• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

រួមកម្លាំងកសាងធ្លុងមហាសាមគ្គី

02/08/2022 08:31

ក្នុងការពង្រីកធ្លុងមហាសាមគ្គី បណ្ដាវត្តខ្មែរលើភូមិសាស្រ្តស្រុកកូវង៉ាង មានតួនាទីយ៉ាងសំខាន់។ វត្តមិនត្រឹមតែជាកន្លែងអភិរក្ស និង អភិវឌ្ឍន៍ម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិប៉ុណ្ណោះឡើយ នៅទាំងជាកន្លែងផ្សារភ្ជាប់សាមគ្គីភាពរវាងបណ្ដាជនជាតិមកជិតដិតជាមួយគ្នា យល់គ្នាទាំងក្នុងសម័យតស៊ូទុក្ខលំបាក រហូតមកទល់សម័យសន្តិភាព។

            ព្រះចៅអធិការគ្រប់អង្គមិនត្រឹមតែគិតគូរពីការបួសរៀនរបស់ព្រះសង្ឃ កសាងបណ្ដាសំណង់នៅក្នុង​ទីធ្លាវត្ត។ល។ នៅទាំងរួមចំណែកជាមួយរដ្ឋអំណាច​មូល​ដ្ឋាន​អនុវត្តបណ្ដាសំ​ណង់សាធារណប្រយោជន៍ដូចជា៖ ចលនា​កសាងស្ពាន​ជនបទ កសាងបង្គោលអំ​ពូលអគ្គិសនីអុជបំភ្លឺដងផ្លូវជនបទ​ ចលនាពុទ្ធបរិស័ទ​បរិច្ចាគដីកសាងសំណង់សា​ធារណប្រយោជន៍គិតជាតម្លៃរាប់រយលានដុង។

បណ្ដាសកម្មភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកតែងមានអញ្ជើញតំណាងរដ្ឋអំណាចចូលរួម។

            លោកង្វៀងវ៉ាំងញ៉ាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​ណាមស្រុក​កូវង៉ាងបានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ទិវាអនុស្សាវរីយ៍​បង្កើតរណសិរ្ស បណ្ដាមូលដ្ឋានតែងចាត់តាំងពិធីបុណ្យមានភាពអធិកអធមបង្គួរ ក្នុងនោះមាននិមន្តបណ្ដា​អង្គ-លោកអ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយ​ភាពជនរួមជាតិខ្មែរ និងប្រជាជនចូលរួម។ ទង្វើនោះគឺបញ្ជាក់ឱ្យឃើញនូវ​តម្លៃល្អ​ល្អះនៃធ្លុងមហាសា​មគ្គី ញ៉ាំងឱ្យប្រជាជនមានស្មារតីយល់ដឹង​ក្នុងការរក្សាធ្លុង​មហាសាមគ្គី បដិសេធទៅនឹងបណ្ដាទ្រឹស្ដីមួលបង្កាច់ ខុសឆ្គងពិសពុល បង្កឲ្យមានជំនឿជាងទៀតក្នុងប្រជាជន​ចំពោះការដឹកនាំរបស់បក្ស។​និយាយពី​ការរួមចំណែកកសាងធ្លុងមហាសាមគ្គីនៅតាមវត្តអារាមលើភូមិសាស្រ្តស្រុកកូវង៉ាង មិនអាចបំភ្លេចពីសកម្មភាពលេចធ្លោជាច្រើននៅវត្តកងចកក្ការាម (ធ្លក) ឃុំហ៊ីបហ្វា ក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិការថាច់តារា។ ព្រះអង្គរួមជា​មួយគណៈអា​រាមាភិបាលវត្តអនុវត្តល្អការងារផ្សព្វផ្សាយដើម្បីលើកកម្ពស់ស្មារតី​យល់ដឹងរបស់ប្រជាជននៅមូលដ្ឋាន ពង្រីកល្អធ្លុងមហាសាមគ្គីទូទាំងជនជាតិដូចជា៖ ចលនាពុទ្ធបរិស័ទប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ​ច្បាប់របស់រដ្ឋ ការកំណត់របស់មូលដ្ឋាន រក្សាអនាម័យបរិស្ថាន អនុវត្តល្អបណ្ដា​លក្ខឋាន​ស្ដីពីកសាងជនបទថ្មី សាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់ប្រជាជន​ស្នាក់នៅ រក្សាសុវត្ថិភាពអំពីសន្តិសុខ​សណ្ដាប់ធ្នាប់នៅមូលដ្ឋាន។       គិតតាំងពីឆ្នាំ ២០២១ មកទល់ពេលនេះ ព្រះតេជគុណថាច់តារា បំផុសចលនាអន្ទង​ខ្សែអគ្គិសនីអុជបំភ្លឺតាមដងផ្លូវបានប្រវែង ៧០០ ម៉ែត្រ ជាមួយថវិកា ២១ លានដុង។ បំផុសចលនាកសាងផ្ទះសាមគ្គីធម៌បាន ៦ ខ្នងជូនពុទ្ធបរិស័ទដែលជួ​បលំបាក​អំពីលំនៅឋាន គិតជាតម្លៃ ៣០០ លានដុង កសាងស្ពាន ៦ កន្លែង សរុបថវិកាជាង ៧០០ លានដុង។ ជូនអំណោយសប្បុរសធម៌ឱកាសបុណ្យចូលឆ្នាំថ្មី សែនដូនតា បុណ្យតេត ដណ្ដាំស្លជូនពុទ្ធបរិស័ទក្នុងតំបន់ចត្តាឡីស័ក ដណ្ដាំស្លគិតគូរការហូប​ចុកជូនកងកម្លាំងនគរ​បាលមកធ្វើបណ្ណសម្គាល់ពលរដ្ឋនៅក្នុងវត្ត និងកងកម្លាំងមកចាក់វ៉ាក់សាំងជូនប្រជាជនលើភូមិសាស្រ្តគិតជាតម្លៃជាង ៣០០ លានដុង។ ព្រះតេជគុណថាច់តារាបន្តឧបត្ថម្ភសៀវភៅ ទោចក្រយានសម្រាប់ប្អូនៗដែល​មានស្ថានភាពលំបាក គិតជាតម្លៃជាង ៣០ លានដុង។ ក្រៅពីនោះ ព្រះតេជគុណនៅទាំង​ចូលរួមបរិច្ចាគដី ផលដំណាំ រុក្ខជាតិជាច្រើនទៀតដើម្បីកសាងផ្លូវគមនាគមន៍ជនបទ និងស្ដារប្រឡាយធារាសាស្រ្តវាលស្រែបម្រើឱ្យការផលិតកសិកម្ម ចលនាពុទ្ធបរិស័ទប​រិច្ចាគដី ផលដំណាំ រុក្ខជាតិកសាងផ្លូវបេតុងបង្កលក្ខណៈឱ្យប្រជាជនធ្វើដំណើរ​ទៅមក ដឹកជញ្ជូនមុខទំនិញ សិស្សានុសិស្សធ្វើដំណើរទៅរៀនបានងាយស្រួល។

ព្រះតេជគុណថាច់តារា និមន្តជាដំណើរដំបូងលើស្ពានដែលទើបកសាងរួច។

            ព្រះតេជគុណថាច់តារាមានថេរដីកាឱ្យដឹង៖ បណ្ដាសកម្មភាពរបស់អាត្មា​គឺចង់រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរបានល្អការងារសុខុមាលភាពសង្គម ពង្រីកធ្លុងមហាសាមគ្គីកសាងមាតុភូមិ គិតគូរដល់បណ្ដាស្ថានភាព ជាពិសេសគឺជាសកម្មភាពមួយសំដៅជ្រោមជ្រែងដើម្បីស្រុក​កសាងសម្រេចលក្ខឋានស្រុកជនបទថ្មីនាពេលខាងមុខ។

            ឬក៏នៅវត្តបទុមឈូកស (ចុងមីសថ្មី) ឃុំញីទ្រឿង បណ្ដាទង្វើប្រកបដោយលក្ខណវប្បធម៌នៃមនុស្ស ហើយក៏ជាទង្វើពង្រីកធ្លុងមហាសាមគ្គីជនជាតិ​ផងដែរ។ ជារៀងរាល់ឆ្នាំ ព្រះតេជគុណថាច់កាលី ជាព្រះពហុស្សូត បំផុសចលនាកសាងផ្ទះចំនួន ២ ខ្នងឧបត្ថម្ភដល់គ្រួសារដែលជួបលំបាកអំពីលំនៅឋាន។ តាមថេរដីការបស់ព្រះតេជគុណថាច់កាលី ការបំផុសចលនាថវិកាសាង​សង់ផ្ទះជូនគ្រួសារក្រីក្រមិនត្រឹមតែមានការរួមវិភាគទានរបស់ពុទ្ធបរិស័ទខ្មែរឡើយ នៅទាំងមានជនជាតិកិញចូល​រួមផងដែរ។ នេះបញ្ជាក់ឱ្យឃើញពីសាមគ្គីភាព​សង្គមក្រោមការដឹកនាំរបស់បក្សកាន់តែបានពង្រីក ។

            ចូលរួមសកម្មភាពក្នុងសមាគមពុទ្ធសាសនាវៀតណាមលើភូមិសាស្រ្តស្រុក ក្នុងនោះមានទាំងពីរនិកាយគឺឧត្តរនិកាយ និងទក្ខិណនិកាយ។ ទោះបីការប្រជុំជីវកិច្ចមានការ​ខុសគ្នាក៏ដោយ ប៉ុន្តែអង្គទាំងនោះ តែងសម្ដែងពីតួនាទីជាពុទ្ធសាវក ធ្វើសកម្មភាពពុទ្ធសាសនាប្រកបដោយសាមគ្គីភាពស្ថិតក្នុងក្របខ័ណ្ឌច្បាប់អនុញ្ញាត។ អាស្រ័យហេតុនោះអង្គ-អ្នកទាំងនោះតែងសម្ដែងពីលក្ខណៈសាមគ្គីខ្ពស់ បានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់វាយតម្លៃខ្ពស់​ពីកិច្ចសហការនៃនិកាយ​ទាំងពីរ។ ជាក់ស្ដែងគឺឱកាសអំណរអនុស្សាវរីយ៍ ទិវាប្រពៃណីរបស់បណ្ដាអង្គការមហាជន ថ្ងៃបុណ្យតេត។ល។ តំណាងឱ្យនិកាយទាំងពីរតែងជួបជុំគ្នាជាក្រុមនិមន្ត-អញ្ជើញទៅសួរសុខទុក្ខប្រសិទ្ធពរដល់​បណ្ដាអង្គភាពលើភូមិសាស្រ្ត។

            តាមថេរដីការបស់ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហា​ជាតិស្រុកកូវង៉ាង ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង៖ ក្នុងសកម្មភាពពុទ្ធសាសនាតែងដាក់ចេញគោលដៅពង្រីកធ្លុងមហាសាមគ្គី។ ផ្ដើមពីនោះប្រមូលផ្ដុំបានព្រះសង្ឃ ដូនជីនៃនិកាយទាំងពីរអនុវត្តល្អតាមធម្មនុញ្ញនៃមជ្ឈិម​សមាគមពុទ្ធសាសនាវៀតណាម ក្នុងនោះមានការពង្រីកល្អសាមគ្គីភាពនៃនិកាយ​ពុទ្ធសាសនាទាំងពីរ៕  

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.