• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

លោកទ្រិញទ្រឿងយ៉ាង៖ អស់ពីចិត្តជាមួយនឹងការងារផ្សព្វផ្សាយគាំពារសង្គមស្ម័គ្រចិត្ត

10/06/2021 14:20

លោក​ ទ្រិញទ្រឿងយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជនទីវកឹង ស្រុកទីវកឹង ជាអ្នកអស់ពីចិត្តជាមួយនឹង​ការងារផ្សព្វផ្សាយគោនយោបាយគាំពារសង្គមស្ម័គ្រចិត្ត ជូនដល់កម្មាភិបាល បុគ្គលិក​ និយោជិតក្នុងឃុំ និង ប្រជាជននៅ​មូលដ្ឋាន។ ក្នុងសមូហភាពកម្មាភិបាល បុគ្គលិក និយោជិតរបស់ផ្នែកគាំពារសង្គមស្រុកទីវកឹង ពេលដែលបានរំលឹកដល់លោក ទ្រិញទ្រឿងយ៉ាងអ្នកណាក៏បានដឹងស្គាល់ដល់ទាំងអស់។ ក្នុងបណ្តាឆ្នាំកន្លងហើយ អាស្រ័យដោយបានការយកចិត្ត​ទុកដាក់ ចង្អុលការយ៉ាងដិតដាមរបស់លោកទ្រិញទ្រឿងយ៉ាងបានគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្តបានប្រជាជនលើភូមិ​សាស្ត្រ ទី ប្រជុំជនទីវកឹងបានយល់ដឹង និងសកម្មចូលរួម។

លោកទ្រិញទ្រឿងយ៉ាង។

     ឆ្នាំ ២០២០ គណៈកម្មាធិការប្រជាជនស្រុកទីវកឹងប្រគល់ឲ្យទីប្រជុំជនចលនាប្រជាជនចូល​រួមគាំពារសង្គមស្ម័គ្រចិត្តថ្មី ៥៧ នាក់។ គិតដល់ថ្ងៃទី ៣១ ធ្នូឆ្នាំ ២០២០ ទីប្រជុំជនទីវកឹងមានប្រជា​ជនចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ៣៣៥ នាក់ ក្នុងនោះចំនួនមនុស្សចូលរួមថ្មីគឺ ២៣៨ នាក់ សម្រេច ៤១៧,៥៤% នៃកម្រិតផែនការប្រគល់ជូន។ ឆ្នាំ ២០២១ ទីប្រជុំជនទីវកឹងបានប្រគល់ផែនការពង្រីក មនុស្សចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ៤២៤ នាក់។ គិតមកដល់ថ្ងៃទី ២០ ឧសភាឆ្នាំ ២០២១ ចំនួន មនុស្សចូលរួមគាំពារសង្គមស្ម័គ្រចិត្តនៅលើភូមិសាស្ត្រគឺ ៤១៣ នាក់សម្រេច ៩៧,៤% នៃផែនការ ប្រគល់ជូន។ តាមការប៉ាន់ស្មានដល់ចុងឆ្នាំ ២០២១ នេះ ទីប្រជុំជនទីវកឹងបន្តសម្រេច និងសម្រេច​លើសផែនការដែលប្រគល់ជូនអំពីគាំពារសង្គមស្ម័គ្រចិត្ត។

     លោកទ្រិញទ្រឿងយ៉ាង កើតឆ្នាំ ១៩៨៤ ដោយបានប្រជាជនជំនឿទុកចិត្ត។ ជាមួយនឹងតួនាទីជា អនុប្រធាន គណៈកម្មាធិការប្រជាជនទទួលបន្ទុកវប្បធម៌-សង្គម និងជាអនុប្រធានគណៈចង្អុលការ អនុវត្តគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលទីប្រជុំជនទីវកឹង លោកតែងយកចិត្តទុក ដាក់ដល់ការងារគាំពារសង្គម គាំពារសុខាភិបាល ពិសេសគឺគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត។
      សំណេះសំណាលជាមួយនឹងយើងខ្ញុំ លោក ទ្រិញទ្រឿងយ៉ាង បានឱ្យដឹងថា៖ គោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត គឺជាប្រភេទទម្រង់គាំពារអាស្រ័យដោយបក្ស និងរដ្ឋយើងអនុវត្តដោយឆ្លងតាមស្ថាប័នគាំពារសង្គមគ្រប់លំដាប់ថ្នាក់ ដើម្បីឈានដល់គោលដៅសុខុមាលភាពសង្គមសម្រាប់ប្រជាជន បានរដ្ឋឧបត្ថម្ភកម្រិតបង់ពី ១០-៣០% យោងតាមមុខសញ្ញានីមួយៗ។ គោលដៅគឺទុកឲ្យប្រជាជនអ្នកណាក៏មានប្រាក់បៀវត្សពេលចូលនិវត្តន៍និងបានថែទាំសុខភាពដោយឆ្លងតាមបណ្ណគាំពារសុខាភិបាលជាមួយនឹងកម្រិតចំណាយឲ្យការព្យាបាលជំងឺដល់ ៩៥%។ នេះគែជាការគិតគូយកចិត្តទុកដាក់របស់បក្ស-រដ្ឋ សម្រាប់ប្រជាជនដែលឆ្លងតាមគោលនយោបាយ គាំពារសង្គមស្ម័គ្រចិត្ត។ល។ ដើម្បីទុកឲ្យប្រជាជនបានយល់ដឹង យកចិត្តទុកដាក់ និងចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គប្បីត្រូវមានពេលវេលានិងរវៀសរវៃវិធីសាស្រ្តចលនាផ្សព្វផ្សាយ។
     ដោយជ្រួតជ្រាបបានប្រការទាំងនោះ លោក គឺជាអ្នកឈានមុខក្នុងការផ្សព្វផ្សាយចលនាប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្តនៅលើភូមិសាស្ត្រទីប្រជុំជនទីវកឹងក៏ដូចជាក្នុងការចង្អុលការអនុវត្តការងារគាំពារសង្គម គាំពារសុខាភិបាលនៅលើភូមិសាស្ត្រ។ យោងតាមនោះ គណៈចង្អុលការអនុវត្តគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលទីប្រជុំជនទីវកឹងអនុវត្តដោយមានប្រសិទ្ធភាពការងារធ្វើសេនាធិការជាមួយនឹងគណៈ កម្មាធិការបក្ស បង្កើនការដឹកនាំចង្អុលការ កេណ្ឌ ប្រមូលទូទាំងប្រព័ន្ធនយោបាយរបស់មូលដ្ឋានចូលរួមជំរុញការងារផ្សព្វផ្សាយ ពង្រីកមុខសញ្ញា។ ក្រៅពីនោះ ចូលរួមជ្រោមជ្រែងបំផុសចលនារបស់ គណៈកម្មាធិការប្រជាជនស្រុកអំពាវនាវកម្មាភិបាល បុគ្គលិក និយោជិត និងពលករ សមាជិក សម្ព័ន្ធយុវជន សមាជិកសមាគមធ្វើជាគំរូចូលរួម និងចលនាញាតិសន្តានចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាល។ល។ ផ្តើមពីនោះ កម្មាភិបាល បុគ្គលិក និងកម្មាភិបាលមហាជនរបស់ទីប្រជុំជនសកម្មចូលរួមសម្រាប់សាមីខ្លួននិងញាតិ សន្តាន ឳពុកម្តាយ ប្តីប្រពន្ធសម្រេច ១០០%។
     ទន្ទឹមនឹងនោះ គិតដល់ចុងឆ្នាំ ២០១៩ មក ដល់ពេលនេះ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រូលយ៉ាងស្មុគស្មាញ បណ្តាលឲ្យការងារផ្សព្វផ្សាយគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាលជួបការលំបាកជាច្រើន។ ដើម្បីទុកឲ្យការផ្សព្វផ្សាយសម្រេចបានលទ្ធផលអំពីគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាលនោះ គណៈកម្មាធិការប្រជាជនទីប្រជុំជនទីវកឹងបានចាត់តាំងបង្កើតបណ្តាក្រុមផ្សព្វផ្សាយចលនាប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រ ចិត្តគាំពារសុខាភិបាលគ្រួសារនៅបណ្តាថ្ងៃសៅរ៍ អាទិត្យប្រចាំសប្តាហ៍។ រួមដំណើរជាមួយក្រុមដោយមានការចូលរួមរបស់អ្នកឃោសនិកគាំពារ សង្គមស្រុក ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទី ប្រជុំជន កម្មាភិបាលទទួលបន្ទុកការងារវប្បធម៌-សង្គមចុះផ្ទាល់គ្រួសារដើម្បីប្រឹក្សា និងចលនា។ ទន្ទឹមនឹងនោះប្រមូលផ្តុំទៅលើក្រុមគ្រួសារលក់ ដូរតូច មានប្រភពចំណូលលំនឹងដើម្បីចលនាចូល រួមគាំពារសង្គមស្ម័គ្រចិត្ត។
      អាស្រ័យដោយបានការយកចិត្តទុកដាក់របស់គណៈកម្មាធិការប្រជាជនទីប្រជុំជន ពិសេសគឺការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងអស់ពីចិត្ត របស់លោកទ្រិញទ្រឿងយ៉ាង បានជាក្នុងបណ្តាឆ្នាំកន្លងចំនួនមនុស្សចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាលលើភូមិសាស្ត្រទីប្រជុំជនទីវកឹងតែងសម្រេច និងសម្រេចលើស ប្រៀបធៀប នឹងផែនការដាក់ចេញប្រចាំឆ្នាំ។
     អាចបញ្ជាក់បានថា អាស្រ័យដោយបានការចង្អុលការទាន់ពេល ក៏ដូចជាភាពរវៀសរវៃអស់ពីចិត្តរបស់លោក ទ្រិញទ្រឿងយ៉ាងតែងបានជិត ស្និទ្ធស្នាលជាមួយនឹងប្រជាជន បង្កការទំនុកចិត្ត ដាច់អហង្ការដើម្បីទុកឲ្យប្រជាជនសកម្មចូលរួម គាំពារសង្គមស្ម័គ្រចិត្ត។ មិនត្រឹមតែនៅលើវិស័យ គាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាលប៉ុណ្ណោះ ហាក់ដូចជាបណ្តាវិស័យដែលលោកទទួលបន្ទុក លោក ទ្រិញទ្រឿងយ៉ាង សុទ្ធតែឈានមុខធ្វើជាគំរូអនុវត្ត និងនាំមកលទ្ធផលជាច្រើន។ តាមការពិចារណា ក្នុងសកម្មភាពផ្សព្វផ្សាយគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាល តម្រូវការណាស់ចំពោះអ្នកជាប្រមុខដឹកនាំមិនរអែងការទុក្ខលំបាក ស្ម័គ្រចិត្តចូលរួមជាមួយនឹង ផ្នែកគាំពារសង្គមដើម្បីបញ្ចេញជូនគោលនយោបាយសុខុមាលភាពសង្គមដល់ប្រជាជន៕​​​​​​​​​​​​​​​                         ប្រែសម្រួល៖ រតនា

 

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.