16/08/2022 15:30
កាលពីថ្ងៃ ០២ សីហា ឆ្នាំ ២០២២ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល ផាមបិញមិញ ចុះហត្ថលេខាលើសេចក្ដីសម្រេចលេខ ១៨/២០២២/QĐ-TTg ផ្សាយសេចក្ដីកំណត់អំពីលក្ខណៈ លំដាប់លំដោយ បែបបទ សំណុំលិខិតពិនិត្យ ទទួលស្គាល់ ប្រកាស និងប្រមូលសេចក្តីសម្រេចចិត្តទទួលស្គាល់មូលដ្ឋានសម្រេចលក្ខឋានជនបទថ្មីសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ សម្រេចលក្ខឋានជនបទថ្មីគំរូ និងសម្រេចភារកិច្ចកសាងជនបទថ្មីដំណាក់កាល ២០២១‑២០២៥។
លក្ខណៈ ០៤ យ៉ាងសម្រាប់ឃុំបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី
យោងតាមនោះ ឃុំបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់សម្រេចលក្ខឋានជនបទថ្មីគំរូ៖
ទី ១ ៖ ឆ្លើយតបគ្រប់កម្រិតសម្បទាតាមសំណូមពររបស់៖ កន្សោមលក្ខឋានជាតិស្តីពីឃុំជនបទថ្មីដំណាក់កាល ២០២១‑២០២៥ (ចំពោះឃុំជនបទថ្មី)។ កន្សោមលក្ខឋានជាតិស្តីពីឃុំជនបទថ្មីលើកកម្ពស់ដំណាក់កាល ២០២១‑២០២៥ (ចំពោះឃុំជនបទថ្មីលើកកម្ពស់)។ លក្ខន្តិកៈស្តីពីឃុំជនបទថ្មីគំរូដំណាក់កាល ២០២១‑២០២៥ (ចំពោះឃុំជនបទថ្មីគំរូ)។
ទី ២ ៖ គ្មាននៅបំណុលក្នុងការកសាងសំណង់រឹងមាំស្ថិតក្នុងកម្មវិធីគោលដៅជាតិកសាងជនបថ្មីលើភូមិសាស្រ្ត។
ទី ៣៖ មានអត្រាប្រជាជននៅលើភូមិសាស្រ្តពេញចិត្តចំពោះលទ្ធផលកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ ជនបទថ្មីខ្នាតគំរូរបស់ឃុំត្រូវតាមសេចក្ដីកំណត់។
ទី ៤៖ ឃុំគ្មានបញ្ហាស្មុគស្មាញអំពីសន្តិសុខ សណ្តាប់ធ្នាប់តាមសេចក្ដីកំណត់របស់ក្រសួងនគរបាល។
លក្ខណៈ ០៣ យ៉ាងសម្រាប់ស្រុកបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី
ស្រុកបានទទួលស្គាល់សម្រេចលក្ខឋានជនថ្មីសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ទីផ្សាររួមខេត្ត ទីក្រុងស្ថិតក្រោមឱវាទរបស់ខេត្ត បានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី៖
ទី ១ ឆ្លើយតបគ្រប់លក្ខណៈ និងកម្រិតលក្ខឋានតាមលក្ខន្តិកៈរបស់៖ កន្សោមលក្ខឋានជាតិស្តីពីស្រុកជនបទថ្មីដំណាក់កាល ២០២១‑២០២៥ (ចំពោះស្រុកជនបទថ្មី)។ កន្សោមលក្ខឋានជាតិស្តីពីស្រុកជនបទថ្មីលើកកម្ពស់ដំណាក់កាល ២០២១‑២០២៥ (ចំពោះស្រុកជនបទថ្មីលើកកម្ពស់)។ លក្ខន្តិកៈស្តីពីទីផ្សាររួមខេត្ត ទីក្រុងស្ថិតក្រោមឱវាទរបស់ខេត្ត សម្រេចភារកិច្ចកសាងជនបទថ្មីដំណាក់កាល ២០២១‑២០២៥ (ចំពោះទីផ្សាររួមខេត្ត ទីក្រុង)។
ទី ២ ៖ គ្មានជំពាក់បំណុលក្នុងការកសាងសំណង់រឹងមាំស្ថិតក្នុងកម្មវិធីទិសដៅជាតិកសាងជនបថ្មីលើភូមិសាស្រ្ត។
ទី ៣៖ មានអត្រាប្រជាជននៅលើភូមិសាស្រ្តពេញចិត្តចំពោះលទ្ធផលនៃការកសាងជនបទថ្មីរបស់ថ្នាក់ស្រុក ឆ្លើយតបតាមតម្រូវការនៃច្បាប់ដែលបានកំណត់។
លក្ខណៈថ្នាក់ខេត្តបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី
ថ្នាក់ខេត្តបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មីពេលដែល៖
+ឆ្លើយតបគ្រប់បណ្តាលក្ខណៈតាមសេចក្ដីកំណត់ថ្នាក់ខេត្តស្តីពីសម្រេចភារកិច្ចកសាងជនបទថ្មីដំណាក់កាល ២០២១‑២០២៥។
+គ្មានជំពាក់បំណុលក្នុងការកសាងសំណង់រឹងមាំក្នុងកម្មវិធីទិសដៅជាតិកសាងជនបថ្មីលើភូមិសាស្រ្ត។
+មានអត្រាប្រជាជននៅលើភូមិសាស្រ្តពេញចិត្តចំពោះលទ្ធផលនៃការកសាងជនបទថ្មីរបស់ថ្នាក់ខេត្ត ឆ្លើយតបតាមសេចក្ដីកំណត់។
លក្ខណៈដកហូតសេចក្តីសម្រេចទទួលស្គាល់មូលដ្ឋានសម្រេចលក្ខឋានជនបទថ្មី
ឃុំដែលបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ សម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូហើយត្រូវហូតសេចក្តីសម្រេចចិត្តទទួលស្គាល់ពេលដែលមាន ៣០% ដល់ក្រោមពី ៥០% នៃលក្ខឋានឃុំ (ក្នុងនោះមានលក្ខឋានមួយចំនួន៖ ប្រភពចំណូល បរិស្ថាន និងសុវត្ថិភាពគ្រឿងបរិភោគ គុណភាពបរិស្ថានរស់នៅ សន្តិសុខការពារប្រទេស) ឬមានលក្ខឋានពី ៥០% ឡើងទៅ មិនសម្រេចតាមសេចក្ដីកំណត់របស់៖ កន្សោមលក្ខឋានជាតិស្តីពីឃុំជនបទថ្មីដំណាក់កាល ២០២១‑២០២៥ (ចំពោះឃុំជនបទថ្មី)។ កន្សោមលក្ខឋានជាតិស្តីពីឃុំជនបទថ្មីលើកកម្ពស់ដំណាក់កាល ២០២១‑២០២៥ (ចំពោះឃុំជនបទថ្មីលើកកម្ពស់ និងឃុំជនបទថ្មីខ្នាតគំរូ)។
ស្រុកដែលបានទទួលស្គាល់សម្រចលក្ខឋានជនបទថ្មី សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ត្រូវដកហូតសេចក្តីសម្រេចចិត្តទទួលស្គាល់ពេលដែល៖
+ មានចំនួនឃុំពី ៣០% ឡើងទៅត្រូវដកហូតសេចក្តីសម្រេចចិត្តទទួលស្គាល់ឃុំជនបទថ្មី។
+ មានពី ៣០% ដល់ក្រោម ៥០% លក្ខឋានស្រុកជនបទថ្មី (ក្នុងនោះមានលក្ខឋានមួយក្នុងចំណោមលក្ខឋាន៖ សេដ្ឋកិច្ច បរិស្ថាន គុណភាពនៃការរស់នៅ ប្រព័ន្ធនយោបាយ‑សន្តិសុខសណ្តាប់ធ្នាប់‑រដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់‑រដ្ឋបាល) ឬមានលក្ខឋានសម្រាប់ស្រុកជនបទថ្មីពី ៥០% ឡើងទៅ មិនគ្រប់កម្រិតសម្បទាតាមសំណូមពររបស់៖ កន្សោមលក្ខឋានជាតិស្តីពីស្រុកជនបទថ្មីដំណាក់កាល ២០២១‑២០២៥ (ចំពោះស្រុកជនបទថ្មី) ។ កន្សោមលក្ខឋានជាតិស្តីពីស្រុកជនបទថ្មីលើកកម្ពស់ដំណាក់កាល ២០២១‑២០២៥ (ចំពោះស្រុកជនបទថ្មីលើកកម្ពស់) ៕
ប្រែសម្រួល៖ សុជា
សមាគមនារីឃុំឡុងហ៊ីប ថែទាំផ្កា និងអនាម័យបរិស្ថានដើម្បីរក្សាដងផ្លូវឲ្យបានខៀវ‑ជ្រះ‑ស្អាត។
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។