03/05/2024 14:45
តំណាងចូលរួមដំណើរទៅកាន់ប្រភពដើមនៅមណ្ឌលបូជនីយដ្ឋានវីរយុទ្ធនារីង្វៀងធីអ៊ុក (ភូមិកំបាំងបាត់ ឃុំតាមង៉ាយ ស្រុកកូវកែ)។
ចូលរួមដំណើរមានបណ្ដាសមមិត្ត៖ គាងធីមិញង្វៀត សមាជិកាគណៈប្រតិបត្តិការ បក្សខេត្ត ប្រធានសមាគមសហព័ន្ធន៍នារីខេត្ត យឿងម៉ីផា អនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត វរសេនីយ៍ឯកង្វៀងវ៉ាំងញ៉ាញ់ ស្នងការនយោបាយរងនៃគណៈបញ្ជា ការដ្ឋានយោធាខេត្ត ត្រឹងថាញ់បិញ អនុលេខាអចិន្រ្តៃយ៍បក្សស្រុកកូវកែ កម្មាភិបាល នារីចូលនិវត្តន៍ ប្រធានសមាគមសហព័ន្ធន៍នារីនៃបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងបណ្ដាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍សមាគមនារីខេត្ត សមាជិកាក្លឹប ២០/១០ ក្លឹប ៣០/៤។ល។
ប្រជុំជីវភាពក្នុងដំណើរទៅកាន់អាសយដ្ឋានក្រហម បណ្ដាតំណាងបានអុជធូបរំលឹកគុណវីរនារីង្វៀងធីអ៊ុក ស្ដាប់អ្នកស្រីត្រឹងថាញ់ហុង ទទួលបន្ទុកស៊ើបអង្កេត និងការពារវីរនារីង្វៀងធីអ៊ុក (១៩៦៦-១៩៦៨) និទានរឿងវីរយុទ្ធនារីង្វៀងធីអ៊ុក។ល។ នេះជាឱ កាសសម្រាប់កម្មាភិបាលនារីខេត្តត្រាវិញស្វែងយល់កេរដំណែលប្រវត្តិសាស្ត្រ រំលឹកឡើងវិញជីវភាពរស់នៅនិងបុព្វហេតុធ្វើសកម្មភាពបដិវត្តន៍យ៉ាងអង់អាចរបស់បណ្ដាវីរយុទ្ធជនហានក្លា។ ក្នុងនោះមានវីរនារីកងកម្លាំងប្រដាប់អាវុធប្រជាជនង្វៀងធីអ៊ុក ជាកុលធីតាឆ្នើមរបស់ឃុំតាមង៉ាយ ស្រុកកូវកែ។
សមមិត្តគាងធីមិញង្វៀត ប្រធានសមាគមសហព័ន្ធន៍នារីខេត្តបានថ្លែងសុន្ទរកថារំលឹក ឡើងវិញប្រវេណីដ៏ត្រចះត្រចង់របស់នារីវៀតណាមនិយាយរួម នារីខេត្តត្រាវិញនិយា យដោយឡែកក្នុងដំណាក់កាលតស៊ូដណ្ដើមយកឯករាជ្យ ចូលរួមជាមួយទូទាំងជនជាតិរំដោះភាគខាងត្បូងឯកភាពទឹកដី។ កត់សម្គាល់ការបរិច្ចាគដ៏ធំធេងរបស់បងប្អូននារីក្នុងសម័យសង្គ្រាមប្រឆាំងអាមេរិកសង្គ្រោះជាតិរបស់ជនជាតិ អ៊ំហូបានប្រទានជូនដល់នារីវៀតណាមអដ្ឋសវណ្ណក្ខរា “អង់អាច ក្លាហាន ស្មោះត្រង់ ធានារ៉ាប់រង”។ មោទន ភាពក្នុងការធ្វើសង្គ្រាមប្រឆាំងអាមេរិកសង្គ្រោះជាតិរំដោះភាគខាងត្បូង នៅខេត្តត្រាវិ ញមានកម្មាភិបាល យុទ្ធជនច្រើនសន្ធឹកបានលើកតម្កើងស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធ អ្នកម្ដាយវៀតណាមវីរភាព។
លេចធ្លោដូចជាបងស្រីង្វៀងធីអ៊ុក ហូធីញឹម តូធីហ្វិញ គាងធីញ៉ឹង ដាំងធីដេ ង្វៀងធី ត្រឿង ថាច់ធីភិន ហ្វិញធីកឹម អ្នកម្ដាយថាច់ធីថាញ់។ល។ និងគំរូឆ្នើមជាច្រើនទៀត របស់បណ្ដាអ្នកម្ដាយ អ៊ំមីង បងៗស្រីដែលមិនក្រែងរអែងនឹងការលំបាកគ្រោះថ្នាក់ ចិញ្ចឹមលាក់បំពួន បិទបាំង ការពារកម្មាភិបាល យុទ្ធជនបដិវត្តន៍។
សកម្មភាពជាច្រើនបានប្រព្រឹត្តឡើងក្នុងដំណើរទៅកាន់ប្រភពដើមដូចជា សមាគម សហព័ន្ធន៍នារីខេត្តប្រគល់ផ្ទះមេត្តាធម៌មួយខ្នង (តម្លៃ ៥០ លានដុង) ជូនអំណោយ ២០ ចំណែកដល់គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍មានស្ថានភាពលំ បាកនៅលើភូមិសាស្រ្តឃុំតាមង៉ាយ ជូនអាហារូបករណ៍ ១០ ចំណែកនិងសៀវភៅសរ សេរ ២.០០០ ក្បាលដល់សិស្សានុសិស្ស។
នាឱកាសនេះ សមាគមសហព័ន្ធន៍នារីខេត្តសហការជាមួយសមាគមសហព័ន្ធន៍នារី ស្រុកកូវកែចេញបង្ហាញមុខទម្រង់ក្លឹប “ម្ដាយមិននៅផ្ទះ” នៅឃុំតាមង៉ាយ។ នេះជា ទម្រង់គំរូរបស់ខេត្ត។ ទម្រង់មានសមាជិកា ០៨ នាក់ ក្នុងគោលបំណងគិតគូរ ឧបត្ថម្ភកុមារមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តឃុំ ចូលរួមដោះស្រាយបណ្ដាបញ្ហាចាំបាច់ក្នុងជីវភាពរបស់នារី៕
ប្រែសម្រួល៖ ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។