• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បន្តជំរុញមាំការអនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ០១-KL/TW របស់ការិយាល័យនយោបាយ

24/01/2025 09:39

ក្នុងបណ្តាឆ្នាំកន្លងហើយ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត​សកម្មធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ដឹកនាំ​ចង្អុលការបណ្តាអង្គភាព មូលដ្ឋានបន្តជំរុញមាំការអនុវត្តន៍សេចក្តីសន្និដ្ឋាន​លេខ ០១-KL/TW របស់ការិយា​​ល័យនយោបាយស្តីពីការអនុវត្តន៍​សារាចរ​លេខ ០៥-CT/TW ចុះថ្ងៃទី ១៥/៥/២០១៦ របស់ការិយាល័យនយោបាយ​ស្តី​ពីជំរុញមាំការ​រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ផែនការលេខ ៣៥-KH/TU ចុះថ្ងៃទី ២៨/៩/២០២១ របស់​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីអនុវត្តសេចក្តីសន្និដ្ឋានលេខ ០១-KL/TW របស់ការិយាល័យនយោបាយសម្រេចតាមសំណូមព​រដែលបាន​ដាក់​ចេញ។

 

សមមិត្ត គឹមរឿង ជូនបាច់ផ្កាដល់គណៈមេប្រយោគប្រឡងប៉ិនប្រសប់ការងារប្រជាចលនា។ រូបថត៖ គីមឡង

     ឆ្នាំ ២០២៣ ខេត្តផ្សព្វផ្សាយបធានបទ “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញស្តីពីពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ស្តារឡើងគោលបំណងប្រាថ្នាកសាងមាតុភូមិត្រាវិញអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី” ដោយភ្ជាប់ជាមួយនឹងបូកសរុបលទ្ធផល ជូនរង្វាន់និពន្ធ ផ្សាយសាយ​ភាយបធានបទ “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” លើកទីមួយ ដំណាក់កាល ២០២១-២០២៥។ ឆ្នាំ ២០២៤ ផ្សព្វផ្សាយបធានបទ“រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ​ហូជីមិញស្តីពីពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី អនុវត្តភាពជឿនលឿន សមភាព​សង្គម ថែទាំជីវភាព ស្មារតីជូនប្រជាជនខេត្តត្រាវិញ” បញ្ជូនខ្លឹមសារ​សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញទៅក្នុងការប្រជុំជីវភាព​សាខា​បក្ស ស្ថាប័ន អង្គភាព ប្រមូលផ្តុំកម្លាំងអនុវត្ត និងដោះស្រាយបណ្តាបញ្ហា​ទម្លុះទម្លាយ លេចធ្លោ តប់ប្រមល់ភ្ជាប់ជាមួយការអនុវត្តន៍ភារកិច្ចនយោ​បាយនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២១-២០២៥ ពិសេសគឺ “ថ្នាក់លើធ្វើជាខ្នាតគំរូ ថ្នាក់ក្រោមសកម្មធ្វើតាម” “ពង្រីកប្រជាបញ្ញា កម្លាំង​ប្រជាជន-ផលប្រយោជន៍ជូនប្រជាជន”។ ឆ្លងតាមរយៈការពិនិត្យផ្ទៀងផ្ទាត់​ឡើងវិញ និងបូកសរុបលទ្ធផលក្នុងរយៈពេល ០២ ឆ្នាំ ២០២៣-២០២៤ ក្នុងទូទាំងខេត្តមានជាង ២.៧០០ ទម្រង់រៀនសូត្រ និងធ្វើតាមអ៊ំ​លើគ្រប់​វិស័យ។  

     បន្តអនុវត្តគោលលំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍន៍”គណៈកម្មាធិ​ការ​បក្ស​គ្រប់លំដាប់ថ្នាក់ មូលដ្ឋាន ស្ថាប័ន អង្គភាពក្នុងខេត្តបញ្ជាក់ច្បាស់ខ្លឹម​សារទម្លុះទម្លាយដោយភ្ជាប់ជាមួយនឹងអនុវត្តបណ្តាភារកិច្ចនយោបាយសំខាន់ៗរបស់មូលដ្ឋាន អង្គភាព។ ពិសេសគឺបណ្តាបញ្ហាពាក់ព័ន្ធដល់សតិអារម្មណ៍ សីលធម៌ របៀបរស់នៅ បណ្តាភាពត្រដាង “ប្រែប្រួលដោយខ្លួនឯង”​ “ក្លែង​ភាព​ដោយខ្លួនឯង”។

     គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តម្ចាស់ការណែនាំកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមកសាងផែនការធ្វើ​សកម្ម​ភាព អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស សេច​ក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ដោយភ្ជាប់ជាមួយនឹងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ និងចុះកិច្ច​សន្យាបំពាក់បំប៉នលត់ដំ ខិតខំដំណាក់កាល ២០២១-២០២៥ និងឆ្នាំ ២០២៤ សម្រេចតាមសំណូមពរ។

     បន្តជំរុញមាំអនុវត្តសេចក្តីសន្និដ្ឋានលេខ ០១-KL/TW របស់ការិយាល័យ​នយោបាយ ឆ្នាំ ២០២៥ ខេត្តផ្សព្វផ្សាយជ្រួតជ្រាបបធានបទ “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ស្តីពីកសាង​កងជួរ​កម្មាភិបាល បក្ខជនមានសីលធម៌បដិវត្តន៍បរិសុទ្ធជ្រះថ្លា ឫទ្ធានុភាព​ខាង​នយោ​បាយរឹងមាំ គ្រប់លទ្ធភាពបម្រើមាតុភូមិ បម្រើប្រជាជនក្នុងយុគ​សម័យ​នាពេល​បច្ចុប្បន្ននេះ”។ ទន្ទឹមនឹងនោះ កំណត់ទិសដៅខ្នាតសីលធម៌បដិវត្តន៍​របស់កម្មាភិបាល បក្ខជនក្នុងដំណាក់កាលថ្មី សុក្រឹតបណ្តាសេចក្តីកំណត់ បែបបទ ខ្លឹមសារធ្វើការ បណ្តាខ្នាតសីលធម៌តាមគោលលំនាំសង្ខេបខ្លី ងាយចាំ សមស្របជាមួយនឹងលក្ខណៈរបស់សាខាបក្ស ស្ថាប័ន អង្គភាព។ ជ្រើសរើសបណ្តាខ្លឹមសាររបស់សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បណ្តាមេរៀនអំពីសីលធម៌ របៀបរស់នៅ ឥរិយាបថធ្វើការដាក់ទៅក្នុងការ​ប្រជុំជីវភាពសាខាបក្ស ស្ថាប័ន អង្គការចាត់តាំងមហាជន យកចិត្តទុកដាក់ ជ្រើសរើសបណ្តាខ្លឹមសារសមស្រប ភ្ជាប់ជាមួយនឹងភារកិច្ចដែលបានប្រគល់​ជូនរបស់បុគ្គល សមូហភព។

     ឆ្លងតាមរយៈនោះ បន្តលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់របស់ការ​អនុវត្តន៍សារាចរលេខ ០៥ របស់ការិយាល័យនយោបាយ ពង្រីក​ទូលាយ​ជ្រៅជ្រះជាងទៀតអត្ថន័យ តួនាទីរបស់ការរៀនសូត្រ និងធ្វើតាមសតិ​អារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញរបស់ការងារកសាង រៀបចំបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ កសាងវប្បធម៌ ជនជាតិវៀតណាម​និយាយរួម ខេត្តត្រាវិញនិយាយដោយឡែក ឆ្លើយតបសំណូមពរពង្រីក​ស្ថិរភាព និងការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយម៕

​ប្រែសម្រួល៖ រតនា  

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.