• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

លេខាសាខាបក្ស គឹមម៉ាកលី៖ សម្រេចឆ្នើមភារកិច្ចច្រើនឆ្នាំបន្តបន្ទាប់

21/05/2021 08:14

អាស្រ័យមានស្នាដៃច្រើន លោកគឹមម៉ាកលីបានគណៈកម្មាធិការបក្សស្រុក និងគណៈកម្មាធិការប្រជាជនស្រុកថ្កូវជូនលិខិត សរសើរជាច្រើនច្បាប់ដោយមានស្នាដៃក្នុងការអនុវត្តន៍ចលនាប្រឡងប្រណាំង “អតីតយុទ្ធជនគំរូ” ដំណាក់កាល ២០០៩-២០១៤ ឆ្នើមក្នុងការអនុវត្តន៍ទម្រង់ “រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ” ដំណាក់កាល ២០១១-២០១៦ ឆ្នើមក្នុងសន្និបាតកសិករគំរូជឿនលឿនដំណាក់កាល ២០១០-២០១៥ ឆ្នើមក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ដំណាក់កាល ២០១០-២០២០។ មានស្នាដៃក្នុងការកសាង និងពង្រីកទូលាយទម្រង់គំរូជឿនលឿនក្នុងចលនាមហាជនការពារសន្តិសុខមាតុប្រទេសដំណាក់កាល ២០០៦-២០១៦។ លោកជាបក្ខជនសម្រេចឆ្នើមភារកិច្ច ៥ ឆ្នាំបន្តបន្ទាប់ ២ ដំណាក់កាល ២០១០-២០១៥ និង ២០១៦-២០២០ ព្រមទាំងបានស្ងើចសរសើរជូនរង្វាន់ស្នាដៃជាច្រើនដទៃទៀត។

លោកមាគឹមម៉ាកលី(ខាងឆ្វេង)កំពុងផ្តោះប្តូរជាមួយលេខាសាខាបក្សភូមិជ្រោយទន្សា។​ រូបថត៖ ហ្វិញណូយ

ឆ្នាំ ១៩៧៦ យុវជនគឹមម៉ាកលី នៅភូមិជ្រោយទន្សា ឃុំថាញ់ស៊ើង (បច្ចុប្បន្នឃុំគីមស៊ើង) ស្រុកថ្កូវបានទៅបំពេញកាតព្វកិច្ចយោធាអន្តរជាតិនៅសមរភូមិកម្ពុជា។ ឆ្នាំ​ ១៩៨២ ចេញចាកជួរទ័ពរួចវិលមកកាន់មូលដ្ឋាន ដល់ឆ្នាំ ១៩៩៩ ចូលរួមបំពេញការងារនៅភូមិដោយមានតួនាទីជាយោធាភូមិនិង អនុប្រធានគណៈកម្មការប្រជាជនភូមិហើយដល់ឆ្នាំ ២០០៤​ លោកបានសាខាបក្សភូមិជ្រោយទន្សា​បោះ​ឆ្នោតតែងតាំងធ្វើលេខាសាខាបក្សរហូតមកទល់ពេលនេះ។ ចំពោះតួនាទីណាក៏ដោយ លោកគឹមម៉ាកលីតែងអនុវត្តសម្រេចល្អនិងសម្រេចឆ្នើមភារកិច្ចជានិច្ចហើយបានស្ងើចសរសើរជូនរង្វាន់យ៉ាងច្រើន។

សាខាបក្សភូមិជ្រោយទន្សា មានបក្ខជន ១៩ រូបសុទ្ធសឹងជាជនជាតិខ្មែរដឹកនាំ​ប្រជាជនជិត ២១០ គ្រួសារ។ ជាមូលដ្ឋានស្ថិតនៅប្របទន្លេហូវ មានប្រឡាយខា្វត់ខ្វែង តែងជន់លិចដោយទឹក ឥទ្ធិពលដល់ការផលិតកសិកម្មរបស់មាមីងក្នុងភូមិ។ ម្យ៉ាងទៀត ផ្លូវគមនាគមន៍ក៏នៅខ្សត់ខ្សោយ ការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញរបស់ប្រជា​ជនក៏ជួបការលំបាកច្រើន។ នៅចំពោះមុខស្ថានភាពនោះ លេខាសាខាបក្ស គឹមម៉ាកលីតែងជញ្ជឹងគិតថា “បើសិនមិនម្ចាស់ការស្នើនៅរង់ចាំតែការបត់បែងទុននោះ ពិបាកអនុវត្តកសាងស្ពាន ថ្នល់ ទំនប់ព័ទ្ធជុំរឹងមាំដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាជនណាស់”។ ផ្តើមពីនោះ លោកគឹមម៉ាកលីបានតម្រូវឲ្យបក្ខជនរួមជាមួយសាខាបក្សបំផុសចលនាប្រជាជន និងសប្បុរសជនក្នុងនិងក្រៅមូលដ្ឋានរួមវិភាគ​ទានទឹកប្រាក់ កម្លាំងពលកម្ម បរិច្ចាគដី ឈើហូបផ្លែដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបម្រើការធ្វើដំណើរ ពង្រីកការផលិត បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព សម្ភារស្មារតីជូនប្រជាជន។

ប៉ុន្មានឆ្នាំមកអាយនេះ អាស្រ័យតម្លៃចុះថោក មាមីងកសិករខាតទុនច្រើន ម៉្លោះហើយ លោកគឹមម៉ាកលីបាន​បំផុសចលនាដល់សមូហភាពសាខាបក្សកសាងទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ក្នុង​ការកសាងស្ពាន ថ្នល់ ទំនប់រាំងស្កាត់ទឹកជំនន់ រួចផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតសមស្របជាមួយនឹងលក្ខណៈដីធ្លី ដើម្បីបង្កើនប្រាក់ចំណូលលើផ្ទៃដីផលិតមានខ្នាតតែមួយ។ គាត់តែងឈានមុខ ធ្វើជាគំរូ រួចចលនាបក្ខជនដទៃក្នុងសាខាបក្សរួមវិ​ភាគទាន។​ ចាប់ពីឆ្នាំ​ ២០១៦​ ដល់ឆ្នាំ ២០២០ លោកគឹមម៉ាកលី ឆ្លៀត​យកការជួយឧបត្ថម្ភរបស់បណ្តាអង្គការសប្បុរសជន និងប្រជាជនមូលដ្ឋានគបវាល់ថវិកា ថ្ងៃពលកម្មកសាងស្ពាន ៤ កន្លែង ជាមួយថវិកាជាង ៧០០ លានដុង។ ទន្ទឹមនឹងនោះ គាត់រួមជាមួយបក្ខជនក្នុងសាខាបក្សបំផុសចលនាប្រជាជនឲ្យបរិ​ច្ចាគដី ឈើហូបផ្លែកសាងភ្លឺទំនប់ព័ទ្ធជុំវាលស្រែ សរុបប្រវែងជាង ៦ គីឡូម៉ែត្រដើម្បីទប់ស្កាត់ទឹកជំនន់ ធានាឱ្យការផលិតរបស់ប្រជាជនក្នុងភូមិ។

ក្នុងការអនុវត្តន៍បង្វែររចនាសម្ព័ន្ធផលិតលោកគឹមម៉ាកលីក៏ជាគំរូក្នុងការបង្វែរពីដីដាំអំពៅមិនសូវមានផល ១.៥០០ ម៉ែត្រក្រឡាមកចិញ្ចឹមបង្កងជើងស  ទទួលបានប្រាក់កម្រៃប្រមាណ ១៥ លានដុងក្នុងមួយរដូវ(៣ខែ) ខណៈដែលមាមីងកសិករដាំអំពៅត្រូវខាត​ទុនច្រើនឆ្នាំបន្តបន្ទាប់។​ ផ្ដើមពីនោះ លោកបានបំផុសចលនាគ្រួសារក​សិករក្នុងភូមិ ០៩ គ្រួ បង្វែរផ្ទៃដីដាអំពៅ ៥,៥ ហិកតាមកចិញ្ចឹមជលផល  ដាំដូង ដាំស្មៅចិញ្ចឹមគោនាំមកប្រាក់កម្រៃ ប្រភពចំណូលខ្ពស់។

លោកគឹមម៉ាកលីបានឱ្យដឹង៖ “ធ្វើជាកម្មាភិបាលបម្រើប្រជាជន​ត្រូវប្រកបដោយសុទ្ធចិត្ត បំពេញការងារអស់ពីចិត្ត មា្ចស់ការស្នើ និងហានធ្វើ”។ បច្ចុប្បន្ន ភូមិជ្រោយទន្សាជាភូមិដំបូងបង្អស់ក្នុងឃុំមានទំនប់ព័ទ្ធជុំវាលស្រែ​ ១០០% និងដងផ្លូវទៅកាន់វាលស្រែជាង ៩០% បានកសាងរឹងមាំ បណ្តាញគមនាគមន៍បានកសាងតភ្ជាប់គ្នា។ ជាមួយកិច្ចចង្អុលការរបស់លោកគឹមម៉ាកលី ទម្រង់ “ប៉ិនប្រសបការងារប្រជាចលនា” របស់សាខាបក្សភូមិជ្រោយទន្សា ៣ ឆ្នាំបន្តបន្ទាប់ ( ២០១៨​-២០២០) បានគណៈកម្មាធិការបក្សឃុំគីមស៊ើងស្ងើចសរសើរ​ រួចចង្អុលការឲ្យពង្រីកទូលាយនៅសាខាបក្សដទៃក្នុងឃុំរៀនសូត្រនិងធ្វើតាម។

លោកតូថាញ់លីម លេខាគណៈកម្មាធិការបក្សឃុំគីមស៊ើង​វាយតម្លៃ៖ លោកគឹមម៉ាកលីតែងធ្វើជាគំរូឈានមុខក្នុងបណ្តាចលនាសកម្មភាពបដិវត្តន៍។ គាត់បានដឹកនាំសាខាបក្សអនុវត្តសម្រេចឆ្នើមភារកិច្ចជាច្រើនឆ្នាំបន្តបន្ទាប់ រួមចំណែកជំរុញសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន៕         

ប្រែសម្រួល៖ សម្បត្តិ

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.