• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 30/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ពុទ្ធសាសនាខ្មែររួមដំណើរជាមួយនឹងមាតុភូមិ

10/09/2021 09:40

ក្នុងបណ្តាថ្ងៃអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមសារាចរលេខ ១៦ របស់រដ្ឋាភិបាល និងសារាចរលេខ ១០ របស់គណៈកម្មាធិការប្រជាជនខេត្ត សមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិខេត្ត បណ្តាស្រុក ទីក្រុង និង ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការគ្រប់វត្តក្នុងខេត្តតែងជ្រោងខ្ពស់ស្មារតី “ល្អសាសនា ថ្លៃថ្លាសង្គម” សាមគ្គីជនជាតិ សាមគ្គីសាសនា និងពង្រីកប្រវេណីបដិវត្តន៍ដ៏ល្អល្អះរបស់ប្រជាជាតិ ពុទ្ធសាសនាខ្មែរ តែងបញ្ចេញកម្លាំងរួមជាមួយនឹងបក្ស រដ្ឋអំណាច មូលដ្ឋាន ភូមិស្រុក ក្នុងការកសាង និងការពារមាតុ ប្រទេស ក៏ដូចជាសុខុមាលភាពសង្គមជួយឧបត្ថម្ភ ដល់ប្រជាជន ពុទ្ធបរិស័ទឆ្លងផុតពីអាសន្នរោគំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុករួមជាមួយនឹងបក្ស រដ្ឋអំណាចឧបត្ថម្ភដល់ពុទ្ធបរិស័ទ។ រូបថត៖ ថាច់ញឹក
     ដោយបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ស្តីអំពីការអនុវត្តន៍ការងារជនជាតិ សាសនា និង គោលនយោបាយជនជាតិ សាសនាបានញុាំងឱ្យជីវភាពរបស់ជនរួមជាតិខ្មែរក្នុងខេត្ត​ ពីមួយថ្ងៃទៅមួយថ្ងៃមិនបពា្ឈប់នឹងបានកែលម្អ។ បច្ចុប្បន្ននេះ ក្នុងខេត្តមានគ្រួសារជនរួមជាតិខ្មែររស់នៅសរុបយកអត្រាជាង ៣២% នៃចំនួនប្រជាជនរួមរបស់ខេត្ត ជាមួយនឹងចំនួនមនុស្សរាយជាង ៣២០.០០០  នាក់ ប្រមូលផ្តុំច្រើនបំផុតនៅតាមបណ្តាស្រុកថ្កូវ កូវង៉ាង កូវកែ ចូវថាញ់ ទីវកឹង យ្វៀងហាយ។ល។ ក្នុងទូទាំងខេត្តត្រាវិញមានវត្តខ្មែរចំនួន ១៤៣ វត្ត ក្នុងនោះ មានវត្តខ្មែរមួយចំនួនមានស្នាដៃក្នុងសម័យ តស៊ូទាំងពីរលើកដែលពោរពេញទៅដោយការពលីកម្ម ទុក្ខវេទនារបស់ជនជាតិដើម្បីប្រឆាំងអាណា និគមបារាំង និងចត្រពត្តអាមេរិក ព្រះសង្ឃ និងប្រជាជាពុទ្ធបរិស័ទនៅខេត្តត្រាវិញចិត្តមួយថ្លើម មួយតាមបក្ស និងអ៊ំហូ សាមគ្គីរួមកម្លាំងជាមួយនឹងបណ្តាជនជាតិកិញ-ចិនជាបងប្អូនប្រឆាំងខ្មាំងឈ្លានពាន។ មានព្រះសង្ឃជាច្រើនព្រះអង្គបានចូលរួមធ្វើបដិវត្តន៍ពលីជីវីតដើម្បីដណ្តើមឯករាជ្យ ជូនជនជាតិ។ ហើយបច្ចុប្បន្ននេះមានវត្តជាច្រើន ដែលមានស្នាដៃប្រវេណីបដិវត្តន៍ហើយបានរដ្ឋប្រទានជូនកិត្តិនាមកិត្តិយសបេតិកភណ្ឌ កេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត ថ្នាក់ជាតិ និងបានរដ្ឋវិនិយោគជួសជុល សាងសង់ល្អល្អះពោរពេញ​ទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ ឆ្លើយតបសំណូមពរសេចក្តីបងប្រាថ្នា និងតម្រូវការប្រជុំ ជីវភាពវប្បធម៌ ពុទ្ធសាសនារបស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ។
     រីឯជនរួមជាតិខ្មែរ ចំពោះព្រះសង្ឃដែលមានឋានៈសំខាន់ និងមានការជះឥទ្ធិពលយ៉ាងសកម្ម ក្នុងសង្គម។ ព្រះអង្គបានផ្សព្វផ្សាយវិន័យ ធម៌របស់ព្រះពុទ្ធសាសនា គោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យវិន័យ ច្បាប់របស់បក្ស និងរដ្ឋ ទាក់ទិនដល់សាសនា ជនជាតិ សមស្រប ជាមួយនឹងសេចក្តីបង់ប្រាថ្នារបស់ជនរួមជាតិ ស្តីអំពីពង្រីកប្រវេណីមហាសាមគ្គីទូទាំងប្រជាជាតិ ជះឥទ្ធិពលដល់ចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងព្រះសង្ឃ ពុទ្ធបរិស័ទជនរួមជាតិខ្មែរដើម្បី រួមចំណែកអនុវត្តសម្រេចជោគជ័យភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ 
     បន្តពង្រីកប្រវេណីដ៏ល្អប្រសើរនោះ រួមជាមួយនឹងគោលលំនាំ “ល្អសាសនា ថ្លៃថ្លាសង្គម”  “សាសនា ជនជាតិ និងសង្គមនិយម” គោលដៅភារ កិច្ចរបស់ព្រះសង្ឃ និងសមាគមព្រសង្ឃស្នេហាជាតិគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបច្ចុប្បន្ននេះ គឺប្តេជ្ញាចិត្តណែនាំព្រះសង្ឃជនរួមជាតិខ្មែរអនុវត្តល្អសាសនា គោរពតាមក្រឹត្យវិន័យធម៌របស់ព្រះពុទ្ធសាសនា និងប្រព្រឹត្តតាមគោលការណ៍គោលមាគ៌ា គោលនយោបាយ ក្រឹត្យវិន័យច្បាប់របស់បក្ស រដ្ឋ ពង្រីកស្មារតី “ល្អសាសនា ថ្លៃថ្លាសង្គម” សាមគ្គី ជនជាតិ អភិរក្សអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិក្នុងពុទ្ធសាសនាខ្មែរ។
     ពិសេស ប្រការជាក់ស្តែងគឺក្នុងរដូវអាសន្នរោគ ជំងឺកូវី-១៩ គម្លាតសង្គមនេះ យើងគ្រប់គ្នាបានឃើញរូបភាពព្រះតេជគុណគ្រប់ព្រះអង្គ ព្រះចៅអធិការតែងចលនាឱ្យប្រជាជន -ពុទ្ធបរិស័ទនៅ របៀបបង្ការទប់ស្កាត់ជំងឺ បវារណាបានជាអំណោយ វត្ថុប្រើប្រាស់បាំបាច់និមន្តទៅដល់រាល់ច្រកល្ហក ច្រកតូចធំ កេលកុង ក្រវិចក្រវៀនដើម្បីចែកទេយ្យទានដល់គ្រួសារក្រីក្រ អ្នកមានវ័យចាស់ឯកោ ដើម្បីចែករំលែកសេចក្តីទុក្ខលំបាកជាមួយនឹងប្រជាពុទ្ធបរិស័ទរបស់ខ្លួន ទង្វើធ្វើរបស់សមាគមព្រះសង្ឃស្នេហាជាតិ ក៏ដូចជាបុគ្គលអង្គព្រះតេជគុណ ព្រះចៅអធិការវត្តបានត្រដាងឡើងនូវភាពសាមគ្គី រវាងប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃ ក្នុងការឈឺ ឆ្អាល ក្តៅផ្សារ ឱសឋាន អន្ទះអន្ទែងក្នុងការទុក្ខលំបាកវេទនានាពេលបច្ចុប្បន្ននេះ ឱ្យបានសុខដុម ឆ្លងផុតពីអាសន្នរោគជំងឺ៕   រតនា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.