របស់ប្រជាជន។ ពេលនេះបានចាត់តាំង​សកម្មភាពលក់ដូរដូចដើមវិញនៅតាមផ្សារ​ បណ្តាគ្រួសារគឺនាំមកភាពរីករាយជូនមា​មីង។ ទោះជាដូច្នោះក៏ដោយ មូលដ្ឋានក៏តែងតាមដានរាល់ការប្រែប្រួលរបស់អាសន្នរោគ និងបណ្តាសារលិខិត សេចក្តីណែនាំរបស់ថ្នាក់លើដើម្បីដាក់ចេញបណ្តាវិធានការទប់ទល់ទាន់​ពេល ពីព្រោះបើខ្វះការប្រុងប្រយ័ត្ន ខ្វះការគ្រប់គ្រងហ្មត់ចត់ អាសន្នរោគអាចកើតមាន​សារជា​ថ្មីពុំខាន់។

ក្រោយពេលសារាចរលេខ ៤០២១ បានចេញផ្សាយប៉ុស្តិ៍ជាច្រើនលើភូមិសាស្រ្ត​បណ្តាឃុំ តំបន់លឿង តំបន់បៃតងបានរុះរើ ប្រជាជនបានធ្វើដំណើរទៅមកដោយសេរី។ល។ ប៉ុន្តែរដ្ឋអំណាចមូលដ្ឋាននៅតែរក្សាការផ្សព្វផ្សាយដល់ប្រជាជនពីការលើកកម្ពស់ស្មារតីក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ ជាក់ស្តែងគឺមិនគប្បីអត្តនោម័តិ ប្រហែសធ្វេស ពីព្រោះអាសន្នរោគអាចកើតមានឡើងវិញ បើសិនប្រជាជនខ្វះការប្រុងប្រយ័ត្ន មិនប្រតិបត្តិល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩៕                         

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.