
បច្ចុប្បន្ន ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្តឃុំលឿងហ្វា (អា) ស្រុកចូវថាញ់ បានរក្សាលំនឹង ប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក មានស្មារតីយល់ដឹងខ្ពស់ក្នុងការប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ នោះជាលទ្ធផលក្នុងការជ្រោមជ្រែងបណ្ដាចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពេស់នៅវប្បធម៌” ចលនា “ទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុប្រទេស”នៅមូលដ្ឋាន។
30/08/2022 05:34
រំលឹកដល់ទម្រង់ ”កសាងគ្រួសាររៀនសូត្រ ត្រកូលរៀនសូត្រ” មិនអាចមិនរំលឹកដល់គ្រួសារលោកមាថាច់ធើ នៅភូមិស្វាយពក ឃុំល៉ឺវង៉ីបអាញ់ ស្រុកថ្កូវដែលមានកូនទាំងអស់ ០៤ នាក់រៀនសូត្របានបញ្ចប់មហាវិទ្យាល័យ ហើយបានគណៈកម្មាធិការប្រជាជនស្រុកថ្កូវទទួលស្គាល់កិត្តិនាមជា “គ្រួសាររៀនសូត្រឆ្នើម”។ បានដឹងថា របររកទទួលទានរបស់គ្រួសារគាត់សំខាន់គឺផលិតកសិកម្ម ម៉្លោះហើយប្រភពចំណូលមិនសូវបានលំនឹង ប៉ុន្តែគាត់តែងខិតខំដើម្បីកូនៗរៀនសូត្របានល្អ។
02/08/2022 09:13
ប្អូនត្រឹងថេវិញ(អាយុ ១៧ ឆ្នាំ) នៅភូមិរ៉ាច់បែវ ឃុំឡុងឌឹក ទីក្រុងត្រាវិញ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះមានសំណាងបានវិលត្រឡប់មកជួបជុំគ្រួសារ ក្រោយពេលត្រូវបញ្ឆោតទៅប្រទេសកម្ពុជាជាមួយសំដីសន្យា “ការងារស្រាល ប្រាក់ខែខ្ពស់”។
02/08/2022 09:08
កាលពីថ្ងៃទី ២២ ខែកក្កដា វិជ្ជាស្ថានវិទ្យាសាស្រ្តរុក្ខកម្មណាមបូ (ស្ថិតក្រោមឱវាទវិជ្ជាស្ថានវិទ្យាសាស្រ្តរុក្ខកម្មវៀតណាម) សហការជាមួយមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាត្រាវិញ (ស្ថាប័នគ្រប់គ្រងបធានបទ) ចាត់តាំងពិធីសិក្ខាសាលា “ជ្រើសរើសនិងដាំវិសោធនកម្មប្រភេទឈើព្រៃមួយចំនួនលើតំបន់ដីដើមស្រល់ដែលងាប់នៅឃុំដុងហាយ ស្រុកយ្វៀងហាយ”។ បណ្ឌិត ហ្វាងវ៉ាំងថើយ អចិន្រ្តៃយ៍បធានបទ និងគណៈគ្រប់គ្រងព្រៃការពារត្រាវិញ សាខានាយកដ្ឋានរុក្ខប្រមាញ់ត្រាវិញ ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាង យ្វៀងហាយ គណៈកម្មាធិការប្រជាជនឃុំដុងហាយចូលរួមពិធីសិក្ខាសាលា។ល។
02/08/2022 08:50
យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២0២២ នៅស្រុកទីវកឹងមានសកម្មភាពជាច្រើនដើម្បីជីវភាពសហគមន៍ និងសង្គម។ ជាពិសេសក្នុងឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ នៃទិវាយុទ្ធជនពិការ ពលី (ទី ២៧ កក្កដា ឆ្នាំ ១៩៤៧ - ទី ២៧ កក្កដា ឆ្នាំ ២០២២) គណៈចង្អុលការយុទ្ធនាការស្រុកទីវកឹងបានចាត់តាំងកម្មវិធីរំលឹកគុណយុទ្ធជនពិការ-ពលី គ្រួសារអ្នកមានសគុណដើម្បីអប់រំប្រវេណីបដិវត្តន៍ គុណធម៌ "ផឹកទឹកនឹកប្រភពដើម តបស្នងសងគុណ" ដល់យុវជន។
02/08/2022 08:31
ក្នុងការពង្រីកធ្លុងមហាសាមគ្គី បណ្ដាវត្តខ្មែរលើភូមិសាស្រ្តស្រុកកូវង៉ាង មានតួនាទីយ៉ាងសំខាន់។ វត្តមិនត្រឹមតែជាកន្លែងអភិរក្ស និង អភិវឌ្ឍន៍ម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិប៉ុណ្ណោះឡើយ នៅទាំងជាកន្លែងផ្សារភ្ជាប់សាមគ្គីភាពរវាងបណ្ដាជនជាតិមកជិតដិតជាមួយគ្នា យល់គ្នាទាំងក្នុងសម័យតស៊ូទុក្ខលំបាក រហូតមកទល់សម័យសន្តិភាព។
22/07/2022 10:02
ក្នុងឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពលីពិការ (២៧ កក្កដាឆ្នាំ ១៩៤៧ ២៧ កក្កដាឆ្នាំ ២០២២) ឃុំភឿកហ៊ឹង ស្រុកថ្កូវគ្រោងទុក នឹងបំផុសចលនាអំណោយ ២១៨ ចំណែកសរុបតម្លៃជាង ៦៥ លានដុងដើម្បីចាត់តាំងពិធីជួបជុំបណ្ដាគ្រួសារគោលនយោបាយ ដើម្បីរំលឹកពីការបាត់បង់ជីវិត បណ្តាមុខសញ្ញាវិលត្រឡប់មកពីសមរភូមិដោយមានពិការភាពនៅលើរាងកាយ។