• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ជនរួមជាតិខ្មែរនៅភូមិសារយ៉ាំងរួមកម្លាំងកសាងភូមិជនបទថ្មីខ្នាតគំរូ

10/09/2021 09:14

ភូមិសារយ៉ាំង ឃុំដូងចូវ ស្រុកយ្វៀងហាយ បានរួមបញ្ចូលពីភូមិកោះត្លាច និងភូមិសារយ៉ាំង ជាភូមិសាររយ៉ាំងនៅខែកក្កដា ឆ្នាំ ២០១៩។ ឆ្លងតាមរយៈការបំផុសចលនា​អនុវត្តបណ្តាលក្ខឋាន ភូមិវប្បធម៌ ជនបទថ្មី ដល់ចុងឆ្នាំ ២០២០ ភូមិបានទទួលស្គាល់​សម្រេច​លក្ខឋានវប្បធម៌ ជនបទថ្មី​។ បច្ចុប្បន្នភូមិកំពុងអនុវត្តបណ្តាលក្ខឋានអំពីភូមិជន​បទថ្មីខ្នាតគំរូ តាមកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនស្រុក។

ភូមិសារយ៉ាំង មានគ្រួសារប្រជាជន ៣០៤ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ១.៧៨៩ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៨៥,៥%។  ភូមិនៅ​មានគ្រួសារក្រ ១០ គ្រួ គ្រួសារជិតក្រ ៣១ គ្រួ ក្នុងនោះមានគ្រួសារក្រចំនួន ៦ គ្រួស្ថិតក្នុងមុខសញ្ញាគាំពារសង្គម។ អនុវត្តបណ្តាលក្ខឋានអំពីភូមិជនបទថ្មីខ្នាតគំរូតាម​សេចក្តីសម្រេចចិត្តលេខ ១៥១/QĐ-UBND ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ របស់​គណៈ​កម្មាធិការប្រជាជនខេត្ត “ស្តីពីការចេញផ្សាយបណ្តាលក្ខឋានអំពីភូមិជនបទថ្មីខ្នាតគំរូ​លើភូមិសាស្រ្តខេត្តត្រាវិញ” សាខាបក្សភូមិសាររយ៉ាំងបំផុសចលនាប្រជាជនអនុវត្តសម្រេច ៦/៨ លក្ខឋានអំពីភូមិជនបទថ្មីខ្នាតគំរូ។ បច្ចុប្បន្នភូមិកំពុងខិតខំអនុវត្តលក្ខឋានចំនួន ២ ដែលមិនទាន់សម្រេចរួមមាន៖ លក្ខឋានទី ៣ (ជីវភាពសេដ្ឋកិច្ចលំនឹង និងរីកចម្រើនជាសន្សឹមៗ) និងលក្ខឋានទី ៧ (សាខាបក្សរៀបចំណាត់ប្រភេទគុណភាព “សម្រេចឆ្នើមភារកិច្ច”។

អនុវត្តលក្ខឋានទី ២ ភូមិមានដងផ្លូវទ្រូង ក្នុងភូមិជាង ៨០% បានកសាងរឹងមាំ ផ្លូវច្រក ១០០%  បណ្តាដងផ្លូវលើភូមិសាស្រ្តភូមិធានាមិនដក់ទឹកក្នុងរដូវភ្លៀង។ នៅ ០២ លក្ខឋាន ដែលមិនទាន់សម្រេចពីព្រោះជីវភាពរបស់ប្រជាជននៅទាំងស្ថិតទៅលើកត្តាជាច្រើនដូចជាអាសន្នរោគ ការប្រែប្រួលអាកាសធាតុ។ល។ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន។ រីឯសាខាបក្សក៏មិនទាន់បានថ្នាក់លើវាយតម្លៃ។

ដងផ្លូវលើភូមិសាស្រ្តភូមិសារយ៉ាំងបានកសាងរឹងមាំ។

ទន្ទឹមជាមួយការអនុវត្តលក្ខឋានទី ២ ភូមិនៅទាំងបំផុសចលនាប្រជាជនរួមដៃជាមួយ​រដ្ឋអំណាចមូលដ្ឋានអនុវត្តលក្ខឋានទី ៨ ទៀតផង។ ក្នុងលើកបង្ការ ទប់ស្កាត់អាសន្នរោគកូវី​ដ‑១៩ បានបញ្ជាក់ឱ្យឃើញថាប្រជាជនមានការ ចែករំលែកទៅវិញទៅមកពេលមានគ្រោះ​អាសន្ន អនុវត្តបណ្តាសកម្មភាព “មនុស្សធម៌ សប្បុរសធម៌” ជួយដល់ស្ថានភាពជាច្រើន​មិនឱ្យរងការខ្វះខាត និងអត់ឃ្លាន។ ជាក់ស្តែងគឺភូមិបំផុសចលនាបានគ្រួសារដែលមានលក្ខណៈ​ចំនួន ៦ គ្រួជូនអំណោយជាង ៣០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារលំបាកលើភូមិ​សាស្រ្ត។ ជាតួយ៉ាងដូចជាគ្រួសារមីងសឺនធីជា មីងគាងធីសៀន។ល។ គ្រួសារនីមួយៗជូន​អំណោយប្រមាណ ៥០ ចំណែក ក្នុងមួយចំណែកៗតម្លៃ ៣០០.០០០ ដុង។

លោក ថាច់ក្វឹកណាម ប្រធានគណៈកម្មការប្រជាជនភូមិសារយ៉ាំងបានឱ្យដឹងថា៖ ប្រជាជន និយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក តែងជ្រោងខ្ពស់ស្មារតីប្រតិបត្តិ​តាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ខិតខំពលកម្មផលិត ចេះធ្វើមានស្រប ច្បាប់។ ជ្រោមជ្រែងអនុវត្តល្អបណ្តាចលនា ដែលមូលដ្ឋានផ្សព្វផ្សាយ។ អាស្រ័យហេតុ នោះ ការដែលភូមិកំពុងបំផុសចលនាកសាងភូមិជនបទថ្មីខ្នាតគំរូ សង្ឃឹមថានឹងសម្រេចបណ្តាលក្ខឋាន រួមចំណែកកសាងភូមិតំបន់ជ្រៅ  តំបន់ឆ្ងាយ  តំបន់ជន​រួមជាតិមានភាពវិវឌ្ឍន៍ ជាងទៀត។

លោកស្រី ផាមធីយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានចែករំលែក៖ ការដែលជ្រើសយកភូមិសារយ៉ាំងអនុវត្តបណ្តាលក្ខឋានជនបទថ្មីខ្នាតគំរូ​ គឺអាស្រ័យរយៈ​ពេល កន្លង សាខាបក្ស និងប្រជាជនភូមិសារយ៉ាំងអនុវត្តសម្រេចសមិទ្ធផលជាច្រើនលើបណ្តា​វិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម។ អំពីវិស័យសេដ្ឋកិច្ចកសិកម្ម ភូមិមានទម្រង់ដាំបន្លែសុវត្ថិ​ភាពក្នុងផ្ទះសំណាញ់ បង្កបានផលិតផលសុវត្ថិភាពសម្រាប់មូលដ្ឋាន។ ភូមិបានទទួលស្គាល់ សម្រេច “សុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់” ជាច្រើនឆ្នាំបន្តបន្ទាប់ គ្រួសារជាច្រើនសម្រេចវប្បធម៌ជនបទថ្មី។ល។ ផ្តើមពីលទ្ធផលនោះ មូលដ្ឋានតែងបំផុសចលនាពង្រីកជាងទៀតពីសមិទ្ធផលដែលសម្រេចបានដើម្បីដល់ចុងឆ្នាំ ២០២១ នឹងបានទទួលស្គាល់ភូមិជនបទថ្មីខ្នាតគំរូ៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.