• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ក្លឹបផ្សព្វផ្សាយអប់រំណែនាំមុខសញ្ញាប្រព្រឹត្តអំពើល្អ

30/08/2022 05:38

បច្ចុប្បន្ន ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្តឃុំលឿងហ្វា (អា) ស្រុកចូវថាញ់ បានរក្សាលំនឹង ប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក មានស្មារតីយល់ដឹងខ្ពស់ក្នុងការប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ នោះជាលទ្ធផលក្នុងការជ្រោមជ្រែងបណ្ដាចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពេស់នៅវប្បធម៌” ចលនា “ទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុប្រទេស”នៅមូលដ្ឋាន។

             អនុសេនីយ៍ឯក ត្រឹងខាយស្វឹង អនុប្រធាននគរបាលឃុំលឿងហ្វា(អា)បានឱ្យដឹងថា៖ ដោយបានការគាំទ្ររបស់ទូទាំងប្រជាជនក្នុងកិច្ចការការពារសន្តិសុខមាតុប្រទេស ម៉្លោះហើយជាច្រើន​ឆ្នាំ​កន្លង បណ្ដាភូមិលើភូមិសាស្រ្តឃុំសុទ្ធតែបានទទួលស្គាល់ជាភូមិ​សុវត្ថិភាពអំពីសន្តិសុខ​សណ្ដាប់ធ្នាប់ ជួយឱ្យមូលដ្ឋានអនុវត្តសម្រេចបណ្ដាលក្ខឋានជនបទថ្មី។ គួរពណ៌នាដល់ការគាំទ្ររបស់បណ្ដាវត្តខ្មែរនៅលើ​ភូមិសាស្រ្តឃុំ ពិសេសគឺសកម្មភាពរបស់ក្លឹប “ផ្សព្វផ្សាយអប់រំណែនាំមុខសញ្ញាប្រព្រឹត្តអំពើល្អ” នៅវត្តពោធិវង្សារាម(ចុងទ័ព) រួមចំណែកអប់រំមុខសញ្ញាជាច្រើនដែលមានបាតុភាពបំពានច្បាប់ មានការកែប្រែគំនិតប្រព្រឹត្តសប្បុរសធម៌ជាដើម។

ព្រះតេជគុណ ថាច់ហ៊ុង ស្រាវជា្រវឯកសារបម្រើឱ្យការផ្សព្វផ្សាយ។

            ក្លឹប “ផ្សព្វផ្សាយអប់រំណែនាំមុខសញ្ញាប្រព្រឹត្តអំពើល្អ” វត្តចុងទ័ព បានបង្កើត និងធ្វើសកម្មភាព​កាលពីឆ្នាំ ២០១២ ដោយមានសមាជិកជាង ១០ អង្គ-រូបចូលរួម អាស្រ័យដោយព្រះចៅអធិការ​ធ្វើជាអធិការក្លឹប។ ផ្នែកនគរបាលឃុំក៏សហការបានល្អជាមួយវត្ត ជាមួយក្លឹបធ្វើល្អការងារផ្សព្វផ្សាយ ក្នុងព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាជន។ ការផ្សព្វផ្សាយផ្ដោតទៅលើបណ្ដាខ្លឹមសារ​ដែលមហាជនយកចិត្តទុកដាក់ ក្នុងនោះមានសកម្មភាពរបស់បណ្ដាជនល្មើស បណ្ដាល្បិចកលសំដៅធ្វើឱ្យបែកបាក់សាមគ្គីរវាងបណ្ដាជនជាតិរបស់បណ្ដាអានុភាពជាអមិត្ត ល្បិចកលរបស់ជនបោកប្រាស់ដើម្បីជួយឱ្យប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នផង ថ្កោលទោសចំពោះទង្វើឆ្គាំឆ្គងរបស់មុខសញ្ញាមួយចំនួនបានកែប្រែគំនិតប្រព្រឹត្តអំពើល្អ។ ក្នុងការងារសហការ ផ្នែកនគរបាលឃុំក៏ឧបត្ថម្ភឯកសារសម្រាប់ក្លឹបដូចជា៖ទស្សនាវដ្ដី “ព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន” ជាព័ត៌មានមូលដ្ឋានយ៉ាងសំខាន់ៗ ជួយឱ្យបណ្ដាសមាជិកក្នុងក្លឹបក្ដាប់ និងធ្វើការផ្សព្វផ្សាយ​ដល់ជនរួមជាតិខ្មែរបានល្អប្រសើរជាង។ ដោយអាស្រ័យរក្សាសកម្មភាពបានល្អ ជារៀងរាល់ឆ្នាំ ក្លឹបតែងបានគណៈនាយកនគរបាលខេត្តជូនលិខិតសរសើរ។ ឆ្នាំ ២០១៨ សមូហភាពក្លឹប បានគណៈកម្មាធិការប្រជាជនខេត្តជូនលិខិតសរសើរអំពីស្នាដៃឆ្នើមក្នុងច​លនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុប្រទេស។

            វត្តចុងទ័ព មានគ្រួសារពុទ្ធបរិស័ទចំណុះជើងវត្តជាង ១.០០០ គ្រួ។ ក្នុងបណ្ដាថ្ងៃឧបោសថសីល ថ្ងៃបុណ្យទាន ពុទ្ធបរិស័ទអញ្ជើញមកវត្តច្រើនបង្គួរ។ អាស្រ័យហេតុនោះ“ផ្សព្វផ្សាយអប់រំណែនាំមុខសញ្ញាប្រព្រឹត្តអំពើល្អ” នៅវត្តពោធិវង្សារាម(ចុងទ័ព)  ជួយឱ្យជនរួមជាតិខ្មែរកាន់តែខិតជិតនឹងព័ត៌មានសំខាន់ៗពីក្លឹប ជនរួមជាតិខ្មែរមិនត្រឹមតែមានស្មារតីយល់ដឹងក្នុងការបំបាត់បណ្ដាគ្រោះអបាយមុខសង្គម រក្សាលំនឹងសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមប៉ុណ្ណោះឡើយ នៅទាំងរួម​ចំណែកឆាប់នាំយកសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្សចូលទៅក្នុងជនរួមជាតិខ្មែរនៅទី​នោះទៀតផង។

            ព្រះតេជគុណ ថាច់ហ៊ុង ព្រះចៅអធិការ-អធិការក្លឹប “ផ្សព្វផ្សាយអប់រំណែនាំមុខសញ្ញាប្រព្រឹត្តអំពើល្អ” នៅវត្តពោធិវង្សារាម(ចុងទ័ព) មានថេរដីកាឱ្យដឹងថា៖ ការងារផ្សព្វផ្សាយ​មានតួនាទីយ៉ាងសំខាន់ ក្នុងបណ្ដាថ្ងៃឧបោសថសីលប្រចាំខែពុទ្ធបរិស័ទអញ្ជើញមក​វត្តប្រតិបត្តិកិច្ចការជំនឿ ពុទ្ធសាសនាក៏ច្រើន ងាយស្រួលដល់ការផ្សព្វផ្សាយ ម៉្លោះហើយពេលបានមូលដ្ឋានបំផុសចលនាបង្កើតក្លឹប អាត្មាពិគ្រោះយោបល់ជាមួយគណៈអារាមាភិបាលបានឯកភាពបង្កើតឡើង និង ផ្ដើមធ្វើសកម្មភាពមកដល់ពេលនេះ ញ៉ាំងឱ្យពុទ្ធបរិស័ទកាន់តែលើកកម្ពស់បន្ទុក​របស់ខ្លួនក្នុងការអប់រំកូនចៅដើម្បីកុំឱ្យបំពានច្បាប់។ ជនរួមជាតិខ្មែរបើសិនឃើញ​បណ្ដាករណីដែលមានអំពើប្រព្រឹត្តបំពាន ធ្វើឱ្យឥទ្ធិពលដល់សណ្ដាប់ធ្នាប់របស់មូលដ្ឋាននោះ រួមគ្នាផ្ដល់ដំណឹងដល់ផ្នែកមានសមត្ថកិច្ចធ្វើការដោះស្រាយ។ ផ្ដើមពីនោះសណ្ដាប់ធ្នាប់ក្នុងជីវភាពរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តតែងបានរក្សាល្អ ចំនួនករណីបំពានច្បាប់ថយចុះគួរឱ្យពណ៌នា។

            មិនត្រឹមតែទទួលបានការស្ងើចសរសើរអំពីស្នាដៃចំពោះសមូហភាពឡើយ ទាំងព្រះតេជគុណថាច់ហ៊ុង ជាអធិការក្លឹបផ្ទាល់ ដោយមានការជ្រោមជ្រែង  និងអនុវត្តល្អបណ្ដាចលនា ម៉្លោះហើយក្នុងដំណាក់កាល ២០១៣-២០១៨ ព្រះតេជគុណ អធិការក្លឹបបានគណៈកម្មាធិការប្រជាជនខេត្តប្រគេនបណ្ណសរសើរជាមួយស្នាព្រះហស្ដអនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ រស់នៅល្អទាំងសាសនា ថ្លៃថ្លាទាំងសង្គម”៕    ​​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.