16/08/2022 15:36
កាលពីថ្ងៃទី ១២ ខែសីហា សាលាបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាលគ្រប់គ្រងព័ត៌ មាន និងឃោសនាការស្ថិតក្រោមឱវាទក្រសួងព័ត៌មាន និងឃោសនាការសហការជាមួយស្ថានីយវិទ្យុ - ទូរទស្សន៍ត្រាវិញចាត់តាំងវគ្គបំពាក់បំប៉នចំណេះដឹង ជំនាញព័ត៌មាន ផ្សព្វផ្សាយអំពីជនជាតិ សាសនាជូនកម្មាភិបាល អ្នកយកសារព័ត៌មាន អ្នកកែសម្រួលនៅស្ថាប័នកាសែតត្រាវិញ ស្ថានីយវិទ្យុ - ទូរទស្សន៍ត្រាវិញ និងមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត។
សិក្ខាកាមទាំងអស់បានជ្រួតជ្រាបបណ្ដាខ្លឹមសារ៖ អំពីបណ្ដាជនជាតិនៅវៀតណាម គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស រដ្ឋស្ដីពីជនជាតិ និងការងារជនជាតិ ចំ ណេះដឹង ជំនាញព័ត៌មាន ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ស្ដីពីជនជាតិ និងការងារ ជនជាតិ លក្ខណៈ ស្ថានភាពសាសនានៅវៀតណាមនាពេលបច្ចុប្បន្ន បណ្ដាបញ្ហាគប្បី យកចិត្តទុកដាក់ចំពោះការងារព័ត៌មាន ផ្សព្វផ្សាយអំពីសាសនានៅវៀតណាម ជំនាញ ផ្សព្វផ្សាយពង្រីកតម្លៃប្រពៃណីប្រវត្តិសាស្រ្ត វប្បធម៌របស់ជនជាតិវៀតណាម បង្កើនការសាមគ្គីជនជាតិ សាមគ្គីសាសនាក្នុងការអនុវត្តន៍បណ្ដាគោលដៅពង្រីកសេដ្ឋកិច្ច សង្គម និងការពារមាតុភូមិ ជំនាញផ្សព្វផ្សាយពង្រីកបណ្ដាតម្លៃនៃការជំនឿ សាសនាក្នុងជីវភាព សង្គម ជំនាញផ្សព្វផ្សាយលើសារព័ត៌មាន និងមតិសង្គមអំពីស្ថានភាពសាសនា ជនជាតិ នៅវៀតណាម។
វគ្គបំពាក់បំប៉ននេះគឺដើម្បីលើកកម្ពស់ចំណេះដឹង ជំនាញផ្សព្វផ្សាយ ការគ្រប់គ្រងរបស់ រដ្ឋអំពីបញ្ហាជនជាតិ សាសនា។ ឆ្លងតាមរយៈនោះគឺដើម្បីបង្កើនជាងទៀតនូវចំណេះដឹង របស់កម្មាភិបាល បក្ខជន និងប្រជាជនអំពីកត្តាសំខាន់នៃបណ្ដាគោលនយោបាយ ច្បាប់ ស្ដីពីជនជាតិ ជំនឿ សាសនា បង្កើនស្មារតីប្រុងប្រយ័ត្នជាមួយបណ្ដាល្បិចកលឆ្លៀតឱកា សយកបញ្ហាជំនឿ ជនជាតិ សាសនាបង្កឲ្យជះឥទ្ធិពលអាក្រក់ដល់សណ្ដាប់ធ្នាប់ សុវត្ថិ ភាពសង្គម និងជីវភាពប្រជាជន ម្ចាស់ការតស៊ូបដិសេធទស្សនៈខុសឆ្គង ញុះញង់របស់ បណ្ដាអានុភាពជាអមិត្តអំពីបញ្ហាជនជាតិ សាសនានៅវៀតណាម៕
ដំណឹង - រូបថត៖ ថាច់ហ្វាង
បណ្តាកម្មាភិបាលចូលរួមបំប៉នចំណេះដឹងខាងគ្រប់គ្រងព័ត៌មាននិង ឃោសនាការ។
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។