11/05/2021 08:38
ក្រោយពេលប្រឡងយកសញ្ញាបត្រផ្នែកគរុកោសល្យអក្សរសាស្រ្តខ្មែរណាមបូសាលាមហវិទ្យាល័យត្រាវិញនៅឆ្នាំ ២០១៣ អ្នកគ្រូ ថាច់ធីហ្វី បានចូលរួមប្រឡងជ្រើសរើសក្របខណ្ឌ រួចបានបញ្ជូនទៅបង្រៀនវិញ្ញាសាភាសាខ្មែរនៅសាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុកយ្វៀងហាយរហូតមកទល់សព្វថ្ងៃ។ ក្នុងការបង្ហាត់បង្រៀន អ្នកគ្រូតែងឧស្សាហ៍ព្យាយាម ម៉្លោះហើយ ស្នាដៃក្នុងការងារអប់រំរបស់អ្នកគ្រូកាន់តែបានលើកកម្ពស់ ហើយបានទទួលស្គាល់ជាយុទ្ធនារីប្រឡងប្រណាំងថ្នាក់មូលដ្ឋាន ០៣ ឆ្នាំបន្តបន្ទាប់និង បានទទួលស្គាល់ជាគ្រូបង្រៀនពូកែថ្នាក់ស្រុកឆ្នាំសិក្សា ២០១៩-២០២០។
អ្នកគ្រូថាច់ធីហ្វីកំពុងបង្រៀនភាសាខ្មែរដល់ប្អូនៗ។
ជាមួយតួនាទីជាគ្រូបង្រៀនទទួលបន្ទុកមុខវិញ្ញាសា អ្នកគ្រូតែងរក្សាខ្ជាប់ស្នាដៃ “បង្រៀនល្អ រៀនល្អ” សម្រាប់ខ្លួន និងសម្រាប់សិស្សានុសិស្ស។ ផ្តើមពីនោះលទ្ធផលសិក្សាភាសាខ្មែររបស់សិស្សតែងសម្រេចលទ្ធផលខ្ពស់។ អ្នកគ្រូថាច់ធីហ្វីបានចែករំលែក៖ ដោយកំណត់ឃើញថា ទន្ទឹមនឹងការអប់រំសកល សិស្សជនជាតិខ្មែរនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល ភាគច្រើនមានតម្រូវការរៀនភាសាជនជាតិ ម៉្លោះហើយខ្ញុំមានបំណងរួមចំណែកអ្វីដែលខ្លួនសន្សែសន្សំបានដើម្បីបង្ហាត់បង្រៀនដល់ប្អូនៗ។ ក្នុងការងារបង្ហាត់បង្រៀន ខ្ញុំតែងស្រាវជ្រាវបណ្តាឯកសារពាក់ព័ន្ធ ធ្វើឧបករណ៍បង្ហាត់បង្រៀនដែលជាប់ទាក់ទងដល់មុខវិញ្ញាសាដោយខ្លួនឯង សំដៅជួយឲ្យប្អូនៗយល់ច្បាស់លាស់ភាសាខ្មែរ និងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរ។
ដោយអាស្រ័យរក្សាបានល្អស្នាដៃក្នុងការបង្រៀននិងរៀន ម៉្លោះហើយ ជារៀងរាល់ឆ្នាំ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ ស្រុកយ្វៀងហាយតែងមានសិស្សចូលរួមសម័យប្រឡង “សៀវភៅជ្រះ អក្សរស្អាត” ភាសាខ្មែរថ្នាក់ស្រុក និងថ្នាក់ខេត្ត ហើយទទួលបានរង្វាន់លេខមួយ លេខពីរផងដែរ។
អ្នកគ្រូថាច់ធីហ្វីតែងរួសរាយសកម្មអនុវត្តបណ្តាកិច្ចការដែលគណៈចាងហ្វាងតម្រូវឱ្យ។ លោកគ្រូលីង៉ុកទ្រឿង ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយបានឱ្យដឹង៖ អ្នកគ្រូថាច់ធីហ្វីជាគ្រូបង្រៀនវ័យក្មេងប្រកបដោយសុទ្ធចិត្តជាមួយការងារ និងបន្ទុករបស់ខ្លួន។ អ្នកគ្រូបានរួមចំណែកជួយឱ្យសាលាសម្រេចបណ្តាកម្រិតផែនការអំពីចលនា ក៏ដូចជាគុណភាពអប់រំបណ្តាមុខវិញ្ញាសាក្នុងសាលានិយាយរួម ភាសាខ្មែរនិយាយដោយឡែកមិនបង្អង់បានលើកកម្ពស់។
បច្ចុប្បន្ន ចលនាសិល្បៈរបស់សាលាកំពុងរីកចម្រើនក៏អាស្រ័យដោយមានការរួមចំណែករបស់អ្នកគ្រូថាច់ធីហ្វីដែរ។ អ្នកគ្រូបានរួមជាមួយសាលាជ្រើសយកឈុតសម្តែងសមស្រប រួចហ្វឹកហាត់ឱ្យប្អូនៗចេះរបៀបរាំស្ទាត់ជំនាញបង្គួរ។ ផ្តើមពីនោះ ប្អូនៗក្នុងក្រុមសិល្បៈរបស់សាលាតែងបានជ្រើសចូលរួមសម្តែងនៅតាមបណ្តាឱកាសចាត់តាំងបុណ្យទានរបស់ជនរួមជាតិខ្មែរ។
ជាគ្រូបង្រៀនវ័យក្មេងមួយរូប អ្នកគ្រូតែងផ្តោះប្តូរអំពីចំណេះដឹងវិជ្ជាជីវៈ ដើម្បីអនុវត្តសម្រេចល្អភារកិច្ច និងជួយឱ្យបុព្វហេតុអប់រំនៅតំបន់ជនរួមជាតិខ្មែរកាន់តែសម្រេចបានលទ្ធផលខ្ពស់ ស័ក្តិសមជាមួយបុព្វហេតុផ្លាស់ថ្មីរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន៕
អត្ថបទ-រូបថត៖ សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។