• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

បណ្តាយោបល់របស់ម្ចាស់ឆ្នោតជាអ្នកមានប្រជាប្រិយភាព

21/05/2021 07:39

ក្នុងដំណាក់កាលត្រៀមបម្រុងបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ យើង ខ្ញុំបានកំណត់ត្រាយោបល់មួយចំនួនរបស់ម្ចាស់ឆ្នោតជាអ្នកមានប្រជាប្រិយភាព ក្នុងតំបន់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ ដោយមានព្រះទ័យទឹកចិត្ត និងគោល បំណង​ជាច្រើនផ្តាំផ្ញើ ដល់បេក្ខជនចេញឈរឆ្នោត ប្រសិនបើបានជាប់ឆ្នោត។

    ព្រះតេជព្រះគុណថាច់ហុង៖ មានបំណងឲ្យបេក្ខជនចេញឈរឆ្នោតប្រសិន
បើជាប់ឆ្នោតត្រូវធ្វើជាតំណាងរបស់ប្រជាជនឲ្យពិតប្រាកដ។

     ព្រះតេជព្រះគុណ ថាច់ហុង ព្រះចៅអធិការវត្តពោធិវង្សារាម (ចុងទ័ព) ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់សមាជិកអចិន្ត្រៃយ៍ - អនុប្រធានគណៈកម្មាធិការពុទ្ធិកសិក្សានៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត មានថេរដីកាថា៖ ពេលជួបជុំម្ចាស់ឆ្នោតម្តងៗបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងបេក្ខជនចេញឈរឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ បានកសាងកម្មវិធីធ្វើសកម្មភាពជាក់ស្តែងតាមតួនាទីដែលខ្លួនទទួលបន្ទុក។ បណ្តាកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនចេញឈរឆ្នោតបានរៀបរាប់យ៉ាងក្បោះក្បាយសង្ខេបខ្លី តែមានអត្ថន័យជ្រៅ បញ្ជាក់ពីឆន្ទះមោះមុតចំពោះការកសាង និងអភិវឌ្ឍលើ វិស័យជីវភាព សង្គម គឺដើម្បីគិតគូរដល់ជីវភាពរបស់ប្រជាជន។ អាត្មាសង្ឃឹមថាបេក្ខជនចេញឈរឆ្នោតនឹងអនុវត្តល្អតាមកិច្ចសន្យាក្នុងកម្មវិធី ធ្វើសកម្មភាពរបស់ខ្លួនធ្វើយ៉ាងណា ដើម្បីបានជាតំណាងរបស់ប្រជាជនយ៉ាងពិតប្រាកដជាអ្នកមានទឹកចិត្តក្លាហានមានចក្ខុវិស័យដើម្បីរិះគន់សង្គមឲ្យរីកចម្រើន លាតត្រដាងយោបល់របស់ម្ចាស់ឆ្នោតដោយយុត្តិធម៌ ពាំនាំយោបល់ ក៏ដូចជាគោលបំណងរបស់ម្ចាស់ឆ្នោតជូនដល់ បណ្តាស្ថាប័ន គណៈ ផ្នែក ក្រុមប្រឹក្សាប្រជាជនគ្រប់លំ ដាប់ថ្នាក់រដ្ឋសភា និងរដ្ឋាភិបាល។

ម្ចាស់ឆ្នោតថាច់អន៖ គប្បីមានវិធីសាស្រ្តចាំបាច់ចំពោះបញ្ហាតម្លៃជីកើនខ្ពស់

 

ម្ចាស់ឆ្នោតថាច់អន នៅភូមិសំរោងធំ (ចុងក្រោម) ឃុំម៉ីចាញ់ ជាកសិករធ្លាប់ផ្សារជាប់នឹងស្រែចម្ការ ពីយូរយារណាស់មកហើយដូច្នោះហើយទើបគាត់យល់ពីការទុក្ខលំបាករបស់ប្រជាកសិករផលិតស្រូវ ដើម្បីរួមចំណែកផ្តល់ស្បៀងអាហារជូនប្រទេសជាតិ។  ផ្តាំផ្ញើនូវគោលគំនិត និងបំណង ប្រាថ្នារបស់ខ្លួនចំពោះបេក្ខជនចេញឈរឆ្នោត តំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ លោកថាច់អនបញ្ជាក់ថា៖ ជាកសិករ ខ្ញុំមានក្តីព្រួយបារម្ភណាស់ចំពោះស្ថានភាពតម្លៃជីកើនខ្ពស់ដូចបច្ចុប្បន្ន។ គ្រួសារខ្ញុំក៏ដូចជាមាមីងក្នុងភូមិសប្បាយចិត្តណាស់ចំពោះអំណោយផលស្រូវរដូវសម្រកកន្លងហើយ គឺសម្រេចបានទាំងទិន្នផល និងលក់បានតម្លៃខ្ពស់ ចំណេញបានគ្រាន់បើ។ ដល់ពេលចុះពូជស្រូវ រដូវដើមឆ្នាំ ២០២១ មាមីងក៏មានក្តីបារម្ភបន្តពី ព្រោះតម្លៃជីកើនឡើងខ្ពស់ (កើនពី ១០០ - ១៥០ ពាន់ដុងក្នុងមួយបៅ) បើប្រៀបនឹងរដូវស្រូវសម្រក ឆ្នាំ ២០២០-២០២១ ។ មិនដឹងតើទិន្នផល និងតម្លៃស្រូវរដូវដើមឆ្នាំ ២០២១ នេះយ៉ាងណា ប៉ុន្តែទោះបីជារដូវនេះសម្រេចទិន្នផល លក់បានថ្លៃខ្ពស់ ក៏ដោយកសិករពិបាករកប្រាក់ចំណេញណាស់ ដែរ។ បញ្ហាទាំងនេះគឺជាបញ្ហាដែលប្រជាកសិករ ត្រូវការតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងមានវិធីសាស្រ្តជាបន្ទាន់ដើម្បីដោះស្រាយការលំបាកជូនប្រជាកសិករ ជំរុញឲ្យកសិករមានកម្លាំង ចិត្តដើម្បីផ្សារភ្ជាប់នឹងរបរស្រែចម្ការ។
 
   ម្ចាស់ឆ្នោតថាច់ង៉ុកយ៉ា (ហៅកៀង)៖ គប្បីលុបបំបាត់ឲ្យអស់ សកម្ម ភាព "ឥណទានងងិត" 
     លោកថាច់ង៉ុកយ៉ា នៅភូមិប្រាសាទ (អា) ឃុំ ង្វៀតហ្វាស្រុកចូវថាញ់សំណេះសំណាល៖ ក្នុងពេលជួបសំណេះសំណាលជាមួយម្ចាស់  ឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០១៦-២០២១ ខ្ញុំពេញចិត្តនឹងកម្មវិធីធ្វើសកម្មភាពរបស់បណ្តាបេក្ខជនចេញឈរឆ្នោតណាស់។ ខ្ញុំពេញចិត្តបំផុតចំពោះកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនទាក់ទងដល់ការងារសហការរក្សាខ្ជាប់​សន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមដើម្បីធានាឱ្យមាមីងនឹងនរចិត្តផលិតធ្វើអាជីវកម្ម និងរស់នៅក្នុងស្ថានសុខដុមរមនាសុភមង្គល។ នេះជាកម្មវិធីធ្វើសកម្មភាពសមស្របនឹងស្ថានភាព ពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។ កន្លងហើយ ទោះបីរដ្ឋអំណាចមូលដ្ឋានមានវិធានការជាច្រើនដើម្បីទប់ស្កាត់សកម្មភាព "ឥណទានងងិត " ក៏ដោយ ប៉ុន្តែពួកវានៅតែមានល្បិចកលយ៉ាងប៉ិន​ប្រសប់។ មានគ្រួសារមាមីងខ្លះនៅភូមិប្រាសាទ (អា) បានជាប់អន្ទាក់នឹងសកម្មភាពខុសច្បាប់នេះ បណ្តាលឲ្យប្រាក់ក៏បង់ថង់ក៏ដាច់។ មុខសញ្ញាទាំងនេះ ឆ្លៀតឱកាសដែលមាមីងជួបការលំបាកត្រូវការប្រាក់លៃលកការងារជាបន្ទាន់ ពួកវាក៏ឲ្យបុលដោយយកប្រាក់ការខ្ពស់។ ប្រសិនបើមាមីង សងយឺតពួកវាទារបំណុលតាមច្បាប់ជនពាលឬជួលក្រុមស៊ីឈ្នួលទារបំណុលទៅគំរាមកំហែង ជះឥទ្ធិពលដល់ជីវភាព ស្មារតីរបស់មាមីង។ ដូច្នោះ ហើយ ខ្ញុំសូមមានយោបល់ស្នើដល់បេក្ខជនចេញ ឈរឆ្នោតតំណាងរដ្ឋសភានិងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់លំដាប់ថ្នាក់ ប្រសិនបើជាប់ឆ្នោតសូមសហការលុបបំបាត់ឲ្យអស់សកម្មភាព " ឥណទានងងិត " ។ ពីព្រោះសកម្មភាពនេះជាបាបគ្រោះ សង្គម៕ ​         
  អត្ថបទ-រូបថត៖ សុជា

 

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.