15/06/2021 09:20
លោកអុកញឹកលាងរថយន្ត។ រូបថត៖ ថាញ់ញ៉ា
ការនឹកឃើញរបស់លោកអ៊ុកញឹកអំពីឪពុករបស់ខ្លួនពេលបានរួមដំណើរជាមួយអ្នកម្ដាយទៅសួរសុខទុក្ខឪពុកកំពុងជាប់ពន្ធនាគារធំវិញបិញ (បច្ចុប្បន្នគឺត្រាវិញ) នៅឆ្នាំ ១៩៧១។ កាលនោះ គាត់ទើបមានអាយុជាង ០៥ ឆ្នាំ។ ឪពុកលោកអ៊ុកញឹកឈ្មោះង្វៀងវ៉ាំងទ្រឺ កើតឆ្នាំ ១៩១៤ មានស្រុកកំណើតនៅភូមិយឿ-ដ ៣ ឃុំញីឡុង ស្រុកកាងឡុង។ លោកទ្រឺកាលនោះមានតួនាទីជាអនុប្រធានគណៈកម្មការភូមិយឿ-ដ ៣ ឃុំញីឡុង។ ក្នុងគ្រាមួយ គាត់បានទៅធ្វើសកម្មភាពក៏ត្រូវខ្មាំងឃាត់ខ្លួន។ ក្រោយពេលលោកអ៊ុករួមជាមួយអ្នកម្ដាយទៅសួរសុខទុក្ខឪពុកនៅមណ្ឌលពន្ធនាគារធំវិញបិញ ឪពុកគាត់បានខ្មាំងបញ្ជូនទៅពន្ធនាគារកូងដាវ។ ក្រោយមក លោកអ៊ុកញឹក និងគ្រួសារទើបដឹងដំណឹងថាឪពុកគាត់បានពលីជីវិតនៅឆ្នាំ ១៩៧២ ពេលខ្មាំងឃុំឃាំងនៅកូងដាវ។ អាស្រ័យពលីកម្មនៅកូងដាវ ម៉្លោះហើយ ក្រដាសស្នាមដែលទាក់ទងត្រូវបាត់អស់ភ័ស្តុតាងជាច្រើនក៏គ្មាននៅសល់ ម៉្លោះហើយ ការបញ្ជាក់ព័ត៌មានពិនិត្យទទួលស្គាល់ជាយុទ្ធជនពលីឲ្យលោកង្វៀងវ៉ាំងទ្រឺក៏បាត់ពេលច្រើន។ រហូតដល់ឆ្នាំ ១៩៩២ ទើបលោកង្វៀងវ៉ាំងទ្រឺបានទទួលស្គាល់ជាយុទ្ធជនពលី។ ដើម្បីពង្រីកប្រវេណីបដិវត្តន៍របស់គ្រួសារ ឆ្នាំ ១៩៨២ លោកង្វៀងវ៉ាំងញឹកបានទៅបំពេញកាតព្វកិច្ចយោធា ចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា។ ក្រោយពេលសម្រេចកាតព្វកិច្ចយោធា គាត់ក៏បានវិលត្រឡប់មកកាន់មូលដ្ឋានរួចចូលរួមបំពេញការងារក្នុងអង្គការមហាជន។ ក្រោយមកទៀត គាត់ក៏វិលត្រឡប់មកកាន់ជីវភាពធម្មតាវិញដោយប្រកប របរលាងរថយន្ត។ ជីវភាពគ្រួសារជួបការលំបាក ម៉្លោះហើយ ៤៩ ឆ្នាំកន្លង គឺចាប់តាំងពីពេលឪពុករបស់គាត់បានពលីជីវិត គាត់មិនទាន់មានលក្ខណៈទៅកូងដាវបូជាផ្នូរឪពុករបស់គាត់ម្ដងណាឡើយ។ ដោយដឹងបានអំពីស្ថានភាព និងដំណើររឿងរបស់លោកញឹក ជាមួយទឹកចិត្ត និងមនោសញ្ចេតនាលោកវរសេនីយ៍ឯក បម្រុងត្រឹងអាញ់ដេវ មេបញ្ជាការគណៈបញ្ជាការដ្ឋានយោធាស្រុកថ្កូវ (មុននេះជាប្រធានកងរវសេនាធំលេខ ៩២៦ នៃគណៈបញ្ជាការដ្ឋានយោធាខេត្ត) និងកម្មាភិបាល យុទ្ធជនមួយចំនួនរបស់កងវរសេនាធំលេខ ៩២៦ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាមួយចំណែកដើម្បីលោកអ៊ុកញឹកបានទៅស្រុកកូងដាវធ្វើសក្ការបូជានៅបូជណីយដ្ឋានហាងយឿង និងបូជាផ្នូររបស់ឪពុកពេលមានវ័យ ៤៩ ឆ្នាំគត់។
លោកអ៊ុកញឹកចែករំលែក៖ “ពេលបានទៅដល់ទីនោះ ខ្ញុំវិលត្រឡប់មកដោយទឹកចិត្តសោមនស្សរីករាយ ព្រោះបានអនុវត្តសម្រេចគោលបំណងប្រាថ្នារបស់ខ្លួន។ ខ្ញុំសប្បាយចិត្តយ៉ាងក្រៃលែង ព្រោះបានទៅធ្វើសក្ការបូជាបូជណីយដ្ឋានហាងយឿង ជាកន្លែងដែលវីរយុទ្ធជនរបស់ជនជាតិជាច្រើនរូបកំពុងស្នាក់នៅយ៉ាងស្ងៀមស្ងាត់ ហើយរីករាយពីព្រោះផ្នូររបស់ឪពុកខ្ញុំ និងបណ្ដាវីរយុទ្ធជនពលីបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ថែទាំសមរម្យ ល្អស្អាត។ ខ្ញុំអរគុណយ៉ាងអតិបរមាចំពោះបណ្ដាមិត្តរួមអាវុធបានឧបត្ថម្ភខ្ញុំឲ្យមានលក្ខណៈអនុវត្តបំណងប្រាថ្នារបស់ខ្លួន”៕
ប្រែសម្រួល៖ ថាច់ហ្វាង
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។