• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

បណ្តាកសិករហ៊ានគិត-ហ៊ានធ្វើ៖ឈានមុខក្នុងការផ្តើមអាជីព

15/06/2021 08:34

ដោយប្ដេជ្ញាចិត្តធ្វើមាននៅលើផ្ទៃដីផលិតកសិកម្មរបស់ខ្លួន កាលពីឆ្នាំ ២០១០ ក្រោយពេលបានមូលដ្ឋានបោះឆ្នោតជ្រើសតាំងធ្វើជាអនុលេខាសាខាបក្សភូមិចុង ផ្នោរ ប្រការដែលគួរឲ្យរសាប់រសល់ បារម្ភដំបូងបង្អស់របស់លោកមា ថាច់ង៉ុក ដាក គឺអត្រាគ្រួសារក្រីក្ររបស់ភូមិនៅខ្ពស់ (ជិត ៩០% បើប្រៀបជាមួយនឹងចំនួនគ្រួសាររួមរបស់ភូមិ) ក្នុងនោះមានគ្រួសារលោកមាផងដែរ។

 

លោកមាថាច់ង៉ុកដាក​ ។

     លោកមាថាច់ង៉ុកដាក នៅភូមិចុងផ្នោរ ឃុំធ្វឹងហ្វា ស្រុកកូវង៉ាងបានចែករំលែកថា៖ ឆ្នាំ ២០១២ ក្រោយពេលបានចូលរួមវគ្គហ្វឹកហាត់បច្ចេកទេស ដាំម្ទេសដៃនាង នៅស្រុកកូវជី ទីក្រុងហូជីមិញ ខ្ញុំវិលត្រឡប់មកផ្ទះ កែប្រែដីស្រែប្រមាណ ០៣ កុងដាំពិសោធន៍ម្ទេសដៃនាង រួចទទួលបានលទ្ធផល ខ្ពស់ រួចបំផុសចលនាប្រជាជននៅក្នុងភូមិធ្វើតាម។ អាស្រ័យពូជដំណាំម្ទេសសមស្របជាមួយដីផ្នោរខ្សាច់ ក្រោយរយៈកាលពី ៨០-៩០ ថ្ងៃ ម្ទេសនឹង អំណោយផល រួចប្រមូលផលអូសអន្លាយដល់ ពី ០៦-០៧ ខែ។ ក្នុងមួយឆ្នាំដាំបាន ០២ រដូវ និង បានក្រុមហ៊ុនប្រមូលទិញផលិតផលញ៉ាំងឱ្យកសិករនឹងនរចិត្តដាំដោយមិនបារម្ភពីរឿងឈ្មួញ គាបតម្លៃ។ ទម្រង់ដាំម្ទេសបានរក្សារហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន អាស្រ័យដោយជះឥទ្ធិពលអំពីអសន្នរោគកូវីដ-១៩ បណ្តាឲ្យតម្លៃម្ទេសថយចុះក្នុងមួយគីឡូក្រាមនៅប្រមាណ ១២.០០០ ដុង។ ក្នុងរយៈពេលបុណ្យតេតកន្លងហើយនេះ ម្ទេសក្នុងមួយគីឡូក្រាមមានតម្លៃពី ៥០.០០០- ៧០.០០០ ដុងញុាំងឲ្យកសិករដាំម្ទេសប្រមូលបានប្រាក់ចំណូលខ្ពស់។ បើប្រៀបជាមួយនឹងបណ្តាដំណាំផ្សេងការដាំម្ទេសដៃនាង មាមីងកសិករទទួលបានទិន្នផលខ្ពស់ជាងពី ០៤-០៥ ដង។
     ផ្តើមពីគ្រួសារជួបការលំបាកមួយ ប៉ុន្តែក្នុងរយៈពេល ០១ ឆ្នាំមកអាយនេះ គ្រួសារលោកមា​ ថាច់ង៉ុកដាក បានឈានឡើងរួចផុតពីភាពក្រីក្រ។ ដោយបានឃើញទម្រង់ដាំម្ទេសដៃនាងរបស់លោកមាងាយដាំ និងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ម៉្លោះ ហើយ បច្ចុប្បន្ននេះ នៅក្នុងភូមិមានគ្រួសារប្រ មាណ ៥០ គ្រួ ដាំម្ទេសដៃនាងបានជាង ១៦ ហិកតា។ បងថាច់ភីរុន នៅភូមិចុងផ្នោរបានឲ្យ ដឹង៖ ដោយបានឃើញទម្រង់ដាំម្ទេសដៃនាងនាំ មកលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង គ្រួសារខ្ញុំជួលដីស្រែ ០២ ​កុងដាំពិសោធន៍។ ពេលទើបតែដាំបានលោកមាដាក ណែនាំបច្ចេកទេសដោយអស់ពីចិត្ត និងជួយរកច្រកចេញឲ្យផលិតផលផង។ ក្រៅ ពីនោះ លោកមានៅទាំងឲ្យខ្ចីទុនសម្រាប់ទិញ ជី និងថ្នាំការពាររុក្ខជាតិ។ ផ្តើមពីទម្រង់ខាងលើនោះ គ្រួសារខ្ញុំគ្រប់លក្ខណៈរួចផុតពីភាពក្រីក្រក្នុងឆ្នាំ ២០២០។
     គិតពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្ននេះ ម្ទេស ដៃនាង បានចាត់ទុកជាប្រភេទដំណាំជួយឲ្យរួចផុតពីភាពក្រីក្ររបស់ភូមិចុងផ្នោរ។ អាស្រ័យដោយមានទម្រង់ដាំម្ទេសដៃនាង រៀងរាល់ឆ្នាំ ភូមិលុបបំបាត់គ្រួសារក្រីក្របានពី ១៦-២១ គ្រួ។ លោក ង្វៀងក្វឹកកឿង អនុលេខាគណៈកម្មាធិការ បក្សឃុំធ្វឹងហ្វាបានឲ្យដឹង៖ អាចអះអាងបានថា ទម្រង់រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ នៅសាខាបក្សភូមិចុង ផ្នោរ ពេលជម្រើសទម្រង់ដាំម្ទេសដៃនាងដើម្បីពង្រីកសេដ្ឋកិច្ច លុបបំបាត់ភាពក្រីក្រ ជាការជ្រើស រើសយ៉ាងត្រឹមត្រូវសមស្របជាមួយលក្ខណៈពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន ហើយអ្នកដែលឈានមុខក្នុងចលនានេះគឺលោកមាថាច់ង៉ុកដាក។ បច្ចុប្បន្ននេះ លោកមាមានអាយុជាង ៦៥ ឆ្នាំ ហើយ និងមានអាយុបក្សជាង ៣៤ ឆ្នាំដែរ។ ទោះ បីវ័យចាស់ក៏ដោយ ប៉ុន្តែលោកមា នៅតែអស់ពីចិត្ត ជាមួយការងារសង្គម ជាពិសេសគឺការងារកសាងជនបទថ្មីនៅមូលដ្ឋាន។ ជាមួយតួនាទី ជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ ក្រៅពីអស់ពីចិត្តជាមួយនឹងការជួយកាត់បន្ថយភាពក្រីក្រ និងនាំយកពូជដំណាំថ្មីមកដាំលើដីស្រែរបស់ភូមិ លោកមានៅទាំងឧស្សហ៍ចូលវត្តចុងផ្នោរ ដើម្បីបំផុសចលនាព្រះសង្ឈ ពុទ្ធបរិស័ទឲ្យលើក កម្ពស់ស្មារតីភ្ញាក់រលឹក តស៊ូបដិសេធន៍ចំពោះបណ្តាទស្សនៈខុសឆ្គងរបស់អមិត្ត ដើម្បីបង្កភាពវិវឌ្ឍន៍ក្នុងការយល់ដឹងរបស់ព្រះសង្ឈ ពុទ្ធបរិស័ទ។ ទន្ទឹមនឹងនោះ នៅក្នុងបណ្តាថ្ងៃបុណ្យទាន ថ្ងៃសីល លោកមាតែងសហការជាមួយគណៈរាមាភិបាល វត្តចុងផ្នោរផ្សព្វផ្សាយ ដល់ព្រះសង្ឃពុទ្ធបរិស័ទ អំពីនូវគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋទៀតផង។ ផ្តើមពីនោះបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋានទទួលបានការព្រមព្រៀងស្រុះស្រួលខ្ពស់ សាមគ្គីបង្កើន ផលធ្វើមានធ្វើបានស្របច្បាប់៕  

 អត្ថបទ-រូបថត៖ សុខា

 

 

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.