18/06/2021 07:44
កសិករត្រឹងវុាំងជុងជាមួយនឹងត្រាក់ទ័ររបស់គ្រួសារ ។
កើតចេញ និងធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយ ក្រោយពេលកសាងគ្រួសារ ដើម្បីមានប្រាក់គិតគូរដល់ជីវភាព អស់រដូវ ប្រមូលផលស្រូវ កសិករត្រឹងវុាំងជុង ទៅសុំប្រមូលចំបើងរបស់មាមីងនៅ ក្នុងភូមិមកសម្រាប់បណ្ដុះផ្សិតនៅជុំវិញផ្ទះសន្សឹមៗ ប្តីប្រពន្ធគាត់ក៏សន្សំបានប្រាក់ផ្ទេរកម្មសិទ្ធិដីស្រែ បាន ០៥ កុង។ ចំនួនផ្ទៃដីស្រែទាំងនេះ ក្នុងមួយឆ្នាំផលិតស្រូវបាន ០៣ រដូវមិនសូវមានផល គ្មានច្រកចេញលំនឹង។ ឆ្នាំ ២០០៩ បងជុងសម្រេចចិត្តទៅរកពឹងកម្មាភិបាលកសិកម្មឃុំ និងស្វែងយល់ ព័ត៌មានអំពីកាសែត និងទូរទស្សន៍បន្ថែម ដើម្បីផលិតស្រូវពូជគឺវឡុង និងពូជស្រូវហាមចូវ (ជាប្រភេទពូជស្រូវថ្មីនាពេលបច្ចុប្បន្ននេះ) ក្នុង មួយហិកតាទិន្នផលសម្រេចបាន ០៤ តោន។ អាស្រ័យដោយឃើញទទួលបានផល និងមានទីផ្សារលំនឹងបងជុងចាប់ផ្តើមចលនាឲ្យមាមីងកសិករនៅក្នុងភូមិអនុវត្តតាម។
កសិករត្រឹងវុាំងជុងបានឲ្យដឹងថា៖ ការផលិតស្រូវតាមទម្លាប់ចាស់ផ្ដល់ទិន្នផលទាប និងលទ្ធផលសេដ្ឋកិច្ចមិនសូវបានខ្ពស់ ម៉្លោះហើយ ឆ្នាំ ២០១២ ក្រោយពេលបានឃុំថាញ់ម៉ីជ្រើសឲ្យចូលរួមវគ្គហ្វឹកហាត់ បច្ចេកទេសជ្រើសពូជ និងផលិតស្រូវពូជ នៅទីក្រុងកឹងធើ អាស្រ័យដោយវិជ្ជាស្ថានសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍វាលទំនាបទន្លេគឺវឡុងចាត់តាំងនោះ ខ្ញុំចលនាគ្រួសារកសិករ ០៦ គ្រួក្នុងភូមិ ដើម្បីបង្កើតក្រុមសហការផលិត ស្រូវពូជគឹមជុង នៅលើផ្ទៃដី ០៧ ហិកតា។ ដល់ដើមខែកញ្ញា ឆ្នាំ ២០១៧ ដោយបានឃើញទម្រង់ នាំមកលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង និងបានសមាជិកសមាគមកសិករភាគច្រើន សូមចូលរួមផង ដែរនោះ ខ្ញុំក៏បានពង្រីកជាសហករណ៍កសិកម្មផាកតាយស្ថិតនៅភូមិអូរត្រែ ឃុំថាញ់ម៉ី ស្រុកចូវថាញ់ ជំនាញខាងផលិតបណ្តាស្រូវពូជស្រូវ ពាណិជ្ជផល។ កាលទើបបង្កើត សហករណ៍មានសមាជិក ៥៨ នាក់ ដោយមានទុនលក្ខន្តិកៈ ៣៦៤ លានដុង។ បច្ចុប្បន្ននេះ សហករណ៍ ពង្រីកសមាជិកបាន ៧៤ នាក់ ស្ថិតនៅ ០៦ ភូមិ របស់ឃុំថាញ់ម៉ី ជាមួយនឹងទុនលក្ខន្តិកៈកើនឡើង បាន ៤២៤ លានដុង ផលិតលើផ្ទៃដី ១៥០ ហិកតា។ ក្នុងរដូវសម្រក ២០២០-២០២១ នេះទិន្នផលស្រូវ ក្នុងមួយហិកតាផ្ដល់ជាមធ្យមពី ០៨-០៩ តោន (ស្រូវទទឹក) ដោយឡែកមានសមាជិកមួយចំនួនសម្រេចបាន ១០ តោនក្នុងមួយហិកតា។ ប្រភព ចំណូលជាមធ្យមចំពោះស្រូវពូជក្នុងរដូវសម្រក ២០២០-២០២១ ក្នុងមួយហិកតាបានជិត ៥៦ លានដុង។
ក្រោយរយៈកាល ០៤ ឆ្នាំដែលធ្វើសកម្មភាពផលិតស្រូវជាង ១០ រដូវ សហករណ៍ជាកន្លែង រឹងមាំរបស់សមាជិក។ បច្ចុប្បន្ននេះសហករណ៍ កំពុងទទួល និងពិនិត្យមើលសំណើសុំចូលរួមក្នុង សហករណ៍របស់កសិករឃុំថាញ់ម៉ី និងបណ្តា ឃុំនៅជិតខាង។ ក្នុងរដូវផលិតស្រូវសម្រក ២០២០-២០២១ សហករណ៍ប្រមូលផ្តុំផលិតពូជស្រូវថ្មី ៦ ប្រភេទដូចជា៖ ពូជស្រូវ OM ៥១៥១ OM ១៨ ដាយធើម ៨ ហឿងចូវ ៦ OM៤៩០០ ហាមចូវ។ ដល់ពេលប្រមូលផល ប្រសិនបើស្រូវសម្រេចសម្បទាសហករណ៍នឹងប្រមូលទិញដោយតម្លៃខ្ពស់ជាងតម្លៃស្រូវពាណិជ្ជផលក្នុងតំបន់ក្នុងមួយ គីឡូក្រាមពី ១.០០០- ១.២០០ ដុង (ស្រូវទទឹក)។
បង ង្វៀងវុាំងគឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ម៉ីវាយតម្លៃ៖ ការផលិតស្រូវ របស់បណ្តាសមាជិកចូលរួមក្នុងសហករណ៍ទទួលបានប្រាក់ចំណេញខ្ពស់ជាងផលិតនៅខាងក្រៅ ទន្ទឹមនឹងនោះសមាជិកនៅទាំងបានទិញជីដោយ តម្លៃទាបជាងខាងក្រៅក្នុងមួយការុងប្រមាណ ២០.០០០ ដុង។ សហករណ៍ធ្វើសកម្មភាពទទួល បានលទ្ធផលដល់ចុងឆ្នាំសមាជិកចែកប្រាក់ចំណេញដោយយោងតាមកម្រិតចូលរួមប្រាក់ទុនខាងដើម។ ក្នុងឆ្នាំ ២០២០ ក្រោយពេលដកយក ប្រាក់ចំណេញដាក់ចូលក្នុងមូលនិធិបម្រុងរួចស្រេច តាមច្បាប់សហករណ៍ឆ្នាំ ២០១២ សហករណ៍ ផាកតាយនៅចំណេញបានជិត ១២០ លានដុង។
បង ផាងវុាំងត្រិញ នៅភូមិអូរត្រែបានឲ្យដឹង៖ អាស្រ័យដោយបានចូលរួមក្នុងសហករណ៍ គ្រួសារខ្ញុំមានជីវភាពធូរធារគ្រាន់បើជាងមុន ក្រៅពីបានបងជុងណែនាំអស់ពីចិក្តអំពីរបៀបផលិតស្រូវពូជ ក្នុងរដូវប្រមូលផលស្រូវ គ្រួសារខ្ញុំនៅទាំង បានបងជុងឲ្យខ្ចីគ្រឿងម៉ាស៊ីនសម្ងួតស្រូវ ដើម្បី ធានាគុណភាពស្រូវ និងលក់បានតម្លៃខ្ពស់។
អាស្រ័យដោយមានស្មារតីការខិតខំឈានឡើងក្នុងការផលិត កសិករត្រឹងវុាំងជុង បានសមាគម កសិករគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ជាកសិករផលិតពូកែជាច្រើនឆ្នាំបន្តបន្ទាប់។ បងគឺជាគំរូ ឆ្នើមមួយរូបក្នុងចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” នៅមូលដ្ឋាន៕
អត្ថបទ-រូបថត៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។