11/08/2022 15:43
ដើម្បីអនុវត្តល្អការងារឧបត្ថម្ភសិស្សចូលរៀនឆ្នាំសិក្សាថ្មីនេះ សមាគមជំរុញការសិក្សាឃុំ-ទីប្រជុំជនបានសហការជាមួយបណ្តាសាលារៀនក្នុងស្រុក ចាត់តាំងចលនាសមាគមឪពុកម្តាយសិស្ស គ្រូបង្រៀន និងសិស្សានុសិស្សឱ្យចូលរួមចលនាប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សា។ គិតមកទល់ដើមខែសីហាឆ្នាំ ២0២២ទូទាំងស្រុកមានសមូហភាព និងបុគ្គលចុះឈ្មោះចិញ្ចឹមជ្រូកដីជំរុញការសិក្សា១៩.000 ក្បាល ។
អ្នកគ្រូវិញទ្វៃធ្វី ចាងហ្វាងសាលាអនុវិទ្យាល័យហ្វាធ្វឹង ទទួលថ្នាំ ម៉ាសជាដើម ពីសមាគមជំរុញការសិក្សាស្រុកចូវថាញ់។
លោក ម៉ាយថាញ់ហ៊ុងប្រធានសមាគមជំរុញការសិក្សាស្រុកចូវថាញ់បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សមាគមជំរុញការសិក្សាស្រុកសហការជាមួយបណ្តាសាលារៀនដើម្បីស្វែងយល់ពីស្ថានភាពសិស្សរួចធ្វើបញ្ជីរាយនាមដើម្បីជូនអាហារូបករណ៍ និងជូនអំណោយដល់សិស្សក្រីក្រជម្នះការលំបាក រៀនសូត្របានល្អនិងទទួលទំនុបម្រុងសិស្សដែលមានស្ថានភាពលំបាក។ ថវិកាសម្រាប់អនុវត្តការងារទាំងនេះ អាស្រ័យដោយគ្រូបង្រៀននៅបណ្តាសាលារៀន ឪពុកម្តាយសិស្ស និងអង្គការចាត់តាំងនានាចូលរួមឧបត្ថម្ភ។ បច្ចុប្បន្ន សមាគមជំរុញការសិក្សាស្រុក ចលនាអង្គការចាត់តាំង និងអាជីវកម្ម ១០ កន្លែងទទួលទំនុកបម្រុងសិស្ស ២៦ នាក់ ម្នាក់ៗទទួលបានប្រាក់ ៥០០ ពាន់ដុង ក្នុងមួយខែ។ ក្រៅពីនេះ សមាគមជំរុញការសិក្សាបណ្តាឃុំ-ទីប្រជុំជន នៅទាំងមមាញឹកក្នុងការចលនាបណ្តាសប្បុរសជន បណ្តាក្រុមហ៊ុន និងអាជីវកម្មនានា ចូលរួមជូនអាហារូបករណ៍ និងឧបត្ថម្ភដល់សិស្សក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣។
ដើម្បីត្រៀមឧបត្ថម្ភសិស្សនាឆ្នាំសិក្សាថ្មី ២០២២-២០២៣ សមាគមជំរុញការសិក្សាឃុំ ហ្វាធ្វឹង ចលនាសមូហភាព និងបុគ្គលចិញ្ចឹមជ្រូកដីជំរុញការសិក្សាបាន ៩៥០ក្បាល។ អ្នកគ្រូវិញទ្វៃធ្វី ចាងហ្វាងសាលាអនុវិទ្យាល័យហ្វាធ្វឹងបានឲ្យដឹងថា៖ ដោយមានកិច្ចសហការល្អរបស់សមាគមជំរុញការសិក្សាឃុំ ជារៀងរាល់ឆ្នាំសិក្សានុសិស្សដែលមានស្ថានភាពលំបាករបស់សាលា ១៥% តែងបានទទួលអាហារូបករណ៍ និងសិក្ខូបករណ៍ពីសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់៕
ដំណឹង‑រូបថត៖សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។