25/06/2021 08:29
ខាញ់ឡិនជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន ០២ នាក់។ ជីវភាពគ្រួសាររបស់ប្អូនធូធារគ្រាន់បើ ដូច្នោះហើយ ប្អូនតែងបានឪពុកម្តាយឧបត្ថម្ភរៀនសូត្របានល្អ និងបង្កលក្ខណៈឲ្យប្អូនចូលរួមបណ្តាសកម្មភាពកងកុមារឈានមុខរបស់សាលាទៀតផង។ ខាញ់ឡិនរៀនពូកែគ្រប់មុខវិជ្ជា ក្នុងនោះមានមុខវិជ្ជាប្រវត្តិសាស្ត្រគឺជាមុខវិជ្ជាដែលប្អូនចូលចិត្តបំផុត។
អ្នកគ្រូឃឺវធីត្រុកហាញ់ ជូនលិខិតសរសើរសិស្សពូកែមុខវិជ្ជាប្រវត្តិសាស្រ្តដល់ប្អូនខាញ់ឡិន។
សំណេះសំណាលអំពីចំណូលចិត្ត និងវិធីសាស្រ្តរៀនមុខវិជ្ជាប្រវត្តិសាស្រ្ត ខាញ់ឡិនបានឲ្យដឹងថា៖មុខវិជ្ជាណាក៏មានការពិបាកដោយឡែក សំខាន់គឺត្រូវព្យាយាមរៀនសូត្រ យកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ក្នុងសាលា និងឧស្សាហ៍ធ្វើលំហាត់នៅនឹងផ្ទះឲ្យបានច្រើន។ អំពីវិធីសាស្រ្តរៀនមុខវិជ្ជាប្រវត្តិសាស្រ្តរបស់ប្អូនគឺកត់ត្រាដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗទៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃដើម្បីយកទៅតាមអានគ្រប់ពេល។ វិធីសាស្រ្តនេះបានជំនួយឲ្យប្អូនងាយចាំមេរៀនបានយូរ។ ក្រៅពីនោះ ប្អូននៅទាំងឆ្លៀតពេលអានសៀវភៅដើម្បីសិក្សាស្រាវជ្រាវឯកសារស៊ីជម្រៅពីប្រវត្តិសាស្រ្តដើម្បីស្វែងយល់បញ្ហាសំខាន់ៗពីប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រវត្តិសាស្រ្តអន្តរជាតិគ្រប់សម័យកាល។ កត្តាសំខាន់ម៉្យាងទៀតគឺត្រូវមានចំណូលចិត្ត និងមោទនភាពចំពោះប្រវត្តិសាស្រ្តរបស់ប្រទេសជាតិយើង និងការតស៊ូដ៏អង់អាចក្លាហានរបស់វីរជននៃជនជាតិយើងគ្រប់ជំនាន់ដែលបានតស៊ូដើម្បីការពារ និងកសាងប្រទេសជាតិ។
ទន្ទឹមនឹងការរៀនបានពូកែ ខាញ់ឡិននៅទាំងចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាពកងកុមារឈានមុខរបស់សាលាទៀតផង។ អ្នកគ្រូ ឃឺវធីទ្រុកហាញ់ អគ្គគ្រប់គ្រងកងកុមារឈានមុខនៃសាលាអនុវិទ្យាល័យលឿងហ្វាបានឲ្យដឹងថា៖ “ខាញ់ឡិនជាសិស្សឆ្លាសវៃ លុះក្នុងដំបូន្មានលោកគ្រូ អ្នកគ្រូ។ ប្អូនតែងព្យាយាមរៀនសូត្របានពូកែគ្រប់មុខវិជ្ជា ក្នុងនោះមានមុខវិជ្ជាប្រវត្តិសាស្រ្តជាមុខវិជ្ជាដែលប្អូនចូលចិត្តបំផុត។ ទន្ទឹមនឹងនោះ ប្អូននៅទាំងអនុវត្តល្អតួនាទីជាប្រធានថ្នាក់ និងប្រធានសាខាក្រុមកុមារឈានមុខរបស់ថ្នាក់ទៀតផង។ ប្អូនតែងជួយណែនាំមិត្តភក្តិក្នុងការរៀនសូត្រ ចូលរួមគបវាល់ប្រាក់ក្នុងចលនា “ ផែនការតូច “ ចូលរួមអនាម័យបរិស្ថានក្នុងសាលា។ល។ ដោយមានស្នាដៃរួមចំណែកយ៉ាងសកម្មនោះ ខាញ់ឡិនបានសមាគមកងកុមារឈានមុខឃុំលឿងហ្វាស្ងើចសរសើរ “ក្មួយឆ្លាសវៃរបស់អ៊ំ“ នាឆ្នាំ ២០២១ ។
សំណេះសំណាលអំពីគោលបំណងក្នុងពេលអនាគត ខាញ់ឡិន បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ប្អូននឹងខំរៀនឲ្យបានពូកែដើម្បីប្រឡងយកសញ្ញាបត្រវិទ្យាល័យសម្រេចលទ្ធផលខ្ពស់ រួចប្រឡងចូលសាលាមហាវិទ្យាល័យណាមួយ បន្ទាប់ពីរៀនចប់ដើម្បីរកការងារធ្វើ មានប្រភពចំណូលលំនឹងជួយគិតគូរដល់សង្គមគ្រួសារ៕
អត្ថបទ‑រូបថត៖សុជា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។