23/07/2021 14:37
ព្រះវិហារវត្តទក្ខិណាសាគរ (ទ្រលោង) ។
យោងតាមនោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ យល់ព្រមជាមួយនឹងគម្រោងការជួសជុលកែលម្អ កេរដំណេល ០២ កន្លែង ជាមួយនឹងខ្លឹមសារដូចជា៖ កសាងរោងបិទបាំង រណ្តៅវត្ថុបុរាណកេរដំណេលកំពែងយុទ្ធសាស្ត្រ វត្តបទុមវង្សកំពង់ថ្ម (ទ័ពថ្ម) ឃុំលឿងហ្វា ស្រុកចូវថាញ់ កសាងរោងបិទបាំងរណ្តៅវត្ថុបុរាណ កេរដំណេលលឺវគឺ ២ ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ។ ថ្វីត្បិត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍សំណូមពរគប្បីបន្តការប្រឹក្សាជាមួយនឹងបណ្តាអ្នកជំនាញការវិជ្ជាវត្ថុបុរាណ ស្ថាប័ន មានសមត្ថកិច្ចសិក្សាស្រាវជ្រាវវត្ថុបុរាណ ដើម្បីពិនិត្យឡើងវិញ សុក្រឹតវិធីសាស្ត្រគំរូប្លង់ ធានា លក្ខណៈការពារទីធ្លាកេដំណែល គ្រប់គ្រង និងពង្រីកតម្លៃកេដំណែល។
ចំពោះព្រះវិហារវត្តទក្ខិណាសាគរ (ទ្រលោង) ឃុំឡុងវិញ ទីផ្សាររួមខេត្តយ្វៀងហាយ គប្បីជួលជុលកែលម្អតាមសភាពដើម (រក្សាមកទាំងអស់ប្រព័ន្ធសសរ ឆ្អឹងឈើ អភិរក្សាយ៉ាង អតិបរាមាបណ្តាសមាសភាពផ្គត់ផ្គងកែលម្អ ជួសជុល បិទពង្រឹងបណ្តារចនាចាស់)។ ទន្ទឹមនឹងនោះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សំណូមពរគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចង្អុលការស្ថាប័នមានសមត្ថកិច្ចបង្កើតគម្រោងការ ជាមួយនឹងខ្លឹមសារជួសជុលកែលម្អព្រះវិហារវត្តទក្ខិណាសាគរ (ទ្រលោង) តាមសភាពរចនាចាស់ (មិនប្រើប្រាស់សសរបេតុងឆ្អឹងដែក ក្របដែក ពង្រីកទូលាយឬកែប្រែ បណ្តាកាំជណ្តើ ប្រព័ន្ធរបាំងព័ទ្ធជុំវិញ។ល។)៕ រតនា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។