• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឆ្នាំ ២០២៤៖ ខិតខំបង្កើន GRDP សម្រេច ៨,៥% ប្រៀបនឹងឆ្នាំ ២០២៣

19/12/2023 09:14

កន្លងហើយ សមមិត្តឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីអង្គសន្និបាតប្រគល់ភារកិច្ចអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០២៤ ជូនបណ្តាមន្ទីរ ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

          ចូលរួមអង្គសន្និបាតមានសមមិត្ត ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍ បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងក្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយតំណាងបណ្តាមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

សមមិត្តឡេវ៉ាំងហាំង មានប្រសាសន៍ចង្អុលការក្នុងអង្គសន្និបាត។ រូបថត៖ ទ្រឿងអង

        កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានចុះហត្ថលេខាសេចក្តីសម្រេចចិត្តលេខ ១៨៨៩/QĐ-UBND របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការប្រគល់ផែនការពង្រីកសេដ្ឋកិច្ច-សង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០២៤។ ស្ថិតលើមូលដ្ឋាននោះ ចំណាយថវិការដ្ឋឆ្នាំ ២០២៤ ចំនួន ១០.៨១៥ ពាន់លានដុង ប្រមូលចំនួន ១០.៧៦៤ ពាន់លានដុង និងដាក់ចេញកម្រិតផែនការ ២៣ យ៉ាង លើ ០៤ វិស័យ៖ សេដ្ឋកិច្ច ០៧ កម្រិតផែនការ សង្គម ១០ កម្រិតផែនការ បរិស្ថាន ០៣ កម្រិតផែនការ ការពារជាតិ សន្តិសុខ ០៣​ កម្រិតផែនការ។

        នៅក្នុងអង្គសន្និបាត បណ្តាតំណាងបានបំពេញយោបល់ អំពីប្រភពទុនអនុវត្តឆ្នាំ ២០២៤។ បណ្តាស្ថាប័ន អង្គភាពក្រោយពេលទទួលកម្រិតផែនការដែលប្រគល់ឲ្យ ត្រូវម្ចាស់ការកសាងផែនការឲ្យសមស្របជាមួយស្ថានភាពរបស់ផ្នែក និងមូលដ្ឋាន។ល។

        សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត វាយតម្លៃខ្ពស់ចំពោះបណ្តាមន្ទីរ ផ្នែក មូលដ្ឋាន ប្រជាជនក្នុងខេត្តបានខិតខំអនុវត្តសម្រេច សារវន្ត ២៣/២៣ កម្រិតផែនការ ដាក់ចេញក្នុងឆ្នាំ ២០២៣។ ក្នុងឆ្នាំ ២០២៤ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ចង្អុលការ គប្បីផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមភ្ជាប់ជាមួយការអនុវត្តន៍ សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមក្នុងរយៈកាល ០៥ ឆ្នាំ (២០២១-២០២៥) ជាពិសេសគឺអនុវត្តភារកិច្ចសំខាន់ ០៦ យ៉ាង ភារកិច្ចទម្លុះទម្លាយទៅមុខ ០៣ យ៉ាង និងបណ្តាវិធីសាស្រ្តដាក់ចេញ ជាក់ស្តែង។

        បន្តផ្សព្វផ្សាយអនុវត្តយ៉ាងប្តូរផ្តាច់ និងមានប្រសិទ្ធភាពបណ្តាសេចក្តីសម្រេចចិត្តដែលបានផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីបណ្តាគោលនយោបាយពង្រីកសេដ្ឋកិច្ច-សង្គម ជាពិសេសគឺគោលនយោបាយរចនាសម្ព័ន្ធផលិតកសិកម្ម អនុវត្តបណ្តាកម្មវិធីគោលដៅជាតិ អាទិភាពឧបត្ថម្ភវិនិយោគ ឧបត្ថម្ភអាជីវកម្ម សហករណ៍។ បន្តអាទិភាពជំរុញការបង្កើនសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម ចងសម្ព័ន្ធផ្គត់ផ្គង់ បើកទូលាយទីផ្សារនីហរ័ណ។ ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាសកម្មភាពកិច្ចការបរទេស សមាហរណកម្មអន្តរជាតិ។

        ជាមួយបណ្តាលទ្ធផលសម្រេចបានក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តឆ្នាំ ២០២៣ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជឿជាក់ថា ក្នុងឆ្នាំ ២០២៤ ខេត្តនឹងអនុវត្តសម្រេច និងសម្រេចលើសពីបណ្តាកម្រិតផែនការសេចក្តីសម្រេចចិត្តដែលបានដាក់ចេញ៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.