02/08/2022 08:50
ស្រុកទីវកឹងមានយុវជនស្ម័គ្រចិត្ត ២.៨៥២ លើកនាក់ ក្នុងនោះមានយុជនខ្មែរជាង ៣០% បានចូលរួមបណ្តាសកម្មភាពក្នុងស្រុក។ ខែកក្កដា ជាខែកំពូលនៃការផ្សព្វផ្សាយអប់រំប្រវេណីបដិវត្តន៍ និងគុណធម៌ “ផឹកទឹកនឹកប្រភពដើម” “តបស្នងសងគុណ” ជូនដល់យុវជនក្នុងស្រុកពីអត្ថន័យ សារៈសំខាន់នៃទិវាយុទ្ធជនពិការ អំពីប្រវត្តិសាស្រ្ត ប្រវេណីតស៊ូដ៏អង់អាចក្លាហានរបស់កងទ័ព និងប្រជាជនដើម្បីការពារមាតុភូមិ។ ចង្អុលការបណ្តាសម្ព័ន្ធយុវជនស្ថិតក្រោមឱវាទទៅសួរសុខទុក្ខ និងជូនអំណោយ ២៣០ ចំណែកដល់គ្រួសារយុទ្ធជនពិការគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍នៅបណ្តាឃុំ ទីប្រជុំជនជាមួយនឹងចំនួនទឹកប្រាក់ជាង ១៤៥ លានដុង។។ ចាត់តាំងធ្វើអនាម័យបរិស្ថាននៅបូជនីយដ្ឋានវីរយុទ្ធជនពលីស្រុក ។
យុវជនស្ម័គ្រចិត្តរដូវវិស្សមកាលស្រុកទីវកឹងអញ្ជើញទៅសួរសុខទុក្ខមីងត្រឹងធីវ៉ឹង នៅភូមិស្វាយជ្រំ។
បងថាច់ធីធូធ្វី នៅភូមិកញ្ចោងផ្សារ ឃុំ ភូកឹងជាសិស្សសាលាមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំស្រុកទីវកឹង ជាអ្នកស្ម័គ្រចិត្តចូលរួមយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២0២២។ បង ធូធ្វីបានឲ្យដឹងថា៖ ខ្ញុំពិតជាមានមោទនភាពណាស់ដោយបានកើត និងធំដឹងក្តីនៅស្រុកទីវកឹងជាស្រុកដែលពោរពេញដោយប្រវេណីបដិវត្តន៍។ ស្រុកទីវកឹងរីកចម្រើនបានដូចសព្វថ្ងៃ ដោយសារគុណូបការៈដ៏ធំធេងរបស់វីរជនយុទ្ធជនពលីដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ ដើម្បីប្រជាជនបានក្តីសុខសន្តិភាព និងសុភមង្គល។ ចូលរួមអនាម័យនៅបូជនីយដ្ឋានវីរយុទ្ធជនពលីស្រុកខ្ញុំមានអារម្មណ៍អាណោចអធ័មណាស់ និងកាន់តែយល់ច្បាស់អំពីការលះបង់ដ៏អស្ចារ្យរបស់យុទ្ធជនពលី។ គាត់គ្រប់រូបជាអ្នកមានភូមិកំណើតនៅស្រុកទីវកឹងដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធនៅសមរភូមិតាមការអំពាវនាវរបស់មាតុភូមិ ប៉ុន្តែគាត់គ្រប់រូបបានព្រាត់ប្រាសគ្រួសាររហូត។ ដោយយល់សេចក្តីទុក្ខនៃការព្រាត់ប្រាសនោះ ខ្ញុំកាន់តែយល់អំពីតម្លៃនៃសន្តិភាព ឯករាជ្យ និងសេរីភាពនាពេលបច្ចុប្បន្ន។ ក្នុងនាមជាយុវជន ខ្ញុំនឹងបន្តការខិតខំរៀនសូត្រពលកម្មច្នៃប្រតិដ្ឋ លត់ដំអត្តចរិតឲ្យបានល្អ ប្តេជ្ញាចិត្តចូលរួមកសាង និងការពារមាតុភូមិ។
យុវជនស្ម័គ្រចិត្តរដូវវិស្សមកាលស្រុកទីវកឹងកំពុងអនាម័យនៅបូជនីយដ្ឋានវីរយុទ្ធជនពលីស្រុក។
បងស៊ើងធីង៉ុកទ្រិញ នៅអនុសង្កាត់ទី ២ ទីប្រជុំជនទីវកឹងបានឲ្យដឹង៖ មកអនាម័យនៅបូជនីយដ្ឋានវីរយុទ្ធជនពលីស្រុកខ្ញុំមានចិត្តអាណោយអាធ័ម និង មានការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនពលីផង។ ខ្ញុំតែងដាស់សតិដោយខ្លួនឯងថា ត្រូវតែមានភារកិច្ចចំពោះមាតុភូមិ ប្រទេសជាតិ បន្តប្រវេណីអង់អាចក្លាហានរបស់វីរយុទ្ធជនពលី ដើម្បីរួមចំណែកជាមួយយុវជនចូលរួមកសាងមាតុភូមិឲ្យបានសម្បូរ រុងរឿង។
បងត្រាងវ៉ាំងថាំងអនុលេខាសម្ព័ន្ធយុវជនស្រុក ទីវកឹងបានឲ្យដឹងថា៖ ជាច្រើនឆ្នាំមកនេះ សម្ព័ន្ធយុវជនស្រុកតែងយកចិត្តទុកដាក់អនុវត្តល្អការងារផ្សព្វផ្សាយ អប់រំប្រវេណីបដិវត្តន៍ជូនដល់សមាជិកយុវជន។ ជាពិសេសក្នុងឱកាសខែកក្កដា រៀងរាល់ឆ្នាំ ជាខែកំពូលក្នុងការអនុវត្តសកម្មភាព “តបស្នង សងគុណ ផឹកទឹកនឹកប្រភពដើម” ដូចជា៖ ចាត់តាំងទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព យុទ្ធជនពិការ-ជំងឺញាតិសន្តានយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍។ បំផុសចលនាចេញទ័ពស្ម័គ្រចិត្ត ដើម្បីអនាម័យបរិស្ថាន នៅបូជនីយដ្ឋានវីរយុទ្ធជនពលី ចាត់តាំងអុជធូបរំលឹកគុណវីរយុទ្ជជនពលី៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។