• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំភឿកហ៊ឹង៖ អនុវត្តល្អរបបសម្រាប់គ្រួសារគោលនយោបាយ

22/07/2022 10:02

ក្នុងឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពលីពិការ (២៧ កក្កដាឆ្នាំ ១៩៤៧ ២៧ កក្កដាឆ្នាំ ២០២២) ឃុំភឿកហ៊ឹង ស្រុកថ្កូវគ្រោងទុក នឹងបំផុសចលនាអំណោយ ២១៨ ចំណែកសរុបតម្លៃជាង ៦៥ លានដុងដើម្បីចាត់តាំងពិធីជួបជុំបណ្ដាគ្រួសារគោលនយោបាយ ដើម្បីរំលឹកពីការបាត់បង់ជីវិត បណ្តាមុខសញ្ញាវិលត្រឡប់មកពីសមរភូមិដោយមានពិការភាពនៅលើរាងកាយ។

             អនុវត្តគុណធម៌ “ផឹកទឹកប្រភព” “ហូបផ្លែនឹកអ្នកដាំ” ឃុំភឿកហ៊ឹង តែងយកចិត្តទុកដាក់ អនុវត្តល្អគោលនយោបាយចំពោះគ្រួសារគោលនយោ​បាយ។ ផ្ដើមពីនោះជួយឲ្យជីវភាពរបស់បណ្ដាគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយបានកែ​លម្អ មានកម្រិតជីវភាពប្រហាក់ប្រហែល និងខ្ពស់ជាងកម្រិតជីវភាពមធ្យមរបស់​ប្រជាជនលើភូមិសាស្រ្ត។

            នាំយើងខ្ញុំទៅសួរសុខទុក្ខគ្រួសារមួយចំនួន ប្រការដែលធ្វើឱ្យយើងខ្ញុំមានក្ដីរីករាយ គឺគ្រួសារគោលនយោបាយទាំងនោះ សុទ្ធតែមានលំនៅឋានរឹងមាំ សមរម្យ ប្រកបដោយ​ផាសុកភាព។ ទើបទទួលបានការឧបត្ថម្ភថវិកាជួសជុលផ្ទះឧបការគុណ លោកយាយយឿងធីម៉ាយ នៅភូមិផ្សារសំដែងក្ដីរីករាយ៖ ខ្ញុំមានក្ដីរំភើបចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះបណ្ដាមុខ​សញ្ញាដូចជាគ្រួសារខ្ញុំ។ កាលពីមុនគ្រួសារក៏ទទួលបានការឧបត្ថម្ភផ្ទះឧបការគុណ ពេលផ្ទះទ្រុឌទ្រោមនោះបែរជាបានឧបត្ថម្ភថវិកាជួសជុលទៀត។ ក្រៅពីការឧបត្ថម្ភលំនៅឋាន រដ្ឋអំណាចមូលដ្ឋាននៅទាំងមកសួរសុខទុក្ខ ជូនអំណោយជាញឹកញាប់ ជួយឱ្យរូបខ្ញុំមិនបាច់បារម្ភពីការហូបចុក ការស្នាក់នៅពេលមានវ័យចាស់។

បងត្រឹងទុ្រងទឿង លេខាសម្ព័ន្ធយុវជនឃុំ ជូនអំណោយដល់គ្រួសារគោលនយោបាយ។

            ក៏នៅក្នុងផ្ទះឧបការគុណបានសាងសង់ប៉ុន្មានឆ្នាំមុននេះ លោកយាយង្វៀងធី​ហាយ(អាយុ ៩២ ឆ្នាំ) នៅភូមិផ្សារ បានឱ្យដឹង៖ ខ្ញុំមានកូនពលីជីវិតក្នុងសមរភូមិ គ្រួសារបានទទួលស្គាល់ជាគ្រួសារយុទ្ធជនពលី អ្វីដែលបក្ស និងរដ្ឋផ្ដល់មកវិញសម្រាប់​គ្រួសារខ្ញុំ ស័ក្ដិសមជាមួយអ្វីដែលគ្រួសារបានពលី។ ក្រៅពីការឧបត្ថម្ភផ្ទះ គ្រួសារនៅបានបណ្ដាផ្នែកពាក់ព័ន្ធមកសួរសុខទុក្ខ ថែទាំសុខភាពដើម្បីរូបខ្ញុំមានសុខភាពល្អ​បានរស់នៅប្រកបដោយភាពកក់ក្ដៅជាមួយកូនចៅក្នុងគ្រួសារ។

            ក្រៅពីការអនុវត្តន៍របបគោលនយោបាយតាមការកំណត់ រណសិរ្ស និងបណ្ដាអង្គការមហាជន ក៏តែងបំផុសចលនាបណ្ដាគ្រួសារដែលធូរធាលើភូមិសាស្រ្ត ឧបត្ថម្ភកជន សប្បុរសជននៅកន្លែងនានាជូនអំណោយដល់បណ្ដាគ្រួសារនៅលើភូមិសាស្រ្ត ក្នុងនោះគ្រួសារគោលនយោបាយក៏បានអាទិភាព។ សហការជាមួយគ្រួសារ នាំយកអ្នកមានវ័យចាស់ស្ថិតក្នុងគ្រួសារគោលនយោបាយទៅសម្រាកលម្ហែនៅតាមខេត្តមួយចំនួន ចាត់តាំងកន្លែងកម្សាន្ត បំផុសចលនាមុខសញ្ញាគោលនយោបាយជាអ្នកមានវ័យ​ចាស់ហាត់ប្រាណបំប៉នសុខភាព។ល។ ដើម្បីលោកយាយលោកតារស់នៅមាំមួន រស់នៅល្អ និងសំដែងពីវ័យចាស់គំរូភ្លឺស្វាង។

            អ្នកស្រីត្រឹងធីជី ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹង បានឱ្យដឹងថា៖ ផ្ដើមពីការកៀរគររណសិរ្ស បណ្ដាអង្គការមហាជនចូលរួមអនុវត្តការងារតបស្នងសងគុណ ញ៉ាំងឱ្យការងារតបស្នងសងគុណបំពាក់ដោយអត្ថន័យជ្រាលជ្រៅជាងក្នុងជីវភាពសង្គម បានសំដែងទៅជាទង្វើយ៉ាងជាក់ស្ដែង។ រយៈពេលកន្លង បណ្ដាអង្គការមហាជន បំផុសចនា​បានអំណោយជាច្រើនចំណែកជូនដល់គ្រួសារគោលនយោបាយ ចាត់តាំងការពិនិត្យ ផ្ដល់ថ្នាំដោយឥតគិតថ្លៃសម្រាប់មុខសញ្ញាគោលនយោបាយ រួមវិភាគទានកសាងលំនៅឋាន​សម្រាប់បណ្ដាគ្រួសារគោលនយោបាយ។ល។ ជាបណ្ដាកិច្ចការប្រកបដោយភាពចាំបាច់​សម្រាប់មុខសញ្ញាគោលនយោបាយជាច្រើន។

            បងត្រឹងទ្រុងទឿង លេខាសម្ព័ន្ធយុវជនឃុំភឿកហ៊ឹងបានឱ្យដឹង៖ ក្នុងបណ្ដាខែដើមឆ្នាំ ២០២២ សម្ព័ន្ធយុវជនឃុំ សហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធអនុវត្តកិច្ចការជាង ៣០ យ៉ាង ទាក់ទងដល់ការថែទាំ គិតគូរដល់គ្រួសារគោលនយោបាយ ក្នុងនោះ មានការសហការជាមួយរណសិរ្ស បណ្ដាអង្គការមហាជនមូលដ្ឋាន ជូនអំណោយដល់គ្រួសារគោលនយោបាយ ជូនអំណោយ ទទួលទំនុកបម្រុងការរៀនសូត្រ​របស់កូនចៅគ្រួសារគោលនយោបាយ។ល។ដើម្បីប្អូនៗបានរៀនសូត្រល្អប្រសើរជាង។

            ឃុំភឿកហ៊ឹង មានគ្រួសារគោលនយោបាយចំនួន ២១៨ គ្រួ ក្នុងនោះមានគ្រួសារយុទ្ធ​ជនជំងឺចំនួន ២៧ គ្រួ គ្រួសារយុទ្ធជនពលីចំនួន ២៩ គ្រួ អ្នកម្ដាយវៀតណាមវីរភាពចំនួន ២៩ រូប(មានអ្នកមា្ដយ ១ រូបនៅរស់)។ ក្នុងឱកាសបុណ្យតេត ចូលឆ្នាំថ្មីឆ្នាំ ២០២២ មូលដ្ឋានបំផុសចលនាបានអំណោយជាង ៩០ ចំណែកជូនដល់បណ្ដាគ្រួសារ​គោលនយោបាយ មូលដ្ឋានចាត់តាំងពិនិត្យលំនៅឋានរបស់គ្រួសារចំនួន ២៧ ខ្នងដើម្បីស្នើទៅថ្នាក់លើឧបត្ថម្ភថវិកាជួសជុល៕ 

អត្ថបទ‑រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.