28/06/2024 13:36
តំណាងថតរូបអនុស្សាវរីយ៍។ រូបថត៖ វិញណូយ
កាលពីថ្ងៃទី ២៥ ខែមិថុនា ក្រសួងមហាផ្ទៃ គណៈប្រជាចលនាមជ្ឈិមសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញចាត់តាំងសន្និបាតដើម្បីវាយតម្លៃលទ្ធផល ២០ ឆ្នាំ អនុវត្តយោបល់ចង្អុលការរបស់នាយករដ្ឋ មន្ត្រីនៃរដ្ឋាភិបាលស្តីពីការងារចំពោះព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ។
បណ្តាសមមិត្ត វ៉ូវចៀងថាំង អនុរដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ ដូវវ៉ាំងភឺយ អនុប្រធានគណៈប្រជាចលនាមជ្ឈិម វ៉ូវហ្វាយបាក់ ប្រធានគណៈសាសនានៃរដ្ឋាភិបាល ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សហអធិបតីសន្និបាត។
បណ្តាក្រសួង គណៈ ផ្នែកមជ្ឈិម តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួងនគរបាល គណៈកម្មាធិការជនជាតិ គណៈប្រឡងប្រណាំង-ស្ងើចសរសើរ។ តំណាងថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស មន្ទីរមហាផ្ទៃ គណៈកម្មការសាសនាបណ្តាខេត្ត ទីក្រុងដែលមានសកម្មភាពព្រះពុទ្ធសាសនាគណៈមហានិកាយខែ្មររបស់តំបន់ភាគខាងត្បូង។
ស្ថិតក្នុងសន្និបាត តំណាងបណ្តាខេត្ត ទីក្រុងមាន ១១ បទអន្តរាគមន៍ស្តីពីការងារឧបត្ថម្ភ កសាងវិជ្ជាស្ថាន បោះពុម្ពផ្សាយសៀវភៅធម៌ បណ្តុះបណ្តាល បំពាក់បំប៉នព្រះសង្ឃខ្មែរ និងបណ្តាបញ្ហាគប្បីត្រូវយកចិត្តទុកដាក់ស្នើ។
ថ្លែងយោបល់ក្នុងសន្និបាតនេះ សមមិត្ត ដូវវ៉ាំងភឺយ អនុប្រធានគណៈប្រជាចលនាមជ្ឈិមវាយតម្លៃទិដ្ឋភាពទាំងមូលនៃបណ្តាសកម្មភាពអំពីការងារឧបត្ថម្ភចំពោះព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរកន្លងហើយ។ ទន្ទឹមនឹងនោះ សំណូមពរបណ្តាមូលដ្ឋានគប្បីយកចិត្តទុកដាក់ពិសេសដល់ការងារសហការអនុវត្ត បណ្តាខ្លឹមសារដើម្បីធ្វើសកម្មភាពឧបត្ថម្ភក្នុងពេលខាងមុខនេះ។
សន្និដ្ឋានសន្និបាត សមមិត្ត វូ៉វចៀងថាំង អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសំណូមពរបណ្តាមូលដ្ឋាន និងបណ្តាក្រសួង គណៈ ផ្នែកដែលមានការពាក់ព័ន្ធគប្បីបន្តផ្សព្វផ្សាយសារាចរលេខ ១៩- CT/TW ចុះថ្ងៃទី ១០/០១/២០១៨ របស់គណៈលេខាមជ្ឈិមបក្សស្តីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី លើកកម្ពស់ការងារផ្សព្វផ្សាយព័ត៌មានក្នុងតំបន់ជនរួមជាតិខ្មែរ យកចិត្តទុកដាក់ការពារវប្បធម៌ខ្មែរ។ល។
ក្រោយពីសន្និបាតនេះ គណៈសាសនារដ្ឋាភិបាលធ្វើជាអធិបតីសហការផ្សព្វផ្សាយអនុវត្តការងារឧបត្ថម្ភព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ សុក្រឹតបណ្តាសេចក្តីរបាយការណ៍ និងមានផែនការធ្វើការជាមួយសមាគម ព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរស្តីពីការងារបណ្តុះបណ្តាលបំពាក់បំប៉ន តម្រែតម្រង់ ចេញផ្សាយបណ្តាសៀវភៅធម៌ ផ្តោះប្តូរជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដោះស្រាយ បញ្ហាជួសជុលបណ្តាវត្តខ្មែរដែលបានទទួលស្គាល់កេរដំណែលប្រវត្តិសាស្ត្រ៕ ប្រែសម្រួល៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។