04/05/2021 08:35
និស្សិត ស៊ើងថាយង៉្វាង(ខាងស្តាំ)ចូលរួមកម្មវិធីប្រឡងគំនិតផ្តើមអាជីព។
ស៊ើងថាយង៉្វាងរៀននៅសកលវិទ្យាល័យត្រាវិញ ថ្វីត្បិតពេញចិត្តនឹងមុខជំនាញខាងច្បាប់ (និស្សិតឆ្នាំទី ៤ ផ្នែកខាងច្បាប់សកលវិទ្យាល័យត្រាវិញ) ប៉ុន្តែថាយង៉្វាងនៅតែបន្តការសិក្សាស្រាវជ្រាវអំពីទីផ្សារ រួចស្វែងរកបណ្តាប្រភេទពូជដំណាំដែលសមស្រប ដើម្បីជួយឲ្យតំបន់ដីជ្រាបជាតិជូរប្រៃនៅស្រុកថ្កូវឈានឡើងវិញ។ ប្អូនស៊ើងថាយង៉ា្វងបានឲ្យដឹង៖ ដោយយល់ពីទុក្ខលំបាករបស់មាមីងកសិករដាំអំពៅត្រូវខាតទុនច្រើន ដោយសារប៉ុន្មានឆ្នាំមកអាយនេះតម្លៃអំពៅចុះថោក មានកសិករមួយចំនួនបង្វែរមកដាំប្រធៀង ដូច្នោះហើយក្រុមយើងខ្ញុំមានគំនិតចង់ផលិតម្សៅប្រធៀងសរីរាង្គ។ ដោយមានបំណងចូលរួមក្នុងការផ្លាស់ប្តូរពូជដំណាំសត្វចិញ្ចឹមសមស្របជាមួយនឹងការប្រែប្រួលរបស់ធាតុអាកាសនាពេលបច្ចុប្បន្ននេះ ជាពិសេសស្ថានភាពជ្រាបជាតិប្រៃ ដើម្បីបង្កើនតម្លៃផលិតផលកសិកម្ម និងបង្កើនប្រភពចំណូលជូនដល់មាមីងកសិករដាំប្រធៀង។ ជាងនោះទៅទៀត ការផលិតម្សៅប្រធៀងសរីរាង្គគុណភាពខ្ពស់នាំមកនូវភោជនាហារជ្រះស្អាតសម្រាប់អ្នកប្រើប្រាស់ ហេតុដូច្នេះហើយ ក្រុមបានជ្រើសរើសប្រធានបទផ្តើមអាជីព “គម្រោងការផលិតម្សៅប្រធៀងសរីរាង្គ Klen Farm” ផលិតផលបានផលិតអំពីមើមប្រធៀងសរីរាង្គ វប្បកម្មតាមកសិកម្មសរីរាង្គ។ ដើម្បីបង្កើតចេញលក្ខណៈពិសេសសម្រាប់ផលិតផល គម្រោងការបានបង្កើតប្រភេទផលិតផលម្សៅប្រធៀងជាច្រើនដោយមានរសជាតិផ្សេងៗពីគ្នាដូចជា៖ ម្សៅប្រធៀងមានរសជាតិដូចរមៀតទឹកឃ្មុំ ម្សៅប្រធៀងផ្កាសណ្ដែកស្វាយ ម្សៅប្រធៀងមានក្លិនផ្កាម្លិះ។ល។
ឆ្នាំ២០២០ ពេលដែលសម្ព័ន្ធយុវជនខេត្តចាត់តាំងកម្មវិធីប្រឡងផ្ដើមគំនិតគម្រោងការ ផ្តើមអាជីពសម្រាប់យុវជន ក្រុមផលិតម្សៅប្រធៀងរបស់ស៊ើងថាយង៉្វាង បានចុះឈ្មោះប្រឡងទម្រង់ “គម្រោងការផលិតម្សៅប្រធៀងសរីរាង្គ Klen Farm” ដោយមានការចូលរួមរបស់ក្រុមនិស្សិត ០៤ នាក់របស់សកលវិទ្យាល័យត្រាវិញ អាស្រ័យដោយប្អូនស៊ើងថាយង៉្វាងធ្វើជាប្រធានក្រុម។ លទ្ធផលនៃការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ក្រុម បានគណៈមេប្រយោគទទួលស្គាល់ជូនរង្វាន់លេខពីរ។ ក្រោយពីទទួលបានជ័យលាភីក្នុងការប្រឡងនេះក្រុមបន្តឧទ្ទេសនាមផលិតផលក្នុងការប្រឡង “ គំនិតផ្តើមអាជីពផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋរបស់ខេត្តត្រាវិញឆ្នាំ ២០២០” អាស្រ័យដោយមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្តត្រាវិញចាត់តាំង ហើយទទួលបានរង្វាន់លើកទឹកចិត្តដោយគំនិតផ្តើមអាជីពច្នៃប្រតិដ្ឋនេះ។ មិនបង្អង់តែត្រឹមនេះ “គម្រោងការផលិតម្សៅប្រធៀងសរីរាង្គ Klen Farm” របស់ក្រុមនិស្សិតស៊ើងថាយង៉ា្វងនៅទាំងបានជ្រើសរើសក្នុងចំណោម ០៥ គម្រោងការតំណាងក្នុង “ថ្ងៃបុណ្យផ្តើមអាជីពផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋនៅតំបន់វាលទំនាបទន្លេគឺវឡុងឆ្នាំ ២០២០” ចាត់តាំងឡើងនៅខេត្តបេនត្រែ។ ជាពិសេសគម្រោងការគឺជាគម្រោងការមួយក្នុងចំណោម ៧២ គម្រោងការក្នុងពិធីប្រឡង SV.STARTUP ឆ្នាំ ២០២០ (សិស្ស និស្សិតជាមួយនឹងគំនិតផ្តើមអាជីព) អាស្រ័យដោយក្រសួងអប់រំនិងបណ្តុះបណ្តាលចាត់តាំងនៅសកលវិទ្យាល័យថ្វីឡើយ រដ្ឋធានីហាណូយ។
និស្សិតស៊ើងថាយង៉្វាង
និស្សិតស៊ើងមិញទៀង គណៈអចិន្រ្តៃយ៍ក្រុមផ្តើមអាជីព សកលវិទ្យាល័យត្រាវិញបានឲ្យដឹងថា៖ “មិត្តស៊ើងថាយង៉្វាងជាមនុស្សម្នាក់មានឆន្ទៈផ្តើមអាជីព មានគោលជំហររឹងប៉ឹង ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ។ គាត់តែងមានគំនិតសុទិដ្ឋិនិយមស្រឡាញ់ការរស់នៅ តែងជួយសមាជិកក្នុងក្រុមចូលរួមផ្តើមអាជីព។ លើសពីនេះទៅទៀត មិត្តតែងចូលរួមផ្សព្វផ្សាយផលិតផលពិសេសរបស់ជនជាតិខ្មែរ។ ក្នុងដំណាក់កាលធ្វើគម្រោងការផ្តើមអាជីព ថាយង៉្វាងទៅរៀនបណ្ដើរ ធ្វើការបន្ថែមបណ្ដើរ ហើយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពចលនារបស់សម្ព័ន្ធយុវជន។
មិនត្រឹមតែមានគំនិតច្នៃប្រតិដ្ឋក្នុងការផ្តើមអាជីព ជួយឲ្យកសិករឆ្លងកាត់ឧបសគ្គក្នុងការផលិត និងច្នៃផលិតផលនៅមូលដ្ឋាន ស៊ើងថាយង៉្វាងនៅទាំងជានិស្សិតមានគំនិតឈានឡើងក្នុងការសិក្សារៀនសូត្រដោយមិនខ្លាចនឿយហត់ឡើយ។ បច្ចុប្បន្នស៊ើងថាយង៉្វាងនៅទាំងឆ្លៀតឱកាសទៅធ្វើការបន្ថែមនៅក្រុមហ៊ុន ស៊ើងថៀងឡុង ជំនាញខាងផ្គត់ផ្គង់ថ្នាំលាបពណ៌គ្រឿងសង្ហរឹម ហើយទទួលរ៉ាប់រងខាងសាងសង់ និងជួសជុលដើម្បីមានប្រភពចំណូលសម្រាប់បន្តការសិក្សា៕
អត្ថបទ-រូបថត៖ ថាញ់តាយ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។