02/08/2022 09:13
អំឡុងខែមេសាឆ្នាំ ២០២២ តាមរយៈសមាគមស្វែងរកការងារធ្វើលើបណ្ដាញសង្គម ប្អូនវិញបានបុរសម្នាក់ឧទ្ទេសនាមធ្វើការគ្រប់គ្រងហាងអ៊ីនទើណេតនៅទីក្រុងហូជីមិញជាមួយកម្រិតប្រាក់ខែ ២៥ លានដុង។ ជាមួយកម្រិតប្រាក់ខែយ៉ាងជក់ចិត្តនេះ ប្អូនវិញសុំអនុញ្ញាតពីគ្រួសារដើម្បីទៅទីក្រុងហូជីមិញធ្វើការ ប៉ុន្តែឪពុកម្ដាយរបស់ប្អូនមិនយល់ព្រមពីព្រោះសង្ស័យ “នៅលើលោកនេះធ្វើម៉េចមានការងារណាស្រាលបែរជាបានទទួលប្រាក់ខែខ្ពស់ដូច្នេះ”។ ទោះជាមិនបានសាច់ញាតិអនុញ្ញាតក៏ដោយ ប៉ុន្តែប្អូនវិញនៅតែប្ដេជ្ញាចិត្តអនុវត្តតាមចំណង់របស់ខ្លួន រួចប្អូនទៅទីក្រុងហូជីមិញទាំងយប់។ ឡើងទៅដល់ចំណត់ឡានមៀងតី ប្អូនទាក់ទងជាមួយអ្នកទទួលការ រួចបានជូនទៅផ្ទះសំណាក់រួមជាមួយអ្នកដទៃមួយចំនួនទៀតដែល “ប្រាថ្នាធ្វើការស្រាលបែរជាបានទទួលប្រាក់ខែខ្ពស់” ដូចគ្នា។
អ្នកយកសារព័ត៌មានសំណេះសំណាលជាមួយប្អូន ត្រឹងថេវិញ និងគ្រួសារ។ រូបថត៖ ថាញ់ហ្វា
តាមការរៀបរាប់របស់ប្អូនវិញ ក្នុងរាត្រីនោះ អ្នកទាំងអស់គ្នាត្រូវឃាំងនៅក្នុងផ្ទះសំណាក់មួយស្ថិតក្នុងតំបន់ស្ងាត់ជ្រងំជិតច្រកព្រំដែនម៉ុកបាយ ខេត្តតីនិញ ដល់រំលងអធ្រាត្រ អ្នកទាំងអស់គ្នាបានបញ្ជូនចូលកាន់ព្រៃកៅស៊ូ រង់ចាំឱកាសដើម្បីឆ្លងដែនទៅប្រទេសកម្ពុជា។ បើទុកជាមានអារម្មណ៍គិតថាមានរឿងមិនល្អក៏ដោយ ប៉ុន្តែប្អូនវិញមិនអាចទាក់ទងមកគ្រួសារបានពីព្រោះបណ្ដាមុខសញ្ញាពិនិត្យសង្កេត។ ទៅដល់ប្រទេសកម្ពុជាត្រូវបញ្ជូនទៅកាន់អាគារជាន់ខ្ពស់មួយនៅទីក្រុងភ្នំពេញ រួចបានឃាំងនៅក្នុងបន្ទប់ជាមួយអ្នកដទៃ ៨ នាក់ទៀតនៅខេត្តភាគខាងត្បូង និងភាគខាងជើង។ ជាមួយភារកិច្ចឡើងបណ្ដាញសង្គមបោកបញ្ឆោតជនជាតិវៀតណាមដទៃទៀតដោយរបៀបចាប់យកទំនិញអនឡាយ។ ពេលវេលាធ្វើការចាប់ពីព្រឹកព្រលឹមដល់ម៉ោង ១០ យប់ និងមិនបានរេកន្លែងចេញពីបន្ទប់។ ឮអ្នកនៅរួមបន្ទប់រៀបរាប់ ប្អូនវិញដឹងខ្លួនត្រូវគេបោកបញ្ឆោត ហើយភ័យខ្លាចពីព្រោះឮដំណឹងថាមានអ្នកត្រូវលក់ដល់ទៅ ២‑៣ ដងរហូតទៅដល់សមុទ្រ។
ប្អូនវិញរកវិធីទាក់ទងជាមួយគ្រួសារ រួចនិយាយការពិត។ ពេលបានជំរុញទឹកចិត្ត ប្អូនវិញសួរអ្នកគ្រប់គ្រងចង់វិលត្រឡប់មកវៀតណាមវិញចាំបាច់ត្រូវមានលក្ខណៈអ្វីខ្លះ? រួចទទួលបានចម្លើយថា ២.៥០០ ដូល្លារ៍សហរដ្ឋអាមេរិក។ ទោះជាលក្ខណៈគ្រួសារយ៉ាងលំបាកក៏ដោយ ប៉ុន្តែឪពុកម្ដាយប្អូនវិញក៏រកវិធីបុល ខ្ចីដើម្បីបញ្ជូនគណនីឲ្យមុខសញ្ញា រួចជួលឡានទៅយកវិញមកវៀតណាមវិញ។ នៅមុននោះប៉ុន្មានថ្ងៃ យុវជនម្នាក់នៅខេត្តហាយ៉ាងនៅបន្ទប់ជាមួយវិញក៏បានគ្រួសារលោះមកវិញដែរ។
ផលប្រយោជន៍ឥតឃើញ ឃើញត្រឹមតែសកម្មភាពក្ដៅអន្ទះសារបស់ខ្លួនបានបង្កការរង្កៀសចិត្តដល់គ្រួសារតែប៉ុណ្ណោះ ប្អូនត្រឹងថេវិញមានការសោកស្ដាយយ៉ាងខ្លាំងពេលចចេសរឹងរូសជាមួយឪពុកម្ដាយ រួចទទួលស្គាល់ខ្លួនឯងលោភលន់ពេលជឿតាមពាក្យអញ្ជើញ “ការងារស្រាល ប្រាក់ខែខ្ពស់”លើបណ្ដាញសង្គម។ ពេលនេះ ឪពុកម្ដាយវិញត្រូវនឿយហត់ដើម្បីរកប្រាក់ សងបំណុលដែលបានបុលខ្ចី ប៉ុន្តែប្រការដែលគ្រួសាររំពឹងមានសំណាងគឺវិញបានត្រឡប់មកជាមួយគ្រួសារដោយសុវត្ថិភាព។
បងស្រីម៉ាច់ហ្វាងថាវ ម្ដាយរបស់ត្រឹងថេវិញបានឱ្យដឹង៖ គ្រួសារក៏ “ប្រថុយ”ពេលបញ្ជូនគណនីតាមការបញ្ជារបស់មុខសញ្ញា ពីព្រោះក្រែងថាបើសិនអែអង់នោះចំនួនប្រាក់លោះអាចឡើងដល់ទៅ ៥.០០០ ឬក៏ ១០.០០០ ដុល្លារ៍សហរដ្ឋអាមេរិកដូចបណ្ដាករណីដទៃទៀតនោះគ្រួសារមិនអាចរែកពុនបាន ហើយក៏ព្រោះតែបារម្ភបើសិនអូសអន្លាយពេល វិញនឹងត្រូវរងការវាយដំ សង្កត់សង្កិន ឬក៏លក់ទៅកន្លែងផ្សេងពិបាកនឹងទាក់ទងបាន។
រឿងរ៉ាវរបស់ត្រឹងថេវិញជាការរំលឹកជាថ្មីម្ដងទៀតដល់អ្នកណាដែលនៅមានប្រាថ្នាផ្លាស់ប្ដូរជីវភាព ប៉ុន្តែមិនចង់ពលកម្មដោយកម្លាំងខ្លួនឯងផ្ទាល់។ ដើម្បីជៀសវាងកុំឲ្យត្រូវរងការបោកបញ្ឆោត ប្រជាជនគប្បីប្រយ័ត្នឱ្យមែនទែនជាមួយបណ្ដាព័ត៌មានឃោសនាលើបណ្ដាញសង្គមសន្យារកបានប្រាក់កាសឆាប់រហ័ស ធ្វើការងារស្រាល។ កងកម្លាំងនគរបាលទូទាំងប្រទេសកំពុងចូលរួមបង្ក្រាបបទល្មើសនេះយ៉ាងប្ដូរផ្ដាច់។
លោកវរសេនីយ៍ឯក ឡេវ៉ាំងតឺ នាយករងនគរបាលខេត្តត្រាវិញបានចង្អុលការការិយាល័យតម្រួតព្រហ្មទណ្ឌសហការជាមួយនគរបាលបណ្ដាអង្គភាព និងកងទ័ពការពារព្រំដែនខេត្តអនុវត្តលើកកំពូលរុករក បង្រ្កាបបទល្មើសជួញដូរមនុស្សដើម្បីម្ចាស់ការក្ដាប់ច្បាស់ស្ថានភាព មិនទុកបណ្ដោយឱ្យបទល្មើសជួញដូរមនុស្សប្រព្រឹត្តទៅយ៉ាងស្មុគស្មាញឡើយ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។