
ក្នុងបណ្តាថ្ងៃធម្មតា វត្តអារាមគឺជាកន្លែងដែលពុទ្ធបរិស័ទបូជាដោយបូជនីវត្ថុផ្សេងៗ ដែលព្រះសង្ឃគ្រប់អង្គគឺជាបដិគ្គាហកៈការបូជារបស់ពុទ្ធបរស័ទ។ ប៉ុន្តែពេលប្រទេសជាតិនិយាយរួម ខេត្តយើងនិយាយដោយឡែកជួបការលំបាកដោយមហាអាសន្នរោគកូវីដ-១៩ ដូចសព្វថ្ងៃនេះ ព្រះសង្ឃគ្រប់ព្រះអង្គបែរមកអនុវត្តការងារសប្បុរសធម៌សង្គម ជួយដល់បណ្តាស្ថានភាពលំបាកវិញ។
12/08/2021 15:09
ប្រកបរបរផលិតស្រូវជាច្រើនឆ្នាំ ប៉ុន្តែគ្រួសារ បងគឹមង៉ុកឡៀង នៅភូមិត្រពាំងក្រពើ ឃុំឡុងស៊ើង ស្រុកកូវង៉ាង មិនអាចរួចផុតពីក្រ។ ផ្តើមពីនោះដោយឃើញមានកសិករជាច្រើននៅក្នុងភូមិបង្វែរដីផលិតស្រូវមកដាំដំណាំផ្តល់ប្រភពចំណូលខ្ពស់ បងឡៀងក៏ធ្វើតាម។ បងបង្វែរ ផ្ទៃដីផលិតស្រូវ ០២ កុង មកដាំដំណាំតាមគោលលំនាំ “ចំណាយកម្លាំង ដើម្បីធ្វើចំណេញ” ។
27/07/2021 07:35
ជាមួយផ្ទៃដីចម្ការដូងលៃ ០១ ហិកតា កសិករ ថាច់ភឿង នៅភូមិអូរវែងចាស់ ឃុំហ៊ុងហ្វា ស្រុកទីវកឹងបានប្រថុយកែប្រែ ០,៥ ហិកតាដើម្បីដាំដូងក្រអូបផ្ដល់លទ្ធផលសេដ្ឋកិច្ចលំនឹង។
09/07/2021 08:51
អនុវត្តផែនការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកសិកម្ម អាស្រ័យដោយមូលដ្ឋានបំផុសចលនា បណ្ដាឆ្នាំកន្លង នៅលើភូមិសាស្រ្តស្រុកកូវកែ មាមីងកសិករភាគច្រើនបានផ្លាស់ប្ដូរពូជដំណាំសមស្រប និងមានច្រកចេញលំនឹង បង្កើនប្រភពចំណូលជូនគ្រួសារ។ ក្នុងនោះ មានជាគំរូគឺទម្រង់ដាំដូងតាកែតឿរបស់គ្រួសារកសិករត្រឹងថាញ់ខើយ នៅភូមិបឹងលើង(អា) ឃុំតាមង៉ាយជំហានដំបូងនាំមកប្រភពចំណូលសេដ្ឋកិច្ចលំនឹង។
25/06/2021 08:29
ប្អូនថាច់ធីខាញ់ឡិន កើតឆ្នាំ ២០០៨ សិស្សថ្នាក់ទី ៧/៤ សាលាអនុវិទ្យា ល័យលឿងហ្វា។ ប្អូនសម្រេចកិត្តិនាមជាសិស្សគ្រាន់បើ ពូកែ រយៈកាល ០៧ ឆ្នាំបន្តបន្ទាប់។ ដោយឡែកឆ្នាំសិក្សា ២០២០-២០២១ នេះ ខាញ់ឡិនសម្រេចកិត្តិនាមជាសិស្សពូកែមុខវិជ្ជាប្រវត្តិសាស្ត្រថ្នាក់ស្រុក។
18/06/2021 07:44
ជាមួយនឹងស្មារតីហ៊ានគិត-ហ៊ានធ្វើ និងហ៊ានប្រឈមមុខនឹងការលំបាកសាកល្បង ក្នុងជីវភាព បានជួយឲ្យកសិករត្រឹងវុាំងជុង នៅភូមិអូរត្រែ ឃុំថាញ់ម៉ី ស្រុចូវថាញ់ ពុះពារឈានឡើងរួចផុតពីភាពក្រីក្រ។
15/06/2021 08:34
ដោយប្ដេជ្ញាចិត្តធ្វើមាននៅលើផ្ទៃដីផលិតកសិកម្មរបស់ខ្លួន កាលពីឆ្នាំ ២០១០ ក្រោយពេលបានមូលដ្ឋានបោះឆ្នោតជ្រើសតាំងធ្វើជាអនុលេខាសាខាបក្សភូមិចុង ផ្នោរ ប្រការដែលគួរឲ្យរសាប់រសល់ បារម្ភដំបូងបង្អស់របស់លោកមា ថាច់ង៉ុក ដាក គឺអត្រាគ្រួសារក្រីក្ររបស់ភូមិនៅខ្ពស់ (ជិត ៩០% បើប្រៀបជាមួយនឹងចំនួនគ្រួសាររួមរបស់ភូមិ) ក្នុងនោះមានគ្រួសារលោកមាផងដែរ។
21/05/2021 08:14
អាស្រ័យមានស្នាដៃច្រើន លោកគឹមម៉ាកលីបានគណៈកម្មាធិការបក្សស្រុក និងគណៈកម្មាធិការប្រជាជនស្រុកថ្កូវជូនលិខិត សរសើរជាច្រើនច្បាប់ដោយមានស្នាដៃក្នុងការអនុវត្តន៍ចលនាប្រឡងប្រណាំង “អតីតយុទ្ធជនគំរូ” ដំណាក់កាល ២០០៩-២០១៤ ឆ្នើមក្នុងការអនុវត្តន៍ទម្រង់ “រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ” ដំណាក់កាល ២០១១-២០១៦ ឆ្នើមក្នុងសន្និបាតកសិករគំរូជឿនលឿនដំណាក់កាល ២០១០-២០១៥ ឆ្នើមក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ដំណាក់កាល ២០១០-២០២០។ មានស្នាដៃក្នុងការកសាង និងពង្រីកទូលាយទម្រង់គំរូជឿនលឿនក្នុងចលនាមហាជនការពារសន្តិសុខមាតុប្រទេសដំណាក់កាល ២០០៦-២០១៦។ លោកជាបក្ខជនសម្រេចឆ្នើមភារកិច្ច ៥ ឆ្នាំបន្តបន្ទាប់ ២ ដំណាក់កាល ២០១០-២០១៥ និង ២០១៦-២០២០ ព្រមទាំងបានស្ងើចសរសើរជូនរង្វាន់ស្នាដៃជាច្រើនដទៃទៀត។
18/05/2021 08:55
លោកមាគឹមត្រឿងអាយុ ៧៦ ឆ្នាំនៅភូមិកិញឆាង ឃុំហ្វាឡើយ ស្រុកចូវថាញ់ ជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ និងគណៈអារាមាភិបាលវត្តគងជ័យរឹងរិទ្ធិស័ក (ផ្នោរកំបុត) ឃុំហ្វាឡើយ ស្រុកចូវថាញ់។ គាត់បានពង្រីកតួនាទី របស់ខ្លួនចូលរួមជាមួយគណៈអារាមាភិបាលវត្ត ផ្សព្វផ្សាយការងារបោះឆ្នោតតំណាងរដ្ឋសភានីតិ កាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ចាប់ តាំងពីខែមករាឆ្នាំ ២០២១ មកទល់ពេលនេះ។
11/05/2021 08:38
អ្នកគ្រូថាច់ធីហ្វីបង្រៀននៅសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុកយ្វៀងហាយ។ ដោយស្រឡាញ់អាជីព អ្នកគ្រូតែងរួមចំណែករក្សាស្នាដៃអប់រំនិងបណ្តាចលនារបស់សាលាឲ្យរីកចម្រើនជានិច្ច។
30/04/2021 15:29
ថ្វីត្បិតតែសង្រ្គាមបានកន្លងផុតទៅអស់រយៈកាល ៤៦ ឆ្នាំហើយក្តី តែស្លាកស្នាមនៅជាប់ជានិច្ចក្នុងរាងកាយយុទ្ធជនពិការប្រភេទ ៤/៤ ថាច់ សារ៉ិន(កើតឆ្នាំ ១៩៥៣) នៅភូមិសំរោងធំ (ចុងក្រោម) ឃុំម៉ីចាញ់ ស្រុកចូវថាញ់។ ពេលធាតុអាកាស ប្រែប្រួល ក៏ដូចជាពេលធ្វើការងារធ្ងន់ម្តងៗ គាត់ ចុកចាប់យ៉ាងខ្លាំង ដោយសាអំបែងគ្រាប់បែកជាប់ ក្នុងខ្លួន ។ ទោះជាដូច្នោះក្តី ដោយមានគុណសម្បត្តិ ជាកងទ័ពអ៊ំហូ គឺជាអ្នកមានឆន្ទៈមោះមុត មានស្មារតីតស៊ូជម្នះរាល់ការលំបាកខិតខំពលកម្មផលិត ពង្រីកសេដ្ឋកិច្ចជូនគ្រួសារ និងចូលរួមបណ្តាចល នាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ជាពិសេសអនុវត្តល្អ ភារកិច្ចជាសមាជិកនគរបាល រក្សាលំនឹងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ចូលរួមកសាងភូមិសំរោងធំសម្រេចលក្ខឋានភូមិ វប្បធម៌ ជនបទថ្មីនាឆ្នាំ ២០២១ ។