• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ដាំដូងទឹកក្រអូបផ្ដល់ប្រភពចំណូលលំនឹង

27/07/2021 07:35

ជាមួយផ្ទៃដីចម្ការដូងលៃ ០១ ហិកតា កសិករ ថាច់ភឿង នៅភូមិអូរវែងចាស់ ឃុំហ៊ុងហ្វា ស្រុកទីវកឹងបានប្រថុយកែប្រែ ០,៥ ហិកតាដើម្បីដាំដូងក្រអូបផ្ដល់លទ្ធផលសេដ្ឋកិច្ចលំនឹង។

បងភឿងចែករំលែកបទពិសោធន៍៖ ដូងក្រអូបងាយដាំ ចម្ងាយពីដើមមួយទៅដើមមួយសមស្របបំផុតពី ៤,៥-៥ ម៉ែត្រ។ ក្រោយពេលដាំរួច គប្បីបោះបង្គោលមួយចងអមដើមដូងកុំឲ្យខ្យល់បក់បោក និងស្រោចទឹកទៀងទាត់ឲ្យដូងឆាប់លូតលាស់ល្អ។ ដើម្បីឲ្យដូងហូតលាស់រហ័ស ត្រូវយកចិត្តទុកដាក់ដល់កត្តាពីរយ៉ាងគឺប្រើជី និងស្រោចទឹកឲ្យបានសមស្រប (ស្រោចក្នុងមួយថ្ងៃពីរដង)។ ពេលដូងមានអាយុកាល  ០៣  ឆ្នាំគប្បីរក្សាទឹកក្នុងប្រឡាយសមស្រប ដើម្បីដូងមានទឹកគ្រប់ចិញ្ចឹមដើម។ ជាមួយផ្ទៃចម្ការដូង ០,៥ ហិកតា ក្នុងមួយឆ្នាំគប្បីដាក់ជីពីរលើក។ បណ្ដាប្រភេទជីគីមីដែលដូងចូលចិត្តបំផុតនោះគឺជីសញ្ញាក្បាលក្របី ២០-១៥+URE+DAP ចំនួន ០៥ ការុង។ ដូងក្រអូបប្លែកពីបណ្ដាប្រភេទពូជដូងធម្មតា វាមានកម្ពស់ប្រហែល ០១ ម៉ែត្រចាប់ផ្ដើមមានផ្លែ។ ចំណុចពិសេសរបស់ដូងក្រអូបគឺ ផ្លែច្រើន មានដើមខ្លះចេញផ្លែមួយល្បះជិត ១០០ ផ្លែ ហើយទឹករបស់វាផ្អែមក្រអូប ម៉្លោះហើយមនុស្សជាច្រើនតែងចូលចិត្តពិសា។ រយៈពេលដាំដល់ពេលប្រមូលផលក៏ខ្លីជាងពូជដូងដែលមានដើមខ្ពស់ប្រមាណតែ ០៣ ឆ្នាំគឺ ចាប់ផ្ដើមល្បោះៗដល់ពេលមានអាយុ ០៤ ឆ្នាំអាចមានផ្លែសម្រាប់លក់។

លោកថាច់ថេន ប្រធានសមាគមកសិករឃុំហ៊ុងហ្វាទស្សនាទម្រង់ដាំដូងក្រអូបរបស់កសិករថាច់ភឿង។

បច្ចុប្បន្ននេះ ចលនាដាំដូងនៅភូមិអូរវែងចាស់ ឃុំហ៊ុងហ្វា ស្រុកទីវកឹងរីកចម្រើនខ្លាំងក្លា ភាគច្រើនគឺដូងធម្មតា។ តាមតួលេខស្ថិតិ ភូមិមានចម្ការដូង ២៧២ ហិកតា ក្នុងនោះ ដូងទើបដាំថ្មី ១៥០ ហិកតា។ ដោយឃើញពូជដូងក្រអូបក៏មានតម្លាភាពរីកចម្រើន សមស្របជាមួយនឹងដីធ្លីនៅទីនេះ ម៉្លោះហើយគ្រួសារបងថាច់ភឿងបានសម្រេចចិត្តបង្វែរមកដាំដូងក្រអូបចំនួន ០,៥ ហិកតាកាលពីឆ្នាំ ២០១០។ ក្រោយពេលដាំបាន ០៤ ឆ្នាំ ដូង ចាប់ផ្ដើមអំណោយផល។

កាលមិនទាន់មានអាសន្នរោគជំងឺកូវីដ-១៩ ជាមួយចម្ការដូងក្រអូប ០,៥ ហិកតា ក្នុងមួយខែគ្រួសារបងថាច់ភឿង ទទួលបានប្រភពចំណូលជិត ០៤ លានដុង ភាគច្រើនគឺលក់ឲ្យឈ្មួញក្នុងមួយទ្វាទសក (១២ ផ្លែ) តម្លៃពី ៨០.០០០-១០០.០០០ ដុង នាំយកទៅទីក្រុងហូជីមិញលក់ឲ្យបណ្ដាភេសជ្ជដ្ឋាន។ ប្រសិន បើប្រៀបជាមួយដូងធម្មតា ដាំដូងក្រអូបបង់កម្លាំងថែទាំច្រើនជាង ប៉ុន្តែចំណេញក៏ច្រើនជាងដូងធម្មតា ហើយដាំម្ដងប្រមូលផលបានយូរឆ្នាំជាង។

ក្រៅពីនោះ បងភឿងនៅទាំងឆ្លៀតចិញ្ចឹមត្រីគ្រប់ប្រភេទក្នុងប្រឡាយចម្ការដូងទៀតផង។ បច្ចុប្បន្នបងចិញ្ចឹមកង្កែបវិសោធនកម្មកំពុងធំធាត់ល្អ។ ផ្ដើមពីទម្រង់ចិញ្ចឹមត្រី កង្កែប ក្នុងមួយឆ្នាំៗប្រមូលផលលក់បានរាប់លានដុង។ ទម្រង់ដាំដូងរបស់បងថាច់ភឿងកំពុងបានមាមីងកសិករនៅលើភូមិសាស្រ្តឃុំ និងបណ្ដាមូលដ្ឋានដទៃទៅរៀនសូត្រពីរបៀបដាំដើម្បីកែលម្អជីវភាព និងពង្រីកសេដ្ឋកិច្ចគ្រួសារ។

លោកថាច់ថេន ប្រធានសមាគមកសិករឃុំហ៊ុងហ្វាបានឲ្យដឹងថា៖ ផ្ដើមពីទម្រង់របស់កសិករថាច់ភឿង យើងខ្ញុំកំពុងចលនាមាមីងកសិករក្នុងឃុំឲ្យកែប្រែដីចម្ការដូងលៃផ្ដល់ទិន្នផលទាបមកដាំដូងក្រអូប។ ហើយឆ្លងតាមរយៈនោះ សមាគមនឹងសហការជាមួយបណ្ដាផ្នែកដែលពាក់ព័ន្ធបង្កលក្ខណៈល្អបំផុតដើម្បីឲ្យមាមីងបានបុលទុន ហ្វឹកហាត់បច្ចេកទេសដាំដូងសម្រេចបានទិន្នផលខ្ពស់៕

អត្ថបទ-រូបថត៖ ថាច់ហ្វាង

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.