
កាលពីព្រឹកថ្ងៃទី ២០ ខែមករា សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំខេត្តនៅទីក្រុងត្រាវិញ។ រួមដំណើរជាមួយគណៈប្រតិភូមានតំណាងថ្នាក់ដឹកនាំការិយាល័យគណៈកម្មាធិការបក្សខេត្ត។
24/01/2025 08:48
កាលពីព្រឹកថ្ងៃទី ២០ ខែមករា សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត រួមជាមួយសមាជិក គណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីដល់សមមិត្ត ថាច់យ៉ឺ អតីតឯកអគ្គរដ្ឋទូតនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អតីត អនុរដ្ឋមន្ត្រីក្រសួងការបរទេស សមមិត្ត សឺនធីអាញ់ហុង អតីតអនុលេខា គណៈកម្មាធិការបក្សខេត្ត សមមិត្ត ត្រឹងវ៉ាំងយ៉ើង អតីតអនុលេខាគណៈកម្មាធិការបក្សខេត្ត សមមិត្ត យឿងជីហ្វា អតីតអនុលេខាគណៈកម្មាធិការបក្សខេត្តគឺវឡុង អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្តគឺវឡុង។
03/05/2024 14:48
ក្នុងឱកាសអនុស្សាវរីយ៍ឆ្នាំទី ៤៩ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (៣០/៤/១៩៧៥ - ៣០/៤/២០២៤) កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ សមាគមសហព័ន្ធន៍នារីស្រុកទីវកឹងចាត់តាំងពិធីជួបជុំកងឈ្លបនារី - ជាប់ពន្ធនាគារក្នុងសម័យសង្គ្រាម។ អញ្ជើញចូលរួមមានកងឈ្លបនារីជាប់ពន្ធនាគារក្នុងសម័យសង្គ្រាម និងកម្មាភិបាលនារីជាង ៥០ នាក់។
19/12/2023 09:14
កន្លងហើយ សមមិត្តឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីអង្គសន្និបាតប្រគល់ភារកិច្ចអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០២៤ ជូនបណ្តាមន្ទីរ ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
08/12/2023 09:12
យោងតាមព័ត៌មានពីគណៈចាត់តាំងបណ្តាថ្ងៃបុណ្យជាតិធំៗ និងព្រឹត្តិការណ៍សំខាន់ៗ ០៣ ឆ្នាំ ២០២៣-២០២៥ របស់ខេត្ត។ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញនឹងចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវាខេត្តត្រាវិញបានប្រទានជូនកិត្តិនាម“ប្រជាជនទាំងមូលក្រោកឡើងសាមគ្គីបង្កើតស្នាដៃ” (២០/១២/១៩៦៨-២០/១២/២០២៣) ដោយរូបភាពជួបជុំ។
14/11/2023 09:49
ឆ្នាំ ២០២៣ គណៈការងាររណសិរ្សអនុសង្កាត់ទី ៩ បានសហការជាមួយបណ្តាអង្គការមហាជនអនុសង្កាត់ផ្សព្វផ្សាយ ចលនាប្រជាជនសកម្មក្នុងការអនុវត្តន៍របៀបរស់នៅវប្បធម៌ ការរស់នៅមានសុជីវធម៌ អារ្យធម៌ ចុងឆ្នាំមានគ្រួសារប្រជាជន ៤៧៣/៥១៥ គ្រួសារសម្រេចសម្បទា គ្រួសារវប្បធម៌ស្មើ ៩១,៨៤%។ ចលនាសប្បុរសជនជូនអំណោយ ៤៧៧ ចំណែក និងប្រាក់ ដល់គ្រួសារអ្នកមានសគុណ គ្រួសារក្រីក្រ គិតជាតម្លៃជាង ១៧៤ លានដុង កសាង ប្រគល់ជូន ផ្ទះមហាសាមគ្គី ០២ ខ្នង សរុបថវិកា ១០០ លានដុង។ល។
29/09/2023 14:08
សប្តាហ៍កន្លងហើយ ស្ថិតនៅនឹងស្រុកកូវកែ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសន្និបាតប្តូរវេនរវាងអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយនឹងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង លើកទី ៤ អាណត្តិកាល ២០២១-២០២៦។
29/09/2023 10:04
កាលពីថ្ងៃទី ២៥ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារលោក Mahesh Chand Giriឯកអគ្គស្ថានទូតប្រទេសឥណ្ដាប្រចាំការនៅទីក្រុងហូជីមិញរួមជាមួយ សមាជិកគណៈប្រតិភូ។