19/07/2022 08:45
កាលពីថ្ងៃទី ១៥ ខែកក្កដា សម្ព័ន្ធយុវជនខេត្តសហការជាមួយមន្ទីរអប់រំ-បណ្ដុះបណ្ដាលចាត់តាំងពិធីបូកសរុបលទ្ធផលជូនរង្វាន់ពិធីប្រឡង “Olympic អង់គ្លេសសម្រាប់សិស្ស និស្សិត”ខេត្តត្រាវិញលើកទី ២ ឆ្នាំសិក្សា ២០១២-២០២២ និងពិធីប្រឡង “កំព្យុទ័រសម្រាប់កុមារ”ខេត្តត្រាវិញឆ្នាំ ២០២២។
ពិធីប្រឡង “Olympic អង់គ្លេសសម្រាប់សិស្ស និស្សិត” គណៈចាត់តាំងស្ងើចសរសើរជូនរង្វាន់ដល់បុគ្គលមានស្នាដៃឆ្នើម ១៩ នាក់។ ក្នុងនោះ រង្វាន់លេខមួយ ០២ រង្វាន់បានជូនដល់ប្អូនញ៉ាងត្វឹងអាង សិស្សថ្នាក់ទី ១១A២ សាលាវិទ្យាល័យថ្កូវនិងប្អូនបឺវង្វៀងភុកវិញឡឹប និស្សិតថ្នាក់ DA២១RHM សាលាសកលវិទ្យាល័យត្រាវិញ ជូនរង្វាន់លេខពីរ ០២ រង្វាន់ រង្វាន់លេខបី ០៤ រង្វាន់និងរង្វាន់លើកទឹកចិត្ត ១១ រង្វាន់។
ជូនបណ្ណសរសើរដល់សិស្សមានស្នាដៃឆ្នើមក្នុងពិធីប្រឡង Olympic ភាសាអង់គ្លេស។ រូបថត៖ ហុងញុង
ពិធីប្រឡង “កំព្យុទ័រសម្រាប់កុមារ” គណៈចាត់តាំងស្ងើចសរសើរជូនរង្វាន់ដល់បុគ្គលមានស្នាដៃឆ្នើមបំផុត ៣២ នាក់។ ក្នុងនោះ ជូនរង្វាន់លេខមួយ ០៥ រង្វាន់ដល់ប្អូន៖ ទ្រិញយ៉ាភូ សិស្សថ្នាក់ទី ៥/២ សាលាបឋមសិក្សាហ៊ុងវឿង ប្អូនង្វៀងអាញ់បាវ សិស្សថ្នាក់ទី ១១A១ សាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់ ប្អូនស៊ើងតឹង សិស្សថ្នាក់ទី ១២A ប្អូនស៊ើងង៉ុកថន សិស្សថ្នាក់ទី ១២B សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ និងប្អូនទ្រឿងញឺង៉ុក សិស្សថ្នាក់ទី ៩/៦ សាលាអនុវិទ្យាល័យទីប្រជុំជនទីវកឹង (ស្រុកទីវកឹង) ជូនរង្វាន់លេខពីរ ០៣ រង្វាន់ រង្វាន់លេខបី ០៥ រង្វាន់និងរង្វាន់លើកទឹកចិត្ត ១៨ រង្វាន់ ៕
ប្រែសម្រួល៖លឺវវ៉ូ
លោកថាច់ថាញ់ទ្រុង ជូនបណ្ណសរសើរដល់សិស្ស។ រូបថត៖ ហុងញុង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។