• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមអតីតយុទ្ធជនឃុំម៉ីចាញ់៖ ពង្រីកប្រសិទ្ធភាព "ក្រុមហ៊ុនទុនឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ"

19/07/2022 08:59

          ទន្ទឹមនឹងការបំពេញភា​រកិច្ចនយោបាយ កម្មាភិបាល សមាជិកសមាគម អតីតយុទ្ធជនឃុំម៉ីចា​ញ់ស្រុកចូវថាញ់​ នៅទាំងសកម្មក្នុងការចលនាសមាជិកឧបត្ថម្ភគ្នាពង្រីកកា​រផលិត ដោយមានរូបភាពជាច្រើន ក្នុងនោះបង្កើតបាន "ក្រុមហ៊ុនទុនឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ" នាំមកនូវប្រសិទ្ធភាពជាក់ស្តែង។

          សមាគមអតីតយុទ្ធជនឃុំ ម៉ីចាញ់មានសមាជិក ២0៤ នាក់ ក្នុងនោះសមាជិកជនជាតិខ្មែរ៣៦ នាក់។ ផ្តើមពីមនោសញ្ចេតនាមិត្តរួមអាវុធកាលពីឆ្នាំ២០០០ សមាគមអតីតយុទ្ធជនឃុំ បង្កើត "ក្រុមហ៊ុនទុនឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ"។ ក្រុមនេះបង្កើតឡើងដោយស្មារតីស្ម័គ្រចិត្តរបស់សមាជិក។ អំពីទ្រង់ទ្រាយហ៊ុនប្រាក់ទុន មាន​សា​ខា​សមាគមខ្លះ ៦ខែចូលរួមប្រាក់ម្តងខ្លះចូលរួមប្រចាំខែក្នុងមួយលើករួមប្រាក់ពី ៥០-១០០ពាន់ដុង សា​ខា​សមាគមខ្លះចូលរួម ៥០០ ពាន់ដុងក្នុងមួយលើកក៏មាន។ គិតមកទល់ពេលនេះ សមាគមអតីតយុទ្ធជនឃុំមានសមាជិក ១៥៧ នាក់ ចូលរួម “ក្រុមឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ” សរុបប្រាក់ទុនជិត ២០០ លានដុង។ តាំងពីដើមឆ្នាំ ២0២២មកទល់បច្ចុប្បន្ន បណ្តាសា​ខាសមាគមបង្កលក្ខណៈឲ្យសមាជិក ៥0 នាក់ខ្ចីដើមទុន មធ្យមភាគសមាជិកម្នាក់ទទួលបានប្រាក់ពី ០៥-១0 លានដុង ក្នុងរយៈពេល ០៦ ខែសងប្រាក់ដើមវិញ (គ្មានយកប្រាក់កា​រ)។ ថ្វីត្បិតប្រាក់ទុននោះមិនច្រើន ប៉ុន្តែអាចបង្កលក្ខណៈឲ្យសមាជិកវិនិយោគក្នុងការចិញ្ចឹមសត្វ និងទិញជីសម្រាប់ផលិត។

លោកត្រឹងវ៉ាំងដេរ​(ខាងឆ្វេង) សំណេះសំណាលជាមួយលោកមា ថាច់សារិន្ទ អំពីទម្រង់ចិញ្ចឹមគោ។

            ឆ្នាំ ២0១៩ គ្រួសារលោកមាថាច់ស៊ើង សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិដំរីឆ្លងបានសមាគមអតីតយុទ្ធជនឃុំម៉ីចាញ់បង្កលក្ខណៈឲ្យបុលទុន២0 លានដុងនិងខ្ចីដើមទុនពីក្រុមហ៊ុនទុនចំនួន ០៥ លានដុង។ គ្រួសាររបស់គាត់បានវិនិយោគក្នុងការចិញ្ចឹមមាន់លែងក្នុងចម្ការ និងទិ​ញគោញី ០១ ក្បាលមកចិញ្ចឹមផងដែរ។ លោកមា ថាច់ ស៊ើងបានឲ្យដឹងថា៖អា​ស្រ័យបានការបង្កលក្ខណៈរបស់សមាគម ឲ្យខ្ញុំបុលទុនផង ខ្ចីដើមទុនពីក្រុមហ៊ុនទុនផង ទើបគ្រួសារខ្ញុំឆ្លងផុតពីការលំបាក និងបានធូរធាដូចបច្ចុប្បន្ន​​​​​​​​​​។ តាំងពីឆ្នាំ ២0១៩​​មកទល់ពេលនេះ គ្រួសារខ្ញុំចិញ្ចឹមមាន់មធ្យមក្នុងមួយលើកៗ៤00 ក្បាល (ក្នុងមួយឆ្នាំចិញ្ចឹម ០២ លើក)ទូទាត់ខ្ទង់ចំណាយរួច នៅចំណេញពី 0៤- 0៥ លានដុង ក្នុងមួយលើក។ សព្វថ្ងៃនេះ គ្រួសារ​ខ្ញុំ​មាន​គោ​ទាំងអស់ ០៤​ក្បាល លក់​អស់ ០២ ក្បាល​ដើម្បី​សងប្រាក់​ធនាគារ និងលៃលកប្រើប្រាស់ក្នុង​ជីវភាព។ បច្ចុប្បន្ន ​គ្រួសារខ្ញុំគ្មាន​ជំពាក់បំណុល​ធនាគារ​ទៀតឡើយ ជីវភាពក៏បានធូរធាគ្រាន់បើដែរ។

          សមាជិក ថាច់ សារិន្ទ ក៏បានសមាគម យកចិត្តទុកដាក់បង្កលក្ខណៈឲ្យបុលទុន និងខ្ចីប្រាក់ទុនពីក្រុមហ៊ុនទុន។ លោកមាសារិន្ទបានឲ្យដឹងថា៖ឆ្នាំ ២០០៨ គ្រួសារខ្ញុំ បានរដ្ឋអំណាចឧបត្ថម្ភផ្ទះឧបការគុណ ០១ ខ្នង តម្លៃ ២៥ លានដុង រួមជាមួយប្រាក់សន្សំសំចៃផងនោះ គ្រួសារខ្ញុំក៏សង់បានផ្ទះតម្លៃជាង ៧៥លានដុង។ ឆ្នាំ ២០១៦ សមាគម អតីតយុទ្ធជនឃុំ បង្កលក្ខណៈឲ្យបុលទុន​ ៣០ លានដុងពីធនាគារគោលនយោបាយស្រុកដើម្បីចិញ្ចឹមគោ។ ទន្ទឹមនឹងនោះ សមាគមបានស្នើគម្រោងការAMD ត្រាវិញឧបត្ថម្ភគ្រួសារទិញមាន់៣00 ក្បាល និងឲ្យខ្ចីប្រាក់ពីក្រុមហ៊ុនទុន ០៥ លានដុងទៀត។ បានដើម​ទុននោះមកខ្ញុំជួលដីស្រែ ០២ កុងដាំ​ស្មៅ​ចិញ្ចឹម​គោ។ មកទល់ពេលនោះ គ្រួសារខ្ញុំមានគោ ០៧ក្បាល លក់អស់ ០២ក្បាល នៅគោញី ០៥ក្បាល ក្នុងនោះមានគោញី ០១ក្បាល ជិតកើតកូន។

លោកត្រឹងវ៉ាំងដេរ​(ខាងស្តាំ) សំណេះសំណាលជាមួយលោកមា ថាច់សារិន្ទ អំពីទម្រង់ដាំឈើហូបផ្លែ។

          លោកត្រឹងវ៉ាំងដេរ អនុប្រធានសមាគម អតីតយុទ្ធជនឃុំ ម៉ីចាញ់មានប្រសាសន៍ថា៖ បច្ចុប្បន្ន សមាគមមានគ្រួសារសមាជិកជិតក្រ ០៣ គ្រួ។ គណៈប្រតិបត្តិការសមាគមអតីតយុទ្ធជនឃុំបានស្វែងយល់អំពីស្ថានភាពគ្រួសាររបស់សមាជិករួចរកវិធីឧបត្ថម្ភឲ្យសមស្រប ក្នុងនោះមានចលនាសមាជិកឲ្យចូលរួម "ក្រុមហ៊ុនទុនឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ" ។ សមាជិកភាគច្រើនដែលចូលរួមក្រុមហ៊ុនទុនបានប្រើប្រាស់ប្រាក់ទុនត្រូវតាមគោលដៅ វិនិយោគក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារមានប្រសិទ្ធភាព រួមចំណែកលើកស្ទួយជីវភាពសម្ភារ និងស្មារតីរបស់សមាជិកនៅមូលដ្ឋានបានរីកចម្រើន។ ដើម្បីបន្តការពង្រីកលទ្ធផលដែលសម្រេចបាន សមាគមបន្តការចលនាសមាជិកទាំងអស់ឲ្យចូលរួម "ក្រុមហ៊ុនទុនឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ" ដើម្បីបង្កើនប្រាក់ទុនឧបត្ថម្ភសមាជិកពង្រីកការផលិត កែលម្អជីវភាពឲ្យបានប្រសើរជាងទៀត៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.