• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សិក្ខាសាលាជ្រើសរើសនិងដាំវិសោធនកម្មឈើព្រៃមួយចំនួន

02/08/2022 09:08

កាលពីថ្ងៃទី ២២ ខែកក្កដា វិជ្ជាស្ថានវិទ្យាសាស្រ្តរុក្ខកម្មណាមបូ (ស្ថិតក្រោមឱវាទវិជ្ជាស្ថានវិទ្យាសាស្រ្តរុក្ខកម្មវៀតណាម) សហការជាមួយមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាត្រាវិញ (ស្ថាប័នគ្រប់គ្រងបធានបទ) ចាត់តាំងពិធីសិក្ខាសាលា “ជ្រើសរើសនិងដាំវិសោធនកម្មប្រភេទឈើព្រៃមួយចំនួនលើតំបន់ដីដើមស្រល់ដែលងាប់នៅឃុំដុងហាយ ស្រុកយ្វៀងហាយ”។ បណ្ឌិត ហ្វាងវ៉ាំងថើយ អចិន្រ្តៃយ៍បធានបទ និងគណៈគ្រប់គ្រងព្រៃការពារត្រាវិញ សាខានាយកដ្ឋានរុក្ខប្រមាញ់ត្រាវិញ ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាង យ្វៀងហាយ គណៈកម្មាធិការប្រជាជនឃុំដុងហាយចូលរួមពិធីសិក្ខាសាលា។ល។

             ខេត្តត្រាវិញមានព្រៃស្រល់ជិត ៣២៧ ហិកតា ព្រៃការពារប្របសមុទ្រ ប្រមូលផ្តុំនៅបណ្តាឃុំ៖ ទ្រឿងឡុងហ្វា ហ៊ីបថាញ់ (ទីផ្សាររួមខេត្តយ្វៀងហាយ) ដុងហាយ (ស្រុកយ្វៀងហាយ) និងម៉ីឡុងណាម (ស្រុកកូវង៉ាង)។ល។ ថ្វីត្បិតដូច្នោះក្តី គិតតាំងពីឆ្នាំ ១៩៩៧ មកទល់ពេលនេះ អាស្រ័យជះឥទ្ធិពលពីអាកាសធាតុប្រែប្រួល និងបណ្តាមូលហេតុផ្សេងៗជះឥទ្ធិពល បណ្តាលឲ្យផ្ទៃដីព្រៃស្រល់ត្រូវងាប់ ច្រើនបំផុតនៅឃុំដុងហាយ។ ពិធីសិក្ខាសាលា “ជ្រើសរើសនិងដាំវិសោធនកម្មព្រៃឈើមួយចំនួនលើតំបន់ដីព្រៃស្រល់ដែលងាប់” ដើម្បីបញ្ជាក់ និងរកឃើញបណ្តាប្រភេទដើមឈើដែលសមស្របយកមកដាំជំនួស។

            នេះជាបធានបទទិសដៅទៅកាន់ពហុសណ្ឋានរចនាសម្ព័ន្ធដាំព្រៃឈើការពារ សមស្របជាមួយលក្ខណៈតំបន់ដីខ្សាច់ប្របសមុទ្រ។ បធានបទបានផ្សព្វផ្សាយក្នុងដំណាក់កាល ២០១៩-២០២២។ ដំណើរការដាំវិសោធដើមឈើ ០៥ ប្រភេទ ចំនួន ១.០៤១ ដើម (ស្មាច់ផ្កាលឿង អង្កាញ់ សំរោង និងអំពិល) លើផ្ទៃដី ០៥ ហិកតា។

            បណ្ឌិត ហ្វាងវ៉ាំងថើយ បានឲ្យដឹង៖ បច្ចុប្បន្នបណ្តាដើមឈើឈានចូលដំណាក់កាលថែទាំឆ្នាំទី ១ និងឆ្នាំទី ២។ ឆ្លងតាមរយៈការវាយតម្លៃរបស់ទម្រង់ដកពិសោធ ជំហានដំបូងបានបញ្ជាក់ឲ្យឃើញ អត្រារស់របស់ដើមឈើសម្រេចជាង ៧២,៥%។ ក្នុងនោះ មានដើមឈើ ០៣ ប្រភេទរស់ច្រើន គឺដើមអង្កាញ់លឿង (៧៥%) អង្កាញ់ខ្មៅ និងសំរោង (ជាង ៨៥%) ការលូតលាស់របស់ដើមឈើស្មើបង្គួរ។

            លោកត្រឹងវ៉ាំងទ្រី នាយកគណៈគ្រប់គ្រងព្រៃឈើការពារត្រាវិញបានស្នើថា៖ គប្បីប្រញាប់សម្រេចបណ្តាបែបបទបច្ចេកទេស បណ្តារបាយការណ៍ដកពិសោធន៍ជម្រាបដល់ថ្នាក់មានសមត្ថកិច្ចពិនិត្យផ្តល់សច្ចាប័នដើម្បីគណៈគ្រប់គ្រងព្រៃឈើការពារប្រើប្រាស់ប្រភពឯកសារត្រូវតាមផ្លូវការ និងដាក់ចូលក្នុងផែនការដាំព្រៃឈើ។ ដាំប្រមូលផ្តុំ ដាំបន្ថែមក្នុងព្រៃឈើស្រល់តាមវិធីសាស្រ្ត “គ្រប់គ្រងព្រៃឈើចីរភាព” បានគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័ន។ បន្តសហការជាមួយគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត មានព្រៃស្រល់ការពារប្របសមុទ្រ ចង្អុលការបណ្តាមូលដ្ឋាន និងណែនាំបច្ចេកទេសដាំ ឈើព្រៃថ្មីមួយចំនួន (ដើមសំរោង ដើមផ្ចឹក ដើមអង្កាញ់ខ្មៅ។) សំដៅជួយឲ្យបណ្តាមូលដ្ឋានក្តាប់បានបច្ចេកទេសដាំ ថែទាំព្រៃឈើ។ ឆ្លងតាមរយៈនោះ គឺដើម្បីផ្សព្វផ្សាយបច្ចេកទេស លើកកម្ពស់ចិត្តសាស្រ្តសហគមន៍ក្នុងការដាំព្រៃឈើដើម្បីរក្សាការពារបរិស្ថានតំបន់ព្រៃឈើប្របសមុទ្រ៕

ប្រែសម្រួល៖ តឹងង៉ុក

បណ្តាតំណាងចូលរួមពិធីសិក្ខាសាលា។

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.