09/07/2021 08:29
នៅកន្លែងទៅសួរសុខទុក្ខ លោកស៊ើងសុផន បានសួរសុខទុក្ខអំពីការរស់នៅប្រចាំថ្ងៃរបស់គ្រួសារទាំងនេះនិងឧបត្ថម្ភប្រាក់ដល់គ្រួសារនីមួយៗ ១.០០០.០០០ ដុងដើម្បីជួយដល់គ្រួសារទាំងនោះមានលក្ខណៈផ្គត់ផ្គង់ជីវភាពក្នុងពេលដែលញាតិសន្ដានទៅជម្លៀសសុខាភិបាលប្រមូលផ្ដុំ។ ឆ្លងតាមនោះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកទីវកឹងក៏លើកទឹកចិត្ដឲ្យគ្រួសារទាំងនោះខិតខំឆ្លងកាត់ការលំបាក ស្ងប់ចិត្ដពលកម្មផលិត ទន្ទឹមនឹងនោះអនុវត្តល្អអនុសាសន៍ ៥K របស់ក្រសួងសុខាពិបាលនិងសហការល្អជាមួយបណ្ដាផ្នែកមានសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មាន របាយការណ៍សុខាភិបាលគ្រប់គ្រាន់ ស្មោះត្រង់រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋាននិងទូទាំងប្រទេសរុញច្រានជំងឺកូវីដ-១៩៕
លោកស៊ើងសុផន ជូនអំណោយដល់គ្រួសារប្រជាជន។ រូបថត៖ តូវៀង-លឺវវូ
មានអង្គការចាត់តាំង បុគ្គលជាច្រើនឧបត្ថម្ភអាហារដល់អ្នកជម្លៀសសុខាភិបាលប្រមូលផ្ដុំ
ជាមួយស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក កាលពីថ្ងៃទី ០៤ កក្កដាឆ្នាំ ២០២១ គ្រួសារលោកត្រឹងថាញ់ហាយ នៅអនុសង្កាត់លេខ ៥ ទីប្រជុំជនទីវកឹង ចាត់តាំងជូនអាហារពេលរសៀល ១០៥ ចំណែក និងទឹកដោះគោ ៦០ កញ្ចប់ដល់កងកម្លាំងប្រចាំការនិងមនុស្ស ៨៦ នាក់ជាអ្នកស្ថិតក្នុងក្របខ័ណ្ឌF១ អ្នកពីតំបន់មានអាសន្នរោគវិលមកកាន់មូលដ្ឋានកំពុងជម្លៀសនៅតំបន់ជម្លៀសប្រមូលផ្ដុំរបស់ស្រុកទីវកឹង។
បានដឹងថា រួមជាមួយសកម្មភាពមកសួរសុខទុក្ខ ជូនអំណោយរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជននៅមូលដ្ឋាននៅប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល បណ្ដាគ្រួសារក្រីក្រ ជិតក្រដែលមានញាតិសន្ដានកំពុងទៅជម្លៀសសុខាភិបាលប្រមូលផ្ដុំ និងបណ្ដាគ្រួសារនៅក្នុងតំបន់បិទផ្ជិត គម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ គិតពីដើមខែកក្កដាមកទល់ពេលនេះលើភូមិសាស្រ្ដស្រុកទីវកឹងមានអង្គការចាត់តាំង បុគ្គល សប្បុរសជនជាច្រើនបានឧបត្ថម្ភអាហារពេលព្រឹក ថ្ងៃត្រង់ និងរសៀលដល់អ្នកកំពុងជម្លៀសនៅតំបន់ជម្លៀសប្រមូលផ្ដុំរបស់ស្រុក។ ជាក់ស្ដែងដូចជាម្ចាស់លក់អាហារសាបហ្វីហ៊ុង នៅអនុសង្កាត់លេខ ០១ ទីប្រជុំជនទីវកឹងឧបត្ថម្ភបាយពេលថ្ងៃត្រង់ ៩០ ចំណែក ម្ចាស់លក់សាច់គោអាំង នៅភូមិកីហែ ឃុំភូកឹង ក្បែរផ្លូវជាតិលេខ ៦០ ឧបត្ថម្ភសាច់អាំង ៦០ ចំណែកនិងមានបុគ្គលមួយចំនួនទៀតឧបត្ថម្ភទឹកក្រូច ទឹកដោះគោដល់កុមារក្នុងមណ្ឌលជម្លៀសប្រមូលផ្ដុំរបស់ស្រុក។ គិតជាមធ្យម ក្នុងមួយចំណែកៗមានតម្លៃពី ២៥.០០០-៥០.០០០ ដុង៕
តូវៀង-លឺវវូ
ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។