• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

វត្តព្រលានមានជ័យសកម្មក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរជូនសិស្សរដូវវិស្សមកាល

02/08/2022 08:58

វត្តព្រលានមានជ័យ (ចុងព្រលាន) ស្ថិតនៅភូមិចុងព្រលាន ឃុំ ផុងថាញ់ស្រុកកូវកែ។ ចំណុះជើងវត្តមានគ្រួសារពុទ្ធបរិស័ទខ្មែរជិត៤០០គ្រួ។ ព្រះចៅអធិការ និងព្រះអាចារ្យបង្រៀនវត្តចុងព្រលានតែងចលនាពុទ្ធបរិស័ទខ្មែរឲ្យយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលឲ្យកូនចៅទៅវត្តរៀនអក្សរសាស្រ្តខ្មែរក្នុងរដូវវិស្សមកាល ដើម្បីរួមចំណែករក្សា និងអភិរក្សអក្សរសាស្រ្ត និងអត្តសញ្ញាណវប្បធម៌ជាតិ។

     នៅឃុំផុងថាញ់ មានវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរចំនួន០២ វត្ត ។ សិស្សខ្មែរក្នុងឃុំទៅ​រៀនអក្សរខ្មែររដូវវិស្សមកាលនៅ ០២ វត្ត ។ វិស្សមកាលឆ្នាំ២០២២ វត្តចុងព្រលានមានសិស្សានុសិស្សជិត១០០នាក់ ទៅរៀនអក្សរសា​ស្រ្តខ្មែរពីថ្នាក់ទី១ដល់ថ្នាក់ទី៤ កើនឡើង២០% បើប្រៀបនឹងរដូវវិស្សមកាលឆ្នាំ២០២១។ប្អូន ថាច់ ថាញ់ ជាសិស្ស​ប្រជាសិក្សាថ្នាក់​ទី​៣​​វត្ត​ចុង​ព្រលាន​បាន​ឲ្យដឹង​ថា​៖ “​ឆ្នាំ​សិក្សា​ថ្មី​ប្អូន​រៀន​ថ្នាក់​ទី​៨​។​ ក្នុង​​រដូវ​វិស្សមកាល​នេះ ប្អូន​ឆ្លៀតពេល​ទៅ​វត្ត​រៀន​អក្សរសា​ស្រ្ត​ខ្មែរ។ ប្អូនចូលចិត្តទៅវត្តរៀនអក្សរខ្មែរ ពីព្រោះដោយសា​រទៅវត្តរៀន ទើបប្អូនចេះអាន ចេះសរសេរអក្សរសា​ស្រ្តជាតិ ប្អូនត្រេកអររួចមានមោទនភាពចំពោះវប្បធម៌ប្រពៃណីរបស់ជាតិខ្លាំងណាស់”។

ព្រះអាចារ្យបង្រៀន(គង់)ថតរូបជាមួយសមណសិស្ស និងយុវសិស្សបណ្តាថ្នាក់រៀនរដូវវិស្សមកាលនៅវត្តចុងព្រលាន។

     ប្អូនថាច់មិញធឺ ជាសិស្សប្រជាសិក្សាថ្នាក់ទី៤ វត្ត ​ឆ្នាំ​សិក្សា​ថ្មីមិ​ញធឺរៀន​ថ្នាក់​ទី ១២ មិ​ញធឺសំណេះសំណាល​ថា៖ ប្អូន​ដឹង​ថា ឆ្នាំ​ចុងបញ្ចប់ថ្នាក់​វិទ្យាល័យ កិច្ចការ​សិក្សា​កាន់​តែ​ពិបាក​ត្រូវតែរៀបចំឲ្យបានម៉ត់ចត់។ ថ្វីត្បិតដូច្នោះក៏ដោយប្អូនក៏ខំឆ្លៀតពេលទៅវត្តរៀនអក្សរខ្មែរ។ ពីព្រោះ​ទៅ​វត្តរៀន ​មិន​ត្រឹម​តែបា​នរៀនអក្សរសា​ស្រ្តខ្មែរ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បាន​រៀនអំ​ពី​វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិយើងទៀតផង។ បច្ចុប្បន្ន ប្អូនចេះ​អាន ចេះសរសេរ​អក្សរ​ខ្មែរ​បាន​​ស្ទាត់គ្រាន់បើហើយប្អូន​អាចអានសៀវភៅខ្មែរផ្សេងៗដើម្បីស្វែងយល់​បន្ថែម​អំពី​ទំនៀម​ទម្លាប់ ​វប្បធម៌​របស់​ជាតិយើងដើម្បី​បន្តកា​រ​អភិរក្ស​អត្តសញ្ញាណ​វប្បធម៌​ជាតិ រួម​ចំណែក​ពង្រីកខឿនវប្បធម៌​វៀតណាម​ជឿនលឿន ពោ​រពេញដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។

     ព្រះតេជគុណ ថាច់សៅរ៍ ព្រះអាចារ្យវត្តចុងព្រលានមានថេរដីកាថា៖ អាត្មាតែងព្យាយាមបង្រៀនអក្សរសាស្រ្តខ្មែរដល់ក្មួយៗមួយថ្ងៃ ០២ ពេល ដើម្បីឲ្យក្មួយៗរៀនបានល្អពីថ្នាក់ទាបដល់ថ្នាក់ខ្ពស់ ជំរុញក្មួយៗឱ្យចេះអាន ចេះសរសេរ និងយល់ជ្រៅជ្រះភាសាជាតិ។

ព្រះតេជគុណគឹមឡេង ព្រះចៅអធិការវត្តចុងព្រលានកំពុងបង្រៀនសិស្សរដូវវិស្សមកាល។

     ក្នុងនាមជាព្រះចៅអធិការវត្ត ថ្វីត្បិតមមាញឹកនឹងកិច្ចពុទ្ធសាសនា កិច្ចវត្តអារាមច្រើនក៏ដោយ ព្រះតេជគុណ គឹមឡេង ព្រះចៅអធិការវត្តចុងព្រលាន នៅតែយកព្រះទ័យទុកដាក់ ជួយបង្រៀនអក្សរសាស្រ្តខ្មែរដល់សមណសិស្ស និងយុវសិស្សក្នុងរដូវវិស្សមកាល។ព្រះតេជគុណ គឹមឡេង មានថេរដីកាថា៖ បណ្តាថ្នាក់រៀនអក្សរសាស្រ្តខ្មែរក្នុងវត្តនារដូវវិស្សមកាល ថ្វីត្បិតរៀនក្នុងរយៈកាលតែជាង២ខែប៉ុណ្ណោះប៉ុន្តែព្រះអាចារ្យតែងខិតខំបង្រៀនសិស្សបានល្អជានិច្ច ដើម្បីឲ្យសិស្សចេះអាន ចេះសរសេរអក្សរខ្មែរបានស្ទាត់ ។ ដូចដែលយើងបានយល់ស្រាប់ហើយថា ជាច្រើនជំនាន់មកហើយ វត្ត គឺជាមជ្ឈមណ្ឌលអប់រំផ្នែកអក្សរសាស្រ្តភាសាសាស្រ្ត វប្បធម៌ជាតិ។ ក្នុងនាម​ជាព្រះចៅអធិការ​វត្ត អាត្មាត្រូវតែ​បន្តការអភិរក្ស​ប្រពៃណី​​ ​អត្តសញ្ញាណ​វប្បធម៌​របស់​ជាតិ​ឲ្យកាន់តែថ្កុំថ្កើង រុងរឿងជានិរន្តរ៍​។ ក្នុង​នោះ​មាន​ការ​បង្រៀន​ភាសាអក្សរសាស្រ្តជាតិក្នុងវត្តនា​រដូវ​វិស្សមកាលជាដើម។ទន្ទឹមនឹងនោះ ថ្នាក់រៀនរដូវវិស្សមកាលក្នុងវត្ត នៅទាំងបង្រៀន ប្អូនៗឲ្យបានយល់អំពីប្រយោជន៍នៃការគោរព ធ្វើតាមមាគ៌ាព្រះពុទ្ធសាសនា និងសីលធម៌ក្នុងការរស់នៅ ដើម្បីជួយឱ្យប្អូនៗមានចំណេះដឹងល្អ កសាងជីវភាពបានល្អ ជៀសផុតពីបាបគ្រោះសង្គម ក្លាយជាពលរដ្ឋល្អ ធ្វើការងារមានប្រយោជន៍ជូនសង្គម៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.