23/07/2021 09:08
ព្រះតេជគុណថាច់តារា អនុប្រធានសមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង។
ព្រះតេជគុណ ថាច់តារា អនុប្រធានសមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានថេរដីការថា៖ ការអនុវត្តសារាចរលេខ ១៦ របស់នាយកដ្ឋរដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តនោះ អាត្មាមានការយល់ស្របខ្ពស់។ ហេតុនោះក្រោយពីពេលដែលទទួលបានសារលិខិត កាលពីថ្ងៃទី ១៧ កក្កដាឆ្នាំ ២០២១ (ត្រូវនឹងថ្ងៃ ៨) បណ្តាវត្តទាំងឡាយនៅក្នុងស្រុកកូវង៉ាងក៏បានផ្សព្វផ្សាយទាន់ពេលជូនចំពោះព្រះសង្ឃ ពុទ្ធបរិ ស័ទបានដឹងអំពីសារាចរលេខ ១៦។ ដោយឡែក ព្រះសង្ឃដែលកំពុងគង់នៅវត្តណាត្រូវតែគង់នៅមកវត្តនោះ មិនត្រូវនិមន្តឆ្លងទៅមកបណ្តា វត្តផ្សេង និងមិនត្រូវនិមន្តទៅសួរសុខទុក្ខពុទ្ធបរិស័ទឡើយ។ អាត្មាបានបំផុសចលនាដល់ ព្រះសង្ឃ ពុទ្ធបរិស័ទ គប្បីគោរពឱ្យបានល្អ ដើម្បី សុខភាពរបស់ខ្លួនឯង គ្រួសារ និងសហគមន៍។ អាត្មាបានរៀបរាប់ថា អនុវត្តសារាចរគឺ ដើម្បីសុខភាពរបស់ព្រះសង្ឃ ពុទ្ធបរិស័ទទូទាំងខេត្ត ចុះមិនមែនដើម្បីបុគ្គល និងផលប្រយោជន៍របស់អ្នកណាមួយឡើយ។
ផ្សារត្រី ឃុំហ្វាឡើយស្រុកចូវថាញ់។ រូបថត៖ សុខា
យើងខ្ញុំបានកត់សម្គាល់ក្នុងថ្ងៃទី ១៨ កក្កដា នៅផ្សារហ្វាឡើយ ស្រុកចូវថាញ់។ ទោះបីចំនួនមនុស្សមកទីផ្សារនេះច្រើនជាងថ្ងៃធម្មតា ប៉ុន្តែការធានាអនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល។ បងស្រីថាច់ធីធូ នៅភូមិក្នុងស្រុក ឃុំហ្វាឡើយបានឱ្យដឹង៖ ខ្ញុំជំនាញលក់មាន់ ទា ជាច្រើនឆ្នាំកន្លងហើយ។ ពេលឮការសែត វិទ្យុ និងទូរទស្សន៍ ផ្សាយអំពីការអនុវត្តសារាចរលេខ ១៦ ខ្ញុំមិនស្លន់ស្លោឡើយ។ ដោយឡែក បណ្តាមុខទំនិញ មាន់ទារបស់ខ្ញុំលក់នៅផ្សារហ្វាឡើយ ថ្ងៃនេះ ក៏រក្សាតម្លៃដូចដើមក្នុងមួយគីឡូក្រាម ពី ៨០.០០០ ១០០.០០០ ដុង។
ផ្សារផ្លែឈើឃុំហ្វាឡើយស្រុកចូវថាញ់ ថ្ងៃទី ១៨ កក្កដា។ រូបថត៖ សុខា
ចំណែកបងគឹមសយ នៅភូមិខ្សាច់សណ្តាល ឃុំហ្វាធ្វឹង ស្រុកចូវថាញ់វិញ បានចែករំលែកថា៖ ក្រោយពេលដឹងថា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ចេញផ្សាយសារលិខិតលេខ ៩៦៩/TTg-KGVX និងសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការ ប្រ ជាជនខេត្តនោះ“ស្តីអំពីការអនុវត្តគម្លាត សង្គមបង្ការទប់ស្កាត់អាន្នរោគជំងឺនៅមូលដ្ឋាន មួយចំនួន” ខ្ញុំឃើញមានប្រជាជនមួយចំនួននាំគ្នាទៅទិញ បណ្តាមុខទំនិញប្រើប្រាស់ចាំបាច់ក្នុងគ្រួសារ ដូចជាអង្ករ ម៉ីកញ្ចប់ ពងទា បន្លែ ផ្លែ ឈើ។ល។ ការដែលមានមនុស្សប្រមូលផ្តុំគ្នាជាច្រើន ដើម្បីទៅទិញមុខទំនិញដូច្នោះ នាំឲ្យអាសន្នរោគជំងឺកូវិដ-១៩ ងាយរាលដាល។ ចំណែក ខ្ញុំបានផ្សព្វផ្សាយឲ្យគ្រួសារ ញាតិសន្តានទិញមុខទំនិញគ្រប់ប្រើប្រាស់ក្នុងគ្រួសារ មិនគប្បីស្ដុកទុក អាស្រ័យសារាចរបានចែងច្បាស់ថា បណ្តាមូលដ្ឋាន ធ្វើអាជីវកម្ម សេវាត្រូវផ្អាកបណ្តោះអាសន្ន ដោយឡែកមូលដ្ឋានដែលធ្វើអាជីវកម្មបណ្តាមុខទំនិញ សេវាចាំបាច់នៅធ្វើសកម្មភាពលក់ដូរធម្មតា ម៉្លោះហើយយើងមិនត្រូវស្ដុកទុកមុខទំនិញច្រើន ពេកទេ ទិញគ្រប់ប្រើប្រាស់ ក្នុងគ្រួសារបានហើយ។
ទីក្រុងត្រាវិញចូលរួមជ្រោមជ្រែងអនុវត្តការគម្លាតសង្គម ។
ប្រសិនបើប្រជាជននៅខេត្តត្រាវិញនិយាយរួម ជនរួមជាតិខ្មែរនៅក្នុងខេត្តនិយាយដោយឡែក កំពុងបារម្ភអំពីការអនុវត្តន៍សារាចរលេខ ១៦ និងសារាចរលេខ ០៩ នោះ មុខទំនិញនឹងខ្វះ មិនគ្រប់ប្រើ តំណាងឲ្យផ្សារទំនើប Go នៅខេត្ត ត្រាវិញ លោកង្វៀងហ្វាងណាម នាយកគ្រប់គ្រង ផ្សារទំនើប Go នៅខេត្តត្រាវិញបានឲ្យដឹង៖ កាលពីថ្ងៃទី ១៨ កក្កដា ផ្សារទំនើប Go នឹងផ្គត់ ផ្គង់មុខទំនិញកើន ០២ ដង ហេតុនោះប្រជាជន កុំបារម្ភបញ្ហាខ្វះមុខទំនិញ ជាពិសេសគឺមុខទំ និញសាច់ស្រស់។ ប្រសិនបើប្រជាជនដាក់ពាក្យ មុខទំនិញ យើងខ្ញុំនឹងមានបុគ្គលិកបម្រើដឹក ជញ្ជូនទៅកាន់ផ្ទះជូនប្រជាជន៕
អត្ថបទ-រូបថត៖ សុខា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។