• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

កសាងទម្រង់រៀនសូត្រ និងធ្វើតាមអ៊ំហូបានច្រើនទម្រង់

17/09/2021 08:53

ផ្ដើមពីរបៀបធ្វើប្រកបដោយគំនិតច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយ អនុវត្តសារាចរលេខ ០៥ CT/TW របស់ការិយាល័យនយោបាយ បណ្តាមូលដ្ឋាននៅស្រុកថ្កូវកសាងបាន ទម្រង់ជាច្រើននាំមកលទ្ធផលជាក់ស្តែង។

ជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ស្រូបយកអត្រាប្រមាណ ៧៣% ក្នុងរយៈកាលកន្លង ឃុំថាញ់ស៊ើងស្រុកថ្កូវអនុវត្តសារាចរលេខ ០៥‑CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ​ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ​”​ ដោយទម្រង់ជាច្រើនផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់បក្ខជន។

សមាជិកអង្គការសម្ព័ន្ធយុវជនឃុំង៉ុកបៀងគិតគូរដល់គ្រួសារក្រីក្រ។

កាលពីមុននោះ បក្ខជនគឹមង៉ុកឡាង នៅភូមិផ្នោរដើមច្រេស ជាគ្រួសារក្រីក្រ គ្មានដីផលិត ជីវភាពជួបលំបាក កាលពីឆ្នាំ ២០១៨ គ្រួសារបងជួលដីបាន ០១ កុងសម្រាប់ដាំបន្លែ ដើម្បីរកប្រភពចំណូលបន្ថែម។ អាស្រ័យទទួលបានការឧបត្ថម្ភរបស់សាខាបក្សភូមិ ទើបឆ្នាំ ២០១៩ គ្រួសារបងបានចាកផុតពីភាពក្រីក្រ។ បក្ខជនគឹមង៉ុកឡាង បានចែករំលែកថា៖ ដើមឆ្នាំ ២០១២ ខ្ញុំបានបក្ខភាគឃុំបន្តឧបត្ថម្ភប្រាក់ ១៤ លានដុង ពីទម្រង់ “ប្រិតសំចៃ ០២ យ៉ាង” សម្រាប់ពង្រីកការផលិត។ ផ្តើមពីប្រាក់ទុននោះខ្ញុំដាំទំពាំងបារាំង និងត្រសក់ ហើយទទួលបានប្រភពចំណូលចីរភាព។

លោកថាច់ថាយបិញ លេខាសាខាបក្សភូមិផ្នោរដើមច្រេសបានឲ្យដឹង៖​ ភូមិមានប្រជាជនចំនួន ៣១៥ គ្រួសារ ក្នុងនោះមានបក្ខជន ១៤ នាក់។ ផ្តើមពីទម្រង់ “ប្រិតសំចៃ ០២ យ៉ាង” បានឧបត្ថម្ភជូនបក្ខជនជាច្រើនលើកនាក់ ឆ្លងកាត់ការលំបាក និងឈានឡើងធូរធាគ្រាន់បើ។

ទម្រង់ “ប្រិតសំចៃ ០២ យ៉ាង” បានបក្ខភាគឃុំថាញ់ស៊ើង ស្រុកថ្កូវបង្កើតកាលពីឆ្នាំ ២០១១ និងបន្តរក្សាមកដល់បច្ចុប្បន្ន។ ក្នុងមួយខែបក្ខជនម្នាក់ៗរបស់បក្ខភាគឃុំចូលរួមគបវាល់ប្រាក់ ១០.០០០ ដុងសម្រាប់ឧបត្ថម្ភបក្ខជនក្រីក្រ​ ជិតក្រ បក្ខជនជួបលំបាកពង្រីកសេដ្ឋកិច្ច ដោយមិនបាច់សងទុនមកវិញ។ ទម្រង់កំពុងពង្រីកប្រសិទ្ធភាព។ ឆ្នាំ ២០១៤ ទូទាំងបក្ខភាគ មានបក្ខជនក្រីក្រ ១៤ នាក់។ មកដល់បច្ចុប្បន្ន ទូទាំងឃុំគ្មាននៅបក្ខជនក្រីក្រឡើយ។

ទន្ទឹមនឹងទម្រង់ “ប្រិតសំចៃ ០២ យ៉ាង” បក្ខភាគឃុំថាញ់ស៊ើងនៅទាំងមានទម្រង់ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ​” ជាច្រើនទៀត ដូចជា៖ ទម្រង់ហ៊ុនប្រាក់ទុនខ្ចីបង្វិលជុំសម្រាប់ពង្រីកសេដ្ឋកិច្ច​ ទម្រង់ចលនាប្រជាជនបរិច្ចាគដីសាងសង់សាលារៀន។ល។ ឧបត្ថម្ភប្រជាជនលំនឹងជីវភាព ពង្រីកសេដ្ឋកិច្ច លំនឹងជីវភាព។

ចំណែកឃុំង៉ុកបៀង អនុវត្តចលនា “យុវវ័យឃុំង៉ុកបៀងប្រឡងប្រណាំងធ្វើតាមដំបូន្មានរបស់អ៊ំហូ” អង្គការសម្ព័ន្ធយុវជនឃុំង៉ុកបៀង​ បានអនុវត្តបណ្តាកិច្ចការរួមដំណើរជាមួយសិស្សក្នុងបណ្ដាថ្ងៃឈានចូលឆ្នាំសិក្សាថ្មី។ បងឡេវ៉ាំងអាង លេខាអង្គការសម្ព័ន្ធយុវជនឃុំង៉ុកបៀងបានឲ្យដឹង៖​ ដើម្បីឧបត្ថម្ភដល់សិស្សដែលមានស្ថានភាពលំបាកក្នុងឆ្នាំសិក្សាថ្មី បច្ចុប្បន្នមាន ១២/១២ សាខាអង្គការសម្ព័ន្ធយុវជនភូមិធ្វើសេនាធិការឲ្យគណៈកម្មការប្រជាជនភូមិ ដើម្បីអនុវត្តកិច្ចការយុវជន រៀបចំជួសជុលសម្ភារប្រើប្រាស់ក្នុងសាលារៀន ទៅសួរសុខទុក្ខជូនអំណោយបណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ  អស់ទឹកប្រាក់ជាង ៧០ ​លានដុង។ បំផុសចលនាសប្បុរសជនឧបត្ថម្ភកសាងផ្ទះសុខដុម ០១ ខ្នង ស្ពានជនបទ ០១ ខ្សែ សរុបថវិកា ១៧០ លានដុង។ អង្គការសម្ព័ន្ធយុវជនឃុំង៉ុក បៀងទទួលឧបត្ថម្ភសិស្សក្រីក្រ ០២ នាក់ ក្នុងមួយខែសិស្សម្នាក់បានឧបត្ថម្ភ ២០០.០០០ ដុង។

ទន្ទឹមជាមួយការងារទទួលឧបត្ថម្ភសិស្ស ក្នុងរយៈពេលកន្លង ពេលដែលអាសន្នរោគជំងឺកូវីដ‑១៩ រាតត្បាតស្មុគស្មាញ ចូលរួមជាមួយទូទាំងប្រព័ន្ធនយោបាយអង្គការសម្ព័ន្ធយុវជនឃុំង៉ុកបៀងកសាងបានការងារជាក់ស្តែងធ្វើតាមដំបូន្មានរបស់អ៊ំហូដូចជាចូលរួមកម្លាំងជាមួយមូលដ្ឋានបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។ លេចធ្លោក្នុងចលនា មានកម្មាភិបាល សមាជិកសម្ព័ន្ធយុវជនជាច្រើនរូប ដូចជា៖ បងគឹមភឿងលេខាសាខាអង្គកាសម្ព័ន្ធយុវជនភូមិព្រៃវល្លិ៍ (បេ) បងត្រឿងធីអ៊ីភុង សមាជិកាសម្ព័ន្ធយុវជនភូមិព្រៃវល្លិ៍(អា)។ល។​ បានស្ម័គ្រចិត្តចូលរួមកម្លាំងរបស់ខ្លួន ដើម្បីបង្ក្រាបអាសន្នរោគជំងឺកូវីដ‑១៩៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.