22/07/2022 10:06
កាលពីថ្ងៃទី ១៧ ខែកក្កដា កម្មាភិបាល យុទ្ធជន កងកម្លាំងប្រចាំការនៃគណៈបញ្ជាការដ្ឋានយោធាស្រុកទីវកឹង និងប្រជាស្វ័យត្រាណចល័តសហការជាមួយបណ្តាផ្នែក អង្គការមហាជនស្រុក គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនបណ្ដាឃុំ៖ តឹបង៉ាយ ង៉ាយហ៊ុង ស្រុកទីវកឹងចេញទ័ពកសាងដងផ្លូវផ្កាឆ្នាំ ២០២២។ តាមផែនការសហការ បណ្តាអង្គភាពនឹងដាំដើមឈើគ្រប់ប្រភេទចំនួន ១.០០០ ដើម តាមសងខាងផ្លូវខេត្តលេខ ៩១២ ប្រវែង ៩,៥ គីឡូម៉ែត្រ ។ ដងផ្លូវពីឃុំថាញ់ម៉ី ស្រុកចូវថាញ់ ដល់ស្ពានដាយស៊ឺ ទីប្រជុំទីវកឹង (ប្រភពថវិកាអនុវត្តអាស្រ័យគណៈបញ្ជាការដ្ឋានយោធាស្រុកទីកឹង សហការចលនាកម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ គណៈ ផ្នែកស្រុក និងសប្បុរសជនចូលរួមឧបត្ថម្ភ)។ តាមប្រសាសន៍របស់ វរសេនីយ៍ឯកបំរុងង្វៀងទ្រុងងៀ មេបញ្ជាការរង-ប្រធានសេនាធិការនៃគណៈបញ្ជាការដ្ឋានយោធាស្រុកទីវកឹង បានឲ្យដឹង៖ នេះជាទម្រង់កសាងដងផ្លូវផ្កាតាមសារាចរលេខ ១៥ របស់គណៈអចិន្ត្រៃយ៍បក្សខេត្តត្រាវិញ និងសេចក្តីសម្រេចចិត្តលេខ ០៨ របស់គណៈអចិន្ត្រៃយ៍បក្សស្រុកទីវកឹង។
បន្ទាប់ពីដាំផ្កាតាមសងខាងដងផ្លូវបានសម្រេច នឹងប្រគល់ឲ្យគណៈកម្មការប្រជាជនបណ្តាភូមិរួមជាមួយនឹងប្រជាជនគ្រប់គ្រង ថែទាំដើម្បីផ្ការីកស្គុះស្គាយ ស្រស់ ស្អាតតាមកិច្ចចង្អុលការរបស់គណៈអចិន្ត្រៃយ៍បក្សខេត្ត៕
កម្មាភិបាលយុទ្ធជនគណៈបញ្ជាការដ្ឋានយោធាស្រុកទីវកឹងចូលរួមដាំផ្កា។ ហ៊ឺវហ៊ីប‑សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។