• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

អ្នកនាំយកមុខរបរជូនដល់បងប្អូននារីនៅជនបទ

19/07/2022 08:53

នោះគឺបងថាច់ធីថី ប្រធានក្រុមសហការត្បាញផលិតផលដោយខ្សែជ័រនៅភូមិជ្រៃតាសូ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។ បងថីជាអ្នកឈានមុខទៅរៀនវិជ្ជាជីវៈ រួចមកណែនាំបងប្អូនឲ្យចេះជាបន្ត។

     កាលពីឆ្នាំ ២០២១ ក្នុងពេលប្រជុំជីវភាពសាខាសមាគមនារីភូមិជ្រៃតាសូ សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកបានឧទ្ទេសនាមវិជ្ជាជីវៈមួយចំនួនសម្រាប់បងប្អូននារីចុះឈ្មោះទៅរៀន។ បង ថី ជាអ្នកឈានមុខចុះឈ្មោះទៅរៀនបច្ចេកទេសត្បាញផលិតផលដោយខ្សែជ័រនៅក្រុមហ៊ុនចំកាត់ផលិតឧស្សាហកម្ម និងអាហរ័ណ នីហរ័ណវិញគីមទីក្រុងត្រាវិញ។ លើកដំបូងទៅដល់ក្រុមហ៊ុនបងថីបារម្ភណាស់ដែរ ប៉ុន្តែដោយបានគ្រួសារគាត់ និងបងប្អូននារីឃុំជំរុញទឹកចិត្ត បងក៏ខិតខំរៀនអស់រយៈកាលជិតមួយខែ ក៏បញ្ចប់វគ្គសិក្សានោះ។

បងស្រីថាច់ធីថី កំពុងបម្រុងខ្សែជ័រត្បាញផលិតផល។

     នៅចុងឆ្នាំ ២0២១ក្រុមហ៊ុនចំកាត់ផលិតឧស្សាហកម្ម និងអាហរ័ណ នីហរ័ណវិញគីមទីក្រុងត្រាវិញបានសហការជាមួយសមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកបង្កើតក្រុមសហការត្បាញផលិតផលដោយខ្សែជ័រនៅភូមិជ្រៃតាសូ រួចប្រគល់ភារកិច្ច​ឲ្យបងថីធ្វើជាប្រធានក្រុមសហការ។ ក្នុងនាមជាប្រធានក្រុម ទន្ទឹមនឹងការត្បាញផលិត​ផល បងថីមានភារៈទទួលវត្ថុធាតុដើមរបស់ក្រុមហ៊ុន ណែនាំបច្ចេកទេសដល់សមាជិកា​ក្នុងក្រុម នៅពេលដែលក្រុមហ៊ុនត្រូវការធ្វើផលិតផលគំរូថ្មី។ បងថីបានឲ្យដឹងថា៖ ពេល​ចាប់​ផ្ដើម​អាជីព​ជាមួយ​បង​ប្អូន​ក៏​ជួប​ការ​លំបាក​​ច្រើន​​ដែរ។ ពីព្រោះមានបងប្អូនមួយចំនួន​មិនទាន់ធ្លាប់នឹងការងារត្បាញផលិតផលរបស់ក្រុមហ៊ុន ដែលត្រូវធ្វើតាមបច្ចេកទេស ពេលមានគំរូថ្មីៗក៏ពិបាកត្បាញដែរ។ ប៉ុន្តែ​ខ្ញុំ​តែងជំរុញ​ទឹក​ចិត្តបងប្អូនៗ ក៏ចូលចិត្តត្បាញញ៉ាំងឲ្យការងារទាំងនោះប្រព្រឹត្តទៅបានល្អរហូតមក។ ជាពិសេសបងប្អូនយល់ឃើញថា ធ្វើការងារនៅនឹងផ្ទះ មានប្រាក់ចំណូលស្ថិរភាព និងមានពេលធ្វើការងារផ្ទះផងដែរបងប្អូនក៏បានចូលចិត្ត រួចចូលរួមដោយរីករាយ។ ដំបូង មានបងប្អូនត្រឹមតែ ០៣-០៤ នាក់ចូលរួមប៉ុណ្ណោះ មកទល់​ពេល​នេះ មាន​បង​ប្អូននារីជាង​ ២០​ នាក់​ចូល​រួមត្បាញផលិតផលដោយខ្សែជ័រនៅ​ពេល​ទំនេរ ម្នាក់ៗទទួលបានប្រាក់ក្នុងមួយខែ​​​មធ្យមពី៣,៥ -៥,៥ លាន​ដុង។

     ប្អូនគីមធីម៉ិនតឹម សមាជិកាក្រុមសហការត្បាញផលិតផលដោយខ្សែជ័រនៅភូមិជ្រៃតាសូ សំណេះសំណាលថា៖ កាលពីមុនខ្ញុំផ្ញើកូននៅផ្ទះជាមួយយាយតា ដើម្បីទៅធ្វើការនៅខេត្តបិញយឿង។ ឆ្នាំសិក្សា ២០២១-២០២២ កូនរបស់ខ្ញុំគ្រប់អាយុចូលរៀនថ្នាក់មត្តេយ្យទើបប្តីប្រពន្ធខ្ញុំសម្រេចចិត្តត្រឡប់មកស្រុកកំណើតប្រកបអាជីពវិញ។ ប្តីខ្ញុំធ្វើការសំណង់ ក្នុងមួយថ្ងៃចំណូលបានជាង ២០០ ពាន់ដុង។ ចំណែកខ្ញុំវិញ បានបងថីណែនាំឲ្យចេះត្បាញកៅអីដោយខ្សែជ័រ ក្នុងមួយថ្ងៃបានពី 0៤- 0៦ ផលិតផល តម្លៃពី ១៦0-២៦0 ពាន់ដុងក្នុងមួយថ្ងៃ ជំនួយឲ្យគ្រួសារខ្ញុំមានប្រាក់ចំណូលស្ថិរភាព។

បងស្រីង្វៀងណឺឡឹមអឹកមី (ទី១ខាងស្តាំ) អញ្ជើញទៅសួរសុខទុក្ខគ្រួសារបងថី។

     បងស្រីង្វៀងណឺឡឹមអឹកមី ប្រធានសមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកបានឲ្យដឹងថា៖  បងថាច់ធីថីអស់ពីចិត្តដើម្បីបងប្អូននារីនៅជនបទ។ គាត់បានស្ម័គ្រចិត្តទៅរៀនវិជ្ជាជីវៈ ដើម្បីមកបង្រៀនបន្តជូនបងប្អូននារីឲ្យចេះត្បាញផលិតផលពីខ្សែជ័រជួយឲ្យបងប្អូននារីជនបទមានការងារធ្វើនៅពេលទំនេរ មានប្រា​ក់ចំណូលបន្ថែមដើម្បីកែលម្អជីវភាព។ មិនត្រឹមណែនាំប្អូននារីប៉ុណ្ណោះទេ បងថីនៅទាំងណែនាំប្តីគាត់ឱ្យចេះធ្វើវគ្គបាញ់ឃ្នាបគាបខ្សែជ័រលើរាងដែកទៀតផង តម្លៃមួយផលិតផល១0 ពាន់ដុង។ ប្តីគាត់ធ្វើការងារនោះ រកបានប្រាក់ចំណូលក្នុងមួយខែពី 0៥-0៦ លានដុង។ ក្រៅពីនោះប្តីប្រពន្ធគាត់នៅទាំងចិញ្ចឹមគោ ០២ ក្បាល និងចិញ្ចឹមបង្កងប្រពលវប្បកម្មយថាផលលើផ្ទៃដី ០២ ហិកតា នាំមកនូវប្រភពចំណូលគ្រាន់បើជូនគ្រួសារ។ បង ថាច់ធីថី ជានា​រីគំរូ​ប៉ិនប្រសប់ការងារ និងអស់ពីចិត្តចំពោះបងប្អូននារី។

     ទទួលស្គាល់ការរួមចំណែកក្នុងពេលកន្លងបងថីបានសមាគមសហព័ន្ធន៍នារីស្រុកយ្វៀងហាយជូនលិខិតសរសើរសម្រេចស្នាដៃក្នុងចលនានារីផ្តើមអាជីពឆ្នាំ ២0២១៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.