• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 30/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍-សមាគមសហព័ន្ធនារីខេត្តឧបត្ថម្ភ​ គ្រឿងឧបភោគនៅស្រុកកូវង៉ាង

17/09/2021 09:36

កាលពីថ្ងៃទី ១៣ កញ្ញា ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍-សមាគមសហព័ន្ធនារីខេត្ត បានទៅប្រគេនគ្រឿងឧបភោគដល់វត្តយសមេត្រី (មេរងចាស់) ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង សរុបទឹកប្រាក់ជាង ១០ លានដុង​ អាស្រ័យដោយអង្គភាពទាំង ០២ ចលនា​សប្បុរសជន ឧបត្ថម្ភ។

ព្រះសង្ឃវត្តយសមេត្រី (មេរងចាស់) ជូនអំណោយពុទ្ធបរិស័ទ្ធក្រីក្រ តំបន់ហ៊ុមព័ទ្ធ។ រូបថត៖ ង៉ុកហុង 
     បានដឹងថា ក្នុងពេលកន្លង  ព្រះសង្ឃវត្តយសមេត្រី (មេរងចាស់) បានផ្សព្វផ្សាយចលនាពុទ្ធបរិស័ទ្ធ ប្រតិបត្ដិល្អសេចក្ដីកំណត់ ៥K របស់ក្រសួងសុខាភិបាលនិងគម្លាតសង្គមតាមស្មារតីសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ៕                   ង៉ុកហុង-លឺវវូ

     គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនអំណោយ ៣៨០ ចំ ណែកដល់គ្រួសារក្រីក្រ ជិតក្រ នៅឃុំវិញគីម ស្រុកូវង៉ាង
     កាលពីថ្ងៃទី ១២ កញ្ញា លោកផាមតៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្តត្រាវិញ លោកស្រីតូធីធូហុង នាយិការងមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត រួមជាមួយគ្រួសារលោកង្វៀងវុាំងខឿងនៅភូមិត្រកួន ឃុំវិញគីមជាអ្នកឧបត្ថម្ភអញ្ជើញទៅជូនអំណោយ ៣៨០ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រ ជួបលំបាកអាស្រ័យដោយ​ជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ នៅឃុំវិញគីមស្រុកកូវង៉ាងអំណោយចំណែកៗរួមមាន អង្ករ ២០ គីឡូក្រាមនិងទឹកប្រាក់ ១០០.០០០ ដុង សរុបតម្លៃជាង ១៣៣ លានដុង។ បានដឹងថា គិតតាំងពីពេលកើតជំងឺកូវីដ-១៩ មកដល់ពេលនេះ ឆ្លងតាមការឧបត្ថម្ភរបស់ញាតិសន្ដាននៅបរទេសគ្រួសារលោកង្វៀងវុាំងខឿងបានឧបត្ថម្ភអំណោយ ០៤ លើក ដល់គ្រួសារក្រីក្រ ជិតក្រ ជួបការលំបាកក្នុងជីវភាពអាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩  សរុបទឹកប្រាក់ជាង ៥៥០ លានដុង ៕                                                                                                                                                 ឌិញកាញ់-លឺវវូ
     កាងឡុង៖ ជូនអំណោយដល់គ្រួសារក្រីក្រ និងប្រជាជននៅតំបន់ហ៊ុមព័ទ្ធ ឃុំតឹងបិញ
     កាលពីថ្ងៃទី ០៩ កញ្ញា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជា​ជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកាងឡុង គណៈអភិបាលសមាគមពុទ្ធ​សាសនាវៀតណាមស្រុកកាងឡុង បណ្ដាសប្បុរសជនលើភូមិសាស្រ្ដស្រុកសហការជាមួយ​គណៈកម្មាធិការបក្សឃុំតឹងបិញ ស្រុកាងឡុងទៅសួរសុខទុក្ខ ជូនអំណោយដូចជា៖ អង្ករ ម៉ី ទឹកដោះគោនិងគ្រឿងឧបភោគផ្សេងៗដល់គ្រួសារប្រជាជន ១៣២ គ្រួនៅក្នុងតំបន់ហ៊ុមព័ទ្ធ ស្ថិតក្នុងភូមិនិញបិញ ឃុំតឹងបិញ ព្រមទាំងជូនអំណោយ ១៨ ចំណែកដល់បណ្ដាកងកម្លាំង ប្រចាំការប៉ុស្ដិ៍ត្រួតពិនិត្យក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩     ភូមិ និញបិញនិងជូនអំណោយ ១០ ចំណែកទៀតដល់គ្រួសារ ១០ គ្រួមានស្ថានភាពលំបាកនៅភូមិត្រាអូប ឃុំតឹងបិញ សរុបថវិកា ៦០ លានដុង។
     ស្ថិតនៅបណ្ដាកន្លែងដែលទៅជូនអំណោយជំនួសមុខគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកាងឡុង លោកស្រីធឹងធីង៉ុកកេវ ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក ចែករំលែក លើកទឹកចិត្តដល់បណ្ដាគ្រួសារប្រជាជនក្នុងតំបន់ហ៊ុមព័ទ្ធឲ្យស្ងប់ចិត្តក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ​​ ហើយសង្ឃឹមថាគ្រួសារទាំងនោះអនុ វត្តម៉ឹងម៉ាត់បណ្ដាសេចក្ដីកំណត់ក្នុងការបង្ការទប់ស្កាត់ជំងឺ ធានាសុវត្ថិភាពដល់ខ្លួងឯង គ្រួសារនិងញាតិសន្ដាននៅតំបន់ហ៊ុមព័ទ្ធ សួរសុខទុក្ខបណ្ដាកងកម្លាំងដែលកំពុងបំពេញការងារនៅ ប៉ុស្ដិ៍ត្រួតពិនិត្យឆ្លងកាត់ការលំបាក អនុវត្តល្អតួនាទី បន្ទុកក្នុងការអនុវត្តភារកិច្ច៕

      កូវង៉ាង៖ ចាត់តាំងរថយន្ដសប្បុរសធម៌លើកទី ២
     ស្រុកកូវង៉ាងសហការជាមួយសមាគមអ្នកមានស្រុកកំណើតកូវង៉ាងនៅទីក្រុងហូជីមិញទើបចាត់តាំង” រថយន្ដសប្បុរសធម៌”លើកទី ២ ឧបត្ថម្ភដល់ពលករនៅទីក្រុងហូជីមិញកំពុងជួបលំបាក អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩។ ការឧបត្ថម្ភលើកនេះ គណៈកម្មាធិការ​រណសិរ្សមាតុភូមិវៀតណាមនិងបណ្ដាអង្គការមហាជននយោបាយ-សង្គម បណ្ដាអង្គការចាត់ តាំងសាសនាស្រុកកូវង៉ាងដឹកជញ្ជូនមុខទំនិញ ១៨,៥ តោនរួមមាន៖ ស្បៀងអាហារ កសិផល និងគ្រឿងឧបភោគសរុបតម្លៃជាង ២៧៦ លានដុង។
     ឆ្លងតាមការឧបត្ថម្ភទាំង ២ លើកគឺអាស្រ័យដោយគណៈកម្មាធិការរណសិរ្សមាតុភុមិវៀតណាម ស្រុកកូវង៉ាងចលនាបណ្ដាអង្គការមហាជននយោបាយ-សង្គម បណ្ដាអង្គការចាត់តាំងសាសនា សប្បុរសជននិងការចលនាផ្សេងៗទៀតរបស់បណ្ដាបុគ្គល ។ល។​ នោះ ស្រុកកូវ ង៉ាង បានឧបត្ថម្ភស្បៀងអាហារជាង ៤៨,៥ តោន ដោយគិតតម្លៃជាង ៧០០ លានដុង ៕  
                                                                                                                                               ប្រែសម្រួល៖ លឺវវូ

 

 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.