11/08/2022 15:47
កាលពីថ្ងៃទី ០៧ សីហា គណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលស្រុកថ្កូវចាត់តាំងចេញទ័ពទិវាកំពូលយុទ្ធជនស្ម័គ្រចិត្តដើម្បីប្អូនៗជាទីស្រឡាញ់។ គណៈបញ្ជាការថ្នាក់ឃុំ ទីប្រជុំជនចេញទ័ពព្រមៗគ្នាប្រជុំជីវភាពរដូវវិស្សមកាល និងជូនអំណោយដល់សិស្សានុសិស្ស។ គណៈបញ្ជាការថ្នាក់ស្រុកសហការជាមួយសម័្ពន្ធយុវជនខេត្តចាត់តាំងជូនអំណោយ អាហារូបករណ៍ និងប្រគល់ជូនសំណង់កន្លែងប្រជុំជីវភាព សម្រាប់លេងកំសាន្តរបស់ប្អូនៗ។
នៅទីនេះ សម័្ពន្ធយុវជនខេត្តបានជូនអាហារូបករណ៍ ១១ ចំណែកដល់សិស្សក្រីក្ររៀនពូកែ អាហារូបករណ៍មួយចំណែកៗតម្លៃ ២០០.០០០ ដុង និងជូនអំណោយ ៣០ ចំណែក មួយក្នុងចំណែកៗតម្លៃ ២០០.០០០ ដុង។ សម័្ពន្ធយុវជនស្រុកថ្កូវជូនអំណោយ ២០ ចំណែក ក្នុងមួយចំណែកៗតម្លៃ ២០០.០០០ ដុង។ ទន្ទឹមនឹងនោះ ប្រគល់ជូនសម័្ពន្ធយុវជនឃុំតឹងស៊ើងសំណង់កន្លែងប្រជុំជីវភាព សម្រាប់លេងកំសាន្តរបស់ប្អូនៗកុមារ បានដាក់នៅសាលាបឋមសិក្សាតឹងស៊ើង សរុបថវិកាសាងសង់ ២៥ លានដុង៕
ពិធីជូនសិក្ខូបករណ៍ដល់សិស្ស។ ខាក់លឿង-តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។