• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

សមាគមសហព័ន្ធនារីឃុំតឹងហ៊ីប៖ ផ្តុំកសាងអង្គការចាត់តាំងសមាគមរឹងមាំ

16/07/2021 08:27

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ សមាគមសហព័ន្ធនារីឃុំតឹងហ៊ីប ស្រុកថ្កូវ ពង្រីក សមាជិកាថ្មីបាន ១១ រូប សម្រេច ១៣,២៥​ % នៃផែនការ បង្កើនចំនួនមកទល់ពេលនេះ សមា គមមានសមាជិកា ១.៥៤៧ រូប ក្នុងនោះអត្រាសមាជិកាជាជនជាតិខ្មែរជាង ៧៨%។ ទោះបី មានការឥទ្ធិពលដោយកត្តា​សត្យានុម័តជាច្រើន រួមជាមួយការឥទ្ធិពលអំពីអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តែសមាគម​នារីនៅតែរក្សាបានល្អ បណ្តាសកម្មភាពគិតគូរបានល្អ ជីវភាពរបស់សមាជិកានិយាយដោយឡែក របស់ប្រជាជនលើភូមិសាស្រ្តនិយាយរួម។

លោកស្រីថាច់ធីព្រឹក ប្រធានសមាគមសហព័ន្ធនារីឃុំតឹងហ៊ីបបានឱ្យដឹងថា៖  គណៈប្រ តិបត្តិការសមាគមសហព័ន្ធនារីឃុំកសាងផែនការផ្សព្វផ្សាយអនុវត្តល្អប្រធានបទ​ឆ្នាំ ២០២១ របស់ក្រុមប្រធានមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម “ប្រមូលផ្តុំកសាងអង្គការចាត់តាំងសមាគមរឹងមាំ សកម្មចូលរួមកសាងបក្ស កសាងរដ្ឋអំណាច” និងរបស់សមាគមសហព័ន្ធ នារីខេត្ត “សាមគ្គី‑ក្រឹត្យក្រម‑ប្រជាធិបតេយ្យ‑ផ្លាស់ថ្មី‑ច្នៃប្រតិដ្ឋ ផ្តុំកសាងអង្គការចាត់តាំងសមាគមរឹងមាំ សកម្មកសាងបក្ស កសាងរដ្ឋអំណាច”។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ សមាគមផ្សព្វផ្សាយបាន ១២ លើក ដោយមានមនុស្ស ៥៣៤ លើកនាក់ចូលរួម ក្នុងនោះ មានជនជាតិខ្មែរ ៤០៦ នាក់។

បងប្អូននារីឃុំតឹងហ៊ីបចូលរួមដេររបាំងមុខបម្រើការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។

ជាពិសេសគឺផ្សព្វផ្សាយឱ្យកម្មាភិបាល សមាជិកា នារីអនុវត្តចលនាប្រឡង​ប្រណាំង “នារី សកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ភ្ជាប់ជាមួយកិច្ចចលនា “រៀន សូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ” កិច្ចចលនា ២ យ៉ាងលត់ដំអត្តចរិតសីលធម៌ “ជំនឿខ្លួនឯង‑គោរពខ្លួនឯង‑ស្មោះត្រង់‑រ៉ាប់រង” ចលនា “កសាងគ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង” ភ្ជាប់ជាមួយកសាងជនបទថ្មី និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារ ប្រជាចលនា” ។ លទ្ធផលផ្សព្វផ្សាយបានឮ ២៥ លើក ដោយមានអ្នកចូលរួម ៩៥៣​ នាក់ (មានជនជាតិខ្មែរ ៩២៤ នាក់) ក្នុងនោះមាន​កម្មាភិបាល ១៩ នាក់ សមាជិកា ៨៧៦ នាក់ សម្រេច ៥៧%។ សមាគមបំផុសចលនា “កសាងគ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង ” ភ្ជាប់ជាមួយការអនុវត្តសារាចរលេខ ១៥-CT/TU ចុះថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស​ខេត្ត។ ឆ្លងតាមរយៈនោះ បំផុសចលនាកម្មាភិបាល សមាជិការ និងប្រជាជនឆ្ការ​គុម្ពោតព្រៃស៊ុមទ្រុម អនាម័យទិដ្ឋភាពបរិស្ថាន។ល។ មានមនុស្សចូលរួម ៩៧៥ នាក់ ទទួលធានាដងផ្លូវលើភូមិសាស្រ្តអាសយជនជាង ៧ គីឡូម៉ែត្រ ប្រមូលរៀបចំសំរាមបាន​ជាង ៣ តោន។

ក្នុងលើកត្រូវរងឥទ្ធិពលដោយអាស្រ័យអាសន្នរោគកូវីដ‑១៩ សមាគមបំផុសចលនា​សមា ជិកាបម្រុងពេលចូលរួមដេររបាំងមុខនៅតាមបណ្តាគ្រួសារដើម្បីប្រជាជន បើទុកជា​ស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយក៏ត្រូវមានរបាំងមុខសម្រាប់ពាក់ពេលចេញទៅក្រៅ។ លទ្ធផលជាក់ស្តែងក្នុងការបំផុសចលនាលើកនេះ បានទឹកប្រាក់ជាង ៣០​ លានដុង អំណោយ ជាង ១០០ ចំណែក សរុបតម្លៃជាង ៤០ លានដុង។ តួយ៉ាងដូចជាសាខាសមាគមនារីភូមិកោះ ទន្លាប់ បំផុសចលនាបានទឹកប្រាក់ជិត ៥ លាន​ដុងដេររបាំងមុខបានជិត ៨០០ បន្ទះជូនបណ្តាគ្រួសារប្រជាជនលើភូមិសាស្រ្ត។

អនុវត្តការ “ឧបត្ថម្ភនារីផ្តើមអាជីពដំណាក់​កាល ២០១៧‑២០២៥” គម្រោងផែនការលេខ ៩៣៨ ស្តីពី “ផ្សព្វផ្សាយអប់រំ បំផុសចលនា ឧបត្ថម្ភនារីចូលរួមដោះស្រាយបញ្ហាសង្គមមួយចំនួនទាក់ទងដល់នារី” សមាគមបានឧបត្ថម្ភនារីក្រីក្រ ២៥ នាក់ នារីក្រីក្រធ្វើជាម្ចាស់គ្រួ សារ ៤៤​ នាក់ (ក្នុងនោះ សាខាសមាគមទទួលទំនុកបម្រុងនារីក្រីក្រ ១៦ នាក់ នារីក្រីក្រធ្វើ ជាម្ចាស់គ្រួសារ ១៥ នាក់)បានទទួលទុន និងហ្វឹកហាត់វិទ្យាសាស្រ្តបច្ចេកទេស ជាមួយទុន ឧបត្ថម្ភ ១,៨៦២ ពាន់លានដុង។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំប្រមូលប្រាក់បំណុលសម្រេច ១,៤២៨ ពាន់លានដុង។ វិនិយោគ និងវិនិយោគឡើងវិញជាមួយប្រាក់ទុនជាង ១,៧ ពាន់ លានដុង បង្កើនចំនួនបំណុលជិត ២៤ ពាន់លានដុង ប្រមូលប្រាក់ការសម្រេច ៧២៣,៨ លានដុង។ ទន្ទឹមនឹងនោះ សមាគមនៅទាំងចលនាបណ្តាសមាជិកាអនុវត្ត​ប្រិតសំចៃធនា គារ ហ៊ុនទុនប្រិតសំចៃឥណទាន ជ្រូកដីប្រិតសំចៃការចាយប្រើក្នុងគ្រួសារ។ល។​ដោយមាន សមាជិកា ១.០៩៧ នាក់អនុវត្ត។ បង្កើនចំនួនគិតមកទល់ពេលនេះ មានទឹកប្រាក់ផ្ញើសម្រេច ១,៦៤៨ ពាន់លានដុង។ ឆ្លៀតយកទុនវិនិយោគពីមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍខេត្តត្រាវិញ គិតមកទល់ពេលនេះរំសាយប្រាក់ទុនជូនសមាជិកា ១៦៥ នាក់ សរុបបំ​ណុលជាង ១,៧ ពាន់ លានដុង។ បំផុសចលនាពង្រីកថ្មីបានក្រុមចូលហ៊ុនទុន ២ ក្រុម មានសមាជិកា ២២ នាក់ ដោយ កម្រិតវាល់ក្នុងម្នាក់ពី ២០០.០០០‑៣០០.០០០​​ ដុងក្នុងមួយខែ(ភូមិទ្រព្រះបាទ និងសមាគមនារី ឃុំ) បង្កើនចំនួនគិតមកទល់បច្ចុប្បន្ន មានក្រុមចូលរួមហ៊ុនទុនបាន ០៥​​ ក្រុម ដោយមានសមា ជិកាចូលរួម ៨២  នាក់ ជាមួយនឹងកម្រិតវាល់ក្នុងម្នាក់ៗពី ២០០.០០០‑៣០០.០០០​​ ដុង ក្នុងមួយខែ សរុបទឹក​ប្រាក់ចូលហ៊ុន ១១៥,៦ លានដុង ជួយឱ្យបងប្អូននារី ៣១ លើកនាក់ខ្ចីចិញ្ចឹមសត្វ លក់ដូរ ដាំដុះ៕                                                                  ​​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.