16/08/2022 15:34
កាលពីថ្ងៃទី ១០ ខែសីហា សម័្ពន្ធយុវជនស្រុក សហការជាមួយសមាគមសហព័ន្ធន៍នារីស្រុកថ្កូវចាត់តាំងចេញទ័ពទិវា “យុវជនសកម្មភាព” អនុវត្តសំណង់យុវជនអំណរការសម្រេចជោគជ័យមហាសន្និបាតសម័្ពន្ធយុវជនកុម្មុយនិស្តហូជីមិញស្រុកថ្កូវលើកទី ១២ អាណត្តិកាល ២០២២-២០២៧។
មានកងកម្លាំងយុវជនជិត ២០ រូបចូលរួមទិវា “យុវជនសកម្មភាព” ឧបត្ថម្ភដំណើរការកសាងផ្លូវបេតុងជនបទនៅភូមិជ្រៃធំ ឃុំង៉ាយស្វៀង។ សំណង់មានប្រវែង ៨០០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ។ សរុបថវិកាសាងសង់ ១,២ ពាន់លានដុងពីប្រភពថវិកាស្រុកឧបត្ថម្ភតាមកម្មវិធីកសាងជនបទថ្មី។ នេះជាសំណង់អំណរការសម្រេចជោគជ័យមហាសន្និបាតតំណាងសម័្ពន្ធយុវជនកុម្មុយនិស្តហូជីមិញស្រុកថ្កូវលើកទី ១២ អាណត្តិកាល ២០២២-២០២៧៕
សម្ព័ន្ធយុវជនចូលរួមកសាងផ្លូវបេតុងនៅឃុំង៉ាយស្វៀង។ ខាក់លឿង-តឹងង៉ុក
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។